27/02/2026
នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ បុគ្គលិក សិស្ស-និសិ្សតបានថ្លែងអំណរគុណទៅដល់លោកគ្រូ ចែម មឿន ដែលលះបង់ កម្លាំងកាយចិត្ត កន្លងមកនៅសាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ។ សូមព្រះប្រទានពរ ដល់លោកគ្រូនិងគ្រួសាររបស់លោកគ្រូ ជួបប្រទះតែសេចក្ដីសុខចម្រើន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច គ្រប់ការងារជានិរន្ដរ៍។
31/01/2026
ថ្ងៃនេះជាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ជាថ្ងៃរំលឹកខួបដល់ថ្ងៃលោកឪពុកបូស្កូ ទទួលមរណភាព ( ៣១ មករា ១៨៨៨) ខួបទី១៣៨ ។
#អាចចូលទាញយករូបភាពនៅទីនេះបាន https://t.me/+JIPkrqEQlq1kNmJl
# https://t.me/+MJyeEqYg8Rg1Nzhl
30/01/2026
សកម្មភាពកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សាលាបានរៀបចំកម្មវិធីអភិបូជា ការប្រកួតឆ្លើយសំណួរទាក់ទងនឹងប្រវត្តិរបស់លោកពុកបូស្កូពេលព្រឹក និងពេលរសៀលមានការប្រកួតបាល់ទះនារី បាល់ទះបុរស ។
://t.me/+45LT11lDH3A5MGRl រូបភាពអាចចូលទាញក្នុងឆានែលនេះបាន
23/01/2026
ជារៀងរាល់ឆ្នាំសាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ តែងតែមានការរៀបចំនៅការដាក់តាំងបង្ហាញនៅគម្រោងស្នាដៃរបស់សិស្ស-និស្សិត។ នេះគឺជាការដាក់តាំងបង្ហាញនៅគម្រោងស្នាដៃរបស់សិស្ស-និស្សិតនៅតាមផ្នែកដូចជា មេកានិចរថយន្ត មេកានិចទូទៅ អគ្គិសនី អេឡិចត្រូនិក និងកុំព្យូទ័រ&ក្រាហ្វិកឌីហ្សាញ ។
រូបភាពបន្ថែម https://t.me/+MJyeEqYg8Rg1Nzhl
15/01/2026
រំភើបណាស់….គ្រូហៅសិស្សមកសួរ ពេលឃើញការស្លៀកពាក់មិនសូវល្អដូចសិស្សដទៃ ….ស្រាប់តែសិស្សម្នាក់នេះហូរទឹកភ្នែកមិនឈប់ ហើយប្រាប់ថា ខ្លួននៅជាមួយយាយក្រខ្សត់។ ….
ពេលលោកគ្រូដឹងរឿង ក៏មិនបន្ទោសអ្វីដែរ រួចក៏ចេញប្រាក់ផ្ទាល់ខ្លួន និងជូនសិស្សទៅទិញខោអាវថ្មីភ្លាមៗតែម្ដង។ ពេលទៅទិញ អ្នកលក់ឃើញសិស្សកម្សត់ពេក ក៏ជូនកាតាប ៣បន្ថែមទៀត នៅសាលាដងទង់ថ្មី ខេត្តកំពត។ Cr.គ្រូនេត
អង្គរប៉ុស្តិ៍ ញូវស៍លោកគ្រូ ហង្ស មុនីទូរទស្សន៍ជាតិគោកធ្លក ខេត្តតាកែវដារ៉ា ព័ត៌មានអធិការដ្ឋាននគរបាលក្រុងដូនកែវ - Police Inspectorate Of Krong Daunkeo.
15/01/2026
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សាលាបានរៀបចំការប្រឡងបញ្ចប់ការសិក្សារបស់សិស្ស-និស្សិតជំនាន់ទី៣៣ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស កម្រិតសញ្ញាបត្របច្ចេសទេស វិជ្ជាជីរៈ១ វិជ្ជាជីវៈ២។