Food And Nutrition Department

Food And Nutrition Department

Share

Provide education and consultation in Food and Nutrition

19/06/2026

លទ្ធផលសម្រាប់អ្នកស្ម័គ្រចិត្ត (Volunteer) ក្នុងកម្មវិធី Campaign នៅមន្ទីរពេទ្យកុមារជាតិ។
នៅថ្ងៃទី 22-23 ខែមិថុនា ឆ្នាំ2026
📍ទីតាំង:មន្ទីរពេទ្យកុមារជាតិ




15/06/2026

ឱកាសសម្រាប់និស្សិតឆ្នាំទី១ និងទី២ នៃដេប៉ាតឺម៉ង់អាហារ និអាហារូបត្ថម្ភ ចូលរួមជាអ្នកស្ម័គ្រចិត្ត (Volunteer) ក្នុងកម្មវិធី Campaign នៅមន្ទីរពេទ្យកុមារជាតិ។

សូមប្អូនៗនិស្សិតដែលមានចំណាប់អារម្មណ៍ចូលរួម ដាក់ពាក្យដោយផ្ញើ CV និង Cover Letter តាមរយៈអ៊ីមែល៖ [email protected]

កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០ យប់។




Photos from Food And Nutrition Department's post 12/06/2026

សកម្មភាពខ្លះៗ របស់និស្សិតឆ្នាំទី៤ ពិសោធន៍សារណាបទ ដែលអនុវត្តន៍លើការវិភាគវាយនភាព ដោយប្រើប្រាស់ឧបករណ៍ Texture Analyzer ។




19/05/2026

🎉សូមចូលរួមអបអរសាទរនិស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់អាហារ និងអាហារូបត្ថម្ភ ដែលទទួលបានប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់គម្រោងស្រាវជ្រាវលើប្រធានបទរបស់ប្អូនៗនិស្សិត



07/05/2026

📢 កម្មវិធីសិក្ខាសាលាអំពីអាហារូបត្ថម្ភ 2026 បាន​ត្រលប់មកវិញហើយ
🥳 ដំណឹងពិសេសសម្រាប់និស្សិត សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង (RUA)!

🇯🇵ក្រុមហ៊ុន Kikkoman បានធ្វើកិច្ចព្រមព្រៀងជាមួយនឹង សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង (RUA) ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី​ “អំពីវប្បធម៌ម្ហូបអាហារជប៉ុនដ៏ពិសេស”​✨

🎯 តើលោកអ្នកចង់ប្រែក្លាយរបបអាហារប្រចាំថ្ងៃ ឱ្យទៅជាប្រអប់បាយសុខភាពតាមស្តង់ដារជប៉ុនដែរឬទេ?

🌟 អ្វីដែលពិសេសក្នុងកម្មវិធីនេះ៖
👨‍🍳 ជួបផ្ទាល់ជាមួយ លោក Hideyuki Kurachi អ្នកជំនាញអាហារូបត្ថម្ភជនជាតិជប៉ុន
🆓 ​ចូលរួមដោយសេរី​

📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
🕗 ម៉ោង៖ ចាប់ពីម៉ោង ៩:៣០ព្រឹក
📍 ទីតាំង៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)





Photos from Food And Nutrition Department's post 01/05/2026

កាលពីថ្ងៃទី២៧ ដល់ ៣០ ខែមេសា ឆ្នាំ២០២៦ ដេប៉ាតឺម៉ង់អាហារ និងអាហារូបត្ថម្ភបានដឹកនាំនិស្សិតឆ្នាំទី២ និងឆ្នាំទី៣ ចុះទស្សនកិច្ចសិក្សាដោយផ្តោតលើ “ បច្ចេកទេសផលិត និងសុវត្ថិភាពអាហារនៅតាមសិប្បកម្ម និងសហគ្រាសកែច្នៃផលិតផលអាហារ និងការអប់រំសុវត្ថិភាពអាហារ និងអាហារូបត្ថម្ភនៅតាមសាលាបឋមសិក្សា ដល់សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស”។

នេះជាសកម្មភាពថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដែលនិស្សិតបានជួបសំណេះសំណាលជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ព្រមទាំងបានចុះទៅទស្សនកិច្ចនៅក្រុមហ៊ុន Angkor Cookies និងកន្លែងកែច្នៃនំបញ្ចុក ព្រមទាំងបានធ្វើតេស្តសុខភាពបឋមជូនដល់ប្រជាពលរដ្ឋមួយចំនួនតូចនៅទីនោះផងដែរ។




Photos from Food And Nutrition Department's post 01/05/2026

កាលពីថ្ងៃទី២៧ ដល់ ៣០ ខែមេសា ឆ្នាំ២០២៦ ដេប៉ាតឺម៉ង់អាហារ និងអាហារូបត្ថម្ភបានដឹកនាំនិស្សិតឆ្នាំទី២ និងឆ្នាំទី៣ ចុះទស្សនកិច្ចសិក្សាដោយផ្តោតលើ “ បច្ចេកទេសផលិត និងសុវត្ថិភាពអាហារនៅតាមសិប្បកម្ម និងសហគ្រាសកែច្នៃផលិតផលអាហារ និងការអប់រំសុវត្ថិភាពអាហារ និងអាហារូបត្ថម្ភនៅតាមសាលាបឋមសិក្សា ដល់សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស”។

នេះជាសកម្មភាពថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២៦ ដែលនិស្សិតបានចុះទៅបណ្ដុះបណ្ដាលនៅបឋមសិក្សាចំនួនពីរគឺ “ បឋមសិក្សា ហ៊ុនសែន ស្វាយជីអោក” និង “បឋមសិក្សា បន្ទាយស្រី-សង្ឃឹម” ស្ថិតនៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលស្ដីអំពី ការអប់រំអាហារូបត្ថម្ភ និងការធ្វើតេស្តសុខភាពបឋមដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស និងសិស្សផងដែរ។




Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00