#សេចក្តីជូនដំណឹង🙏
សូមជម្រាបជូនដល់អាណាព្យាបាលព្រមទាំងសិស្សានុសិស្ស ទាំងអស់នៃអនុវិទ្យាល័យប្រាំយ៉ាម ឱ្យបានជ្រាបថា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ ២០២៦ នេះតទៅ ប្អូនៗដែលធ្វើដំណើរមកសាលាដោយយានជំនិះគ្រប់ប្រភេទ (ម៉ូតូ,កង់) ត្រូវយកមកទុកដាក់ក្នុងបរិវេណសាលារៀន (កន្លែងដាក់កង់,ម៉ូតូ) ឱ្យបានគ្រប់គ្នា មិនអនុញាតឱ្យមានការទុកដាក់ក្រៅរបងសាលាឡើយ ។
បើពុំដូចច្នោះទេ សាលានឹងប្រមូលយកទៅដាក់ក្នុងប៉ុស្តិ៍រដ្ឋបាលឃុំប្រាំយ៉ាមដោយគ្មានការលើកលែងឡើយ !
#សូមសិស្សានុសិស្សទទួលជ្រាបជាព័ត៌មាន ។
អនុវិទ្យាល័យប្រាំយ៉ាម
ព័ត៌មាន ចំណេះដឹង និងសកម្មភាពផ្សេងៗក្នុងសាលា
02/02/2026
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦
✍️ ប្រជុំ #ស្តីអំពីការផ្សព្វផ្សាយលទ្ធផលសិក្សារបស់សិស្សប្រចាំខែមករានិងបញ្ហាសុខភាពសិស្ស ដោយមានការអញ្ជើញចូលរួមពី លោកមេឃុំ លោកស្រីប្រធានមណ្ឌលសុខភាព លោកតាប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន និង គណៈកម្មការថ្នាក់រៀន (គគថ)
សូមថ្លែងអំណរគុណដល់វត្តមានគណៈកម្មការគ្រប់រូបដែលចំណាយពេលដ៏មានតម្លៃអញ្ជើញចូលរួម និង សូមគោរពជូនពរ លោក លោកស្រី ជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏😘
Click here to claim your Sponsored Listing.
Location
Category
Website
Address
Bram Yam
Kampong Cham
026707