02/04/2026
ណាសាបានបាញ់បង្ហោះយាន Artemis II ជាផ្លូវការ ដែលជាបេសកកម្មនាំមនុស្សទៅកាន់ឋានព្រះច័ន្ទលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧២
The Enknow = Enjoy + Knowledge
The Enknow គឺបង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងថ្មីៗ ទៅកាន់អ្នកទាំងអស់គ្នា និងផ្សព្វផ្សាយចំណេះដឹងឲ្យបានទូលំទូលាយ តាមរយ:វីដេអូជាភាសាជាតិ(ភាសាខ្មែរ) ។
02/04/2026
ណាសាបានបាញ់បង្ហោះយាន Artemis II ជាផ្លូវការ ដែលជាបេសកកម្មនាំមនុស្សទៅកាន់ឋានព្រះច័ន្ទលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧២
ដំណើរដែលគ្មានថ្ងៃត្រឡប់របស់យាន Voyager 1 និង 2។ មកស្វែងយល់ពីអាថ៌កំបាំងនៃ The Golden Record និងការធ្វើដំណើរដែលចំណាយពេលរាប់ទសវត្សរ៍ក្នុងភាពស្ងប់ស្ងាត់នៃលំហអាកាស។
[រឿងអប់រំខ្លី] ភ្លៀងមិនអាចរាំងថ្ងៃ វីដេអូពិសេសសម្រាប់សិស្សទើបប្រឡងបាក់ឌុប!
ផលិតដោយ៖
06/06/2025
សង្គ្រាមនាំមកនូវសោកនាដកម្មដល់មនុស្សជាតិ។ វានាំមកនូវទុក្ខវេទនាដល់ជីវភាព សម្លាប់ជីវិត បំផ្លាញផ្ទះសម្បែង និងប៉ះពាល់អនាគត ហើយបន្សល់ទុកស្លាកស្នាមយូរអង្វែង។ ចូរយើងខិតខំរួមគ្នាដើម្បីសន្តិភាព🕊️
สงครามเป็นโศกนาฏกรรมของมนุษยชาติ นำมาซึ่งความทุกข์ทรมานอย่างใหญ่หลวง ทำลายชีวิต บ้านเรือน และอนาคต และทิ้งรอยแผลเป็นไว้ตลอดไป เรามาต่อสู้เพื่อสันติภาพกันเถอะ 🕊️
War is a human tragedy. It brings immense suffering, destroys lives, homes, and futures, and leaves lasting scars. Let's strive for peace. 🕊️
#สนติสู่ชายแดน
#សន្តិភាពដល់ព្រំដែន
19/05/2025
LEOដែលជាសម្ដេចប៉ាបថ្មីនិយាយថា AI អាចជាប៉ម BABEL បន្ទាប់
ទើបតែបានប៉ុន្មានថ្ងៃនៅក្នុងសម្តេចប៉ាប លីអូ បានបង្ហាញការព្រួយបារម្ភពីបញ្ញាសិប្បនិម្មិត។ លោកបានព្រមានថា AI គំរាមកំហែងដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស យុត្តិធម៌ និងការងារ ហើយបានអំពាវនាវឱ្យមានការទទួលខុសត្រូវជាសកល មុនពេលក្រុមហ៊ុនបច្ចេកវិទ្យាបង្វែពិភពលោកទៅជា dystopia ដែលជំរុញដោយទិន្នន័យ។
អត្ថបទ៖ សាវី រ៉ូលីតា
ប្រភព: apnews.com
18/05/2025
អ្នកវិទ្យាសាស្ត្រជប៉ុនបានបង្កើត AI ដែលអាចបកប្រែភាសារមាន់
វាអាចស្វែងយល់អារម្មណ៍ដូចជា ភាពឃ្លាន ភ័យខ្លាច ខឹង និងរំភើប ដោយមានភាពត្រឹមត្រូវលើស 80%។ AI នេះត្រូវបានវិភាគពីសម្លេងមាន់ចំនួន 80 ក្បាលនិងអាកប្បកិរិយារបស់ពួកវា។ គម្រោងនេះដឹកនាំដោយសាស្ត្រាចារ្យ Adrian Cheok ពីសាកលវិទ្យាល័យតូក្យូ។ បច្ចេកវិជ្ជានេះអាចជួយកសិករយល់ពីតម្រូវការរបស់មាន់បានច្បាស់ជាងមុន។
អត្ថបទ៖ សាវី រ៉ូលីតា
ប្រភព៖ businessinsider.com
17/05/2025
OPEN AI គ្រោងសាងសង់មជ្ឈមណ្ឌល AI ធំបំផុតរបស់ខ្លួននៅAbu Dhabi
OpenAI កំពុងសង់មជ្ឈមណ្ឌល AI ធំមួយនៅ Abu Dhabi ជាមួយក្រុមហ៊ុន G42។ វាធំជាងប្រទេស Monaco និងគម្រោងនៅ Texas ប្រមាណ 4 ដង។ ដោយអាចផលិតថាមពលដូចរោងចក្រថាមពលនុយក្លេអ៊ែរ 5។ Microsoft បានវិនិយោគ $1.5B ទៅក្នុង G42។ទោះជាអាមេរិកមានការព្រួយបារម្ភយ៉ាងណាក្តី ក៏គម្រោង OpenAI នេះកំពុងពង្រីកខ្លួនទៅជាសកល។
អត្ថបទ៖ សាវី រ៉ូលីតា
ប្រភពៈ TechCrunch.com
17/05/2025
Meta បានពន្យារពេលការដាក់ឱ្យប្រើប្រាស់នូវម៉ូដែល AI "behemoth" របស់ខ្លួន
ក្រុមហ៊ុន Meta បានពន្យារពេលម៉ូដែល AI "Behemoth" របស់ខ្លួនពីខែមិថុនាដល់រដូវស្លឹកឈើជ្រុះឬពេលក្រោយ។
ការប្រកាសនេះបាននាំឱ្យមានការធ្លាក់ចុះ 2.44% នៃតម្លៃភាគហ៊ុន Meta ដោយធ្លាក់មកត្រឹម 643.29$ ដុល្លារ។
ធ្វើឲ្យវិនិយោគិនមានការព្រួយបារម្ភលើការពន្យារពេលក្នុងការអភិវឌ្ឍន៍ AI។
អត្ថបទ៖ សាវី រ៉ូលីតា
ប្រភព : morningbrew.com
17/05/2025
មានឈ្មោះអាក្រក់បំផុតតែជាកាសគុណភាពល្អខ្លាំង
ក្រុមហ៊ុន Sony ទើបតែដាក់លក់ WH-1000XM6 ហើយពួកគេត្រូវបានគេសរសើរថាជាស្តេចថ្មីនៃកាសកាត់សំឡេងរំខាន។ MKBHD និយាយថា Sony ត្រលប់មកវិញជាមួយនឹងសំឡេង និងភាពងាយស្រួលក្នុងការប្រើប្រាស់។
អត្ថបទ៖ សាវី រ៉ូលីតា
ប្រភព : Marques Brownleee
16/05/2025
🇳🇬 នៅប្រទេសនីហ្សេរីយ៉ា មានភូមិមួយដែលបុរស និងស្ត្រីនិយាយភាសាផ្សេងគ្នា
នៅក្នុងសហគមន៍ Ubang របស់នីហ្សេរីយ៉ា បុរស និងស្ត្រីនិយាយភាសាផ្សេងគ្នា ប៉ុន្តែអាចយល់បានទៅវិញទៅមក។ បុរសប្រើទម្រង់បុរស ហើយស្ត្រីប្រើទម្រង់ស្រី ទោះបីជាភេទទាំងពីរយល់គ្នាទៅវិញទៅមកក៏ដោយ។ ភាពខុសគ្នាទាំងនេះគឺច្បាស់ជាងភាពខុសគ្នារវាងភាសាអង់គ្លេស និងអាមេរិកទៅទៀត។
អត្តបទ៖ សាវី រ៉ូលីតា
ប្រភពៈ BBC.com