18/06/2026
ធ្លាប់តែមើលរឿងជាមួយមិត្តភក្តិនៅរោងកុន ឥឡូវនេះសុំប្តូរមកមើលកុននៅក្នុងសាលនៃសាកលវិទ្យាល័យយើងម្តងមើល តើបរិយាកាសខុសគ្នាបែបណាដែរ?
ដោយមានការសហការជាមួយក្រុមហ៊ុនសាស្ត្រា ឯ.ក និងចូលរួមអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សាកលវិទ្យាល័យវេស្ទើន បានរៀបចំវេទិកាអប់រំ និងចែករំលែកចំណេះដឹងអំពីគ្រឿងញៀនជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើន ដែលមានការគាំទ្រ និងសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទស្សនាខ្សែភាពយន្តជាលក្ខណៈឯកជនដែលជាស្នាដៃផលិតករ និងចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីការការពារ និងបង្ការការប្រើប្រាស់គ្រឿងញៀនផង និងទស្សនាខ្សែភាពយន្តរបស់ផលិតករខ្មែរផង ដើម្បីជាការចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តឲ្យកាន់តែមានការគាំទ្រពីអ្នកទស្សនា និងយុវជនខ្មែរ។
២៦ មិថុនា ២០២៦ | ០៦:០០ល្ងាច
សាលសហសិក្សា (ជាន់ទី១០) ទីតាំងទួលគោក
ចូលរួមដោយសេរី
18/06/2026
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។
សូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងឪកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ព្រះជន្មាយុ៩០ យាងចូល៩១ ព្រះរស្សា សូមព្រះអង្គប្រកបដោយបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ។
17/06/2026
ចុះជួបប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យមួយចំនួនបន្ថែម ក្នុងខេត្តកំពង់ធំ និងខេត្តកំពត។
ក្នុងការចុះជួបនេះដែរ ប្អូនៗទទួលបានឱកាសអាហារូបករណ៍របស់សាកលវិទ្យាល័យវេស្ទើន និងព័ត៌មាននានាអំពីជំនាញអាជីពដែលត្រូវជ្រើសរើសសិក្សានៅសាកលវិទ្យាល័យ។
-----------
ព័ត៌មានបន្ថែមអំពីការចុះឈ្មោះចូលរៀន និងប្រឹក្សាយោបល់៖
📲0968000117 - 0968000118 - 099200988
📨Telegram Group: https://t.me/+7RbphSh6bEQyNDhl
📍ទីតាំងស្ទឹងមានជ័យ (Google Map) https://maps.app.goo.gl/ZVR7BZGBNv5nPqyK9
16/06/2026
បេសកកម្មជួបប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យមួយចំនួន នៅក្នុងខេត្តតាកែវ និងកំពត។
ក្នុងបេសកកម្មនេះដែរ ប្អូនៗទទួលបានឱកាសអាហារូបករណ៍របស់សាកលវិទ្យាល័យវេស្ទើន និងព័ត៌មាននានាអំពីជំនាញអាជីពដែលត្រូវជ្រើសរើសសិក្សានៅសាកលវិទ្យាល័យ។
-----------
ព័ត៌មានបន្ថែមអំពីការចុះឈ្មោះចូលរៀន និងប្រឹក្សាយោបល់៖
📲0968000117 - 0968000118 - 099200988
📨Telegram Group: https://t.me/+7RbphSh6bEQyNDhl
📍ទីតាំងស្ទឹងមានជ័យ (Google Map) https://maps.app.goo.gl/ZVR7BZGBNv5nPqyK9
15/06/2026
បេសកកម្មជួបប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យមួយចំនួន នៅក្នុងខេត្តកំពង់ធំ និងតាកែវ។ ក្នុងបេសកកម្មនេះដែរ ប្អូនៗទទួលបានឱកាសអាហារូបករណ៍របស់សាកលវិទ្យាល័យវេស្ទើន និងព័ត៌មាននានាអំពីជំនាញអាជីពដែលត្រូវជ្រើសរើសសិក្សានៅសាកលវិទ្យាល័យ។
-----------
ព័ត៌មានបន្ថែមអំពីការចុះឈ្មោះចូលរៀន និងប្រឹក្សាយោបល់៖
📲0968000117 - 0968000118 - 099200988
📨Telegram Group: https://t.me/+7RbphSh6bEQyNDhl
📍ទីតាំងស្ទឹងមានជ័យ (Google Map) https://maps.app.goo.gl/ZVR7BZGBNv5nPqyK9
14/06/2026
Western University x Sastra Film ដឹងថារឿងអ្វីអត់? ជួបគ្នាឆាប់ៗនេះក្នុងការអញ្ជើញឲ្យមកចូលរួម "ទស្សនាខ្សែភាពយន្តថ្ងៃសុក្រ - Friday Movie Night" ដែលសាកលវិទ្យាល័យវេស្ទើនមានមោទនភាពសហការជាមួយក្រុមហ៊ុនសាស្ត្រា ឯ.ក។
13/06/2026
សមិទ្ធផលដ៏ត្រចះត្រចង់! លទ្ធផលមេដាយផ្លូវការដែលសាកលវិទ្យាល័យវេស្ទើនទទួលបានក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦។
សាកលវិទ្យាល័យវេស្ទើន សូមអបអរសាទរចំពោះកីឡាករ-កីឡាការិនី
និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងដណ្តើមបានមេដាយក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦។
នេះគឺជាសក្ខីភាពបញ្ជាក់ថា យើង «លើសពីការអប់រំ»។ យើងមិនត្រឹមតែផ្តល់ចំណេះដឹងផ្នែកទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែយើងបណ្តុះស្មារតីសាមគ្គីភាព សុខភាព និងវិន័យ ដើម្បីឱ្យនិស្សិតក្លាយជាថ្នាលកីឡាដ៏រឹងមាំសម្រាប់សង្គមជាតិ។
12/06/2026
លោកបណ្ឌិត ឡុង ប៊ុនតេង ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រង និងសណ្ឋាគារ-ទេសចរណ៍ បានជួបប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់ ដែលកំពុងសិក្សានៅក្នុងមហាវិទ្យាល័យអំពីដំណើរការបង្រៀន និងការសិក្សារបស់និស្សិត ព្រមទាំងសកម្មភាពនានាក្នុងមហាវិទ្យាល័យគ្រប់គ្រង និងសណ្ឋាគារ-ទេសចរណ៍ នៅសាកលវិទ្យាល័យវេស្ទើន ទីតាំងស្ទឹងមានជ័យ ដែលមានការចូលរួមផ្ទាល់ និងតាមអនឡាញ។