K Horng Group

K Horng Group

共有する

រីករាយនឹងទេសភាព ក្នុងប្រទេសជប៉ុន

12/06/2026

តោះមកសាកល្បងរៀនបែបវិធីសាបៗ ម្ដងមើល ។ ជាប់រឺក៏មិនជាប់

Photos from K Horng Group's post 11/06/2026

⭐️ អត្ថប្រយោជន៍រៀនជាមួយគ្រូជនជាតិខ្មែរ

✅ ពន្យល់មេរៀនជាភាសាខ្មែរ ងាយយល់ និងងាយចងចាំ

✅ បកស្រាយពាក្យបច្ចេកទេសជប៉ុនទៅជាភាសាខ្មែរយ៉ាងច្បាស់

✅ ចែករំលែកបទពិសោធន៍ប្រឡងពិត និងចំណុចដែលចេញប្រឡងញឹកញាប់

✅ បង្រៀនវិធីចាំ (Trick) និងបច្ចេកទេសធ្វើសំណួរឱ្យបានពិន្ទុខ្ពស់

✅ មានសំណួរហ្វឹកហាត់ជាច្រើនសម្រាប់អនុវត្តមុនថ្ងៃប្រឡង

✅ ជួយកែសម្រួលចំណុចខ្សោយរបស់សិស្សម្នាក់ៗ

✅ អាចសួរសំណួរ និងពិភាក្សាបានដោយផ្ទាល់ជាភាសាខ្មែរ

✅ ជួយរៀបចំផែនការរៀនឱ្យសមស្របទៅតាមពេលវេលារបស់សិស្ស

✅ បង្កើនទំនុកចិត្តមុនចូលប្រឡង

✅ ផ្តោតលើចំណុចសំខាន់ៗដែលមានឱកាសចេញប្រឡងខ្ពស់

🎯 គោលដៅរបស់វគ្គសិក្សា

* យល់ច្បាស់ពីខ្លឹមសារប្រឡង 特定技能2号 耕種農業
* អាចដោះស្រាយសំណួរ ○× និង 四択 បានយ៉ាងមានប្រសិទ្ធភាព
* ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងជាក់ស្តែង
* បង្កើនឱកាសប្រឡងជាប់ក្នុងរយៈពេលខ្លី

🌱 特定技能2号 耕種農業
រៀនយល់ • រៀនត្រូវចំណុច • រៀនដើម្បីជាប់ ✅

បង្រៀនដោយគ្រូជនជាតិខ្មែរ មានបទពិសោធន៍ និងយល់ច្បាស់ពីប្រព័ន្ធប្រឡងនៅប្រទេសជប៉ុន។ 🇰🇭🇯🇵March TheaMon Thea

10/06/2026

#ឯកសារយកទៅប្រលង

10/06/2026

#វិធីព្រីនបង្កាន់ដៃប្រលង

05/06/2026

✅ វគ្គថ្មី៖ ចំណីអាហារ 1
📅 ចូលរៀន៖ ខែ 7 ឆ្នាំ 2026
🕗 រៀន៖ ច័ន្ទ–ព្រហស្បតិ៍ (8:00–9:00 យប់)

22/05/2026

អំពីការកក់ប្រឡងឆ្នាំ 2026 និងការចុះបញ្ជីលិខិតឆ្លងដែន

📅 2026.05.19 (ប្រឡងក្នុងប្រទេសជប៉ុន)

សេចក្តីជូនដំណឹងអំពីការប្រឡងផ្នែក
「ឧស្សាហកម្មអាហារដ្ធាន」 និង 「ផលិតកម្មអាហារ និងភេសជ្ជៈ」 សម្រាប់ឆ្នាំ 2026។



1. ថ្ងៃដែលអាចកក់ប្រឡងបាន

(1) អ្នកដែលក្រុមហ៊ុនបានចុះឈ្មោះឱ្យ

① ប្រភេទប្រឡងដែលអាចកក់បាន

* ផលិតកម្មអាហារ និងភេសជ្ជៈ លេខ 1 និង លេខ 2
* អាហារដ្ធាន លេខ 2

② ចាប់ផ្តើមកក់

📅 ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2026 (ចន្ទ) ម៉ោង 13:00

អាចកក់ប្រឡងបានរហូតដល់ 3 ខែខាងមុខ។



(2) អ្នកដែលបង្កើត My Page ដោយខ្លួនឯង

① ប្រភេទប្រឡងដែលអាចកក់បាន

* ផលិតកម្មអាហារ និងភេសជ្ជៈ លេខ 1

② ចាប់ផ្តើមកក់

📅 ថ្ងៃទី 29 ខែឧសភា ឆ្នាំ 2026 (សុក្រ) ម៉ោង 13:00

អាចកក់ប្រឡងបានរហូតដល់ 2 ខែខាងមុខ។

⚠️ ការប្រឡង “អាហារដ្ធាន លេខ 1” ត្រូវបានផ្អាកបណ្តោះអាសន្ន តាមការណែនាំរបស់រដ្ឋាភិបាលជប៉ុន ដូច្នេះមិនអាចកក់បានទេ។



2. ថ្ងៃចាប់ផ្តើមប្រឡង

📅 ចាប់ពីថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2026 (អង្គារ)

⭕ ទីកន្លែង និងម៉ោងប្រឡង សូមចូលទៅ My Page នៅពេលកក់ប្រឡង ហើយពិនិត្យនៅគេហទំព័រកក់ប្រឡង។



3. ការចុះបញ្ជីលិខិតឆ្លងដែន (Passport)

ឆ្នាំនេះ នៅពេលកក់ប្រឡង OTAFF ជាលើកដំបូង
ត្រូវចុះបញ្ជីព័ត៌មានលិខិតឆ្លងដែនម្តងទៀតជាចាំបាច់។

នៅពេលកក់ជាលើកដំបូងក្នុងឆ្នាំនេះ
ត្រូវបញ្ចូលព័ត៌មានដែលសរសេរនៅផ្នែក “MRZ” (Machine Readable Zone) ខាងក្រោមទំព័រដែលមានរូបថតលិខិតឆ្លងដែន។

សូមអនុវត្តតាមការណែនាំនៅលើអេក្រង់ដើម្បីចុះបញ្ជី។
ប្រសិនបើមិនចុះបញ្ជីទេ នឹងមិនអាចចូលប្រឡងបានឡើយ។

16/05/2026

【ព័ត៌មានអំពីវគ្គសិក្សា】
• ឈ្មោះវគ្គ៖ ភាសាជប៉ុន (Online តាម Zoom)
• ម៉ោងសិក្សា៖ 11:30 – 12:30 (ម៉ោងនៅកម្ពុជា)
• ថ្ងៃសិក្សា៖ ព្រហស្បតិ៍ / សុក្រ / សៅរ៍
• គោលដៅ៖ សម្រាប់អ្នកចាប់ផ្តើម
• មាតិកា៖ រៀនចាប់ពីមូលដ្ឋាន ដល់អនុវត្តជាក់ស្តែង ងាយយល់
March TheaKoemleang K Horng

08/05/2026

✅ កសិកម្មចិញ្ចឹមសត្វ

⭐️ បើកថ្នាក់ថ្មី!
📅 ចូលរៀននៅខែ 05 / 2026

📚 រៀនពីថ្ងៃច័ន្ទ ដល់ ព្រហស្បតិ៍
🕣 ម៉ោង 8:30 – 9:30 យប់

💴 តម្លៃការបង្រៀន៖ Inbox

🎁 ផ្តល់ជូនដោយឥតគិតថ្លៃ៖

* សៀវភៅរៀន
* វិញ្ញាសាត្រៀមប្រឡង

⏳ រយៈពេលសិក្សាប្រហែល 4–5 ខែ

📣 សម្រាប់បងប្អូនដែលចង់ត្រៀមខ្លួនប្រឡង និងបង្កើនជំនាញផ្នែកកសិកម្មចិញ្ចឹមសត្វ សូមស្វាគមន៍ចូលរៀន!

30/04/2026

✅ កសិកម្មដាំដុះ កម្រិត 2
⭐️ បើកថ្នាក់ថ្មី!

📅 ចូលរៀននៅថ្ងៃទី18 ខែ 5 / 2026
📚 រៀនពីថ្ងៃច័ន្ទ ដល់ សុក្រ
🕘 ម៉ោង 9:00 – 10:00 យប់

🎓 វគ្គសិក្សារួមមាន៖

* ការបង្រៀនពេញលេញតាមមេរៀនស្តង់ដារ
* ជួយរៀបចំសៀវភៅ និងឯកសាររៀន ដោយឥតគិតថ្លៃ

📣 សម្រាប់បងប្អូនដែលចង់ត្រៀមខ្លួនប្រឡង និងបង្កើនចំណេះដឹងផ្នែកកសិកម្មដាំដុះកម្រិត 2 សូមស្វាគមន៍ចូលរួម!

Photos from K Horng Group's post 28/04/2026

⭐️ បើកវគ្គសិក្សា៖ ខែ6 ឆ្នាំ 2026
📆 រយៈពេលសិក្សា៖ 3 ខែ

♻️ ថ្ងៃសិក្សា៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ
🕗 ម៉ោងសិក្សា៖ 20:00–21:00 យប់

📘 ឯកសារផ្តល់ជូន
🍁 ឯកសាររៀនភាសាជប៉ុន
🍁 សៀវភៅលំហាត់អនុវត្តត្រៀមប្រលង
🍁 សៀវភៅពាក្យប្រែជាខ្មែរ សម្រាប់ 1号 និង 2号
🍁 សៀវភៅអនុវត្តកាន់ជិ

🧑‍🏫 ខ្លឹមសារនៃការបង្រៀន
・បង្រៀនពន្យល់មេរៀនឲ្យយល់ច្បាស់ក្នុងម៉ោងរៀន
・ផ្តល់ឯកសារបកប្រែជាខ្មែរ
・ផ្តោតលើពាក្យសំខាន់ៗសម្រាប់ប្រលង
・ផ្តល់លំហាត់អនុវត្តជាប្រចាំ
・មានវីដេអូថតទុក អាចមើលស្ទួនបាន

note: ជិតបិទទួលសិស្សហើយ ដោយសារទួួលចំនួនសិស្សមានកំណត់ 📢
👩‍💻👩‍💻👩‍💻🙇‍♀️🙇‍♀️🙇‍♀️🙇‍♀️🙇‍♀️

K Horng

あなたの学校を学校のトップリストNagoya-shiにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

電話番号

住所


Saitama
Nagoya-shi, Aichi
340-0003

営業時間

月曜日 10:00 - 22:00
火曜日 10:00 - 22:00
水曜日 10:00 - 22:00
木曜日 10:00 - 22:00
金曜日 10:00 - 22:00
土曜日 10:00 - 17:00