28/05/2026
📣ប្រធានបទទាក់ទងនឹងការបែកសង្វារ📣
ក្រោយប្រើឡេ — មានអ្នកខ្លះអត់ជឿទេ «មិនដែលអាណាលាបឡេឲ្យស ទៅជាចេញសង្វារ» 😨
មូលហេតុគឺអត់មានអីពិបាកយល់ គឺមកពីសារធាតុគីមីក្នុងឡេដែលប្រើមានផ្ទុកពពួកសារធាតុកាត់ស្បែក (Harsh Ingredients) ធ្វើឲ្យស្បែកស្ដើង មានដូចជា ❌ សារធាតុ Steroids (corticosteroids, clobetasol) និងពពួកគីមី «Bleach» ឬលាងស្បែកឲ្យស (សារធាតុស្រដៀងហ្នឹងសារធាតុដែលគេដាក់ក្នុងថ្នាំលាងសក់) មានដូចជា ❌ បារត, សារធាតុជាស្រឡាយបារត និង hydroquinone កម្រិតខ្ពស់ -ល-
‼️វាបង្ករឲ្យស្បែកបានបង់ភាពរលាស់ធ្ងន់ធ្ងរ។ ស្បែកដែលលែងមានភាពរលាស់ហើយ គឺងាយរហែក ងាយចេញស្នាមខ្ទេច ដូចក្រដាសសៀវភៅអញ្ចឹង។
‼️ វាធ្វើឲ្យស្បែកសលឿនមែន តែវាមានឥទ្ធិពលក្នុងការធ្វើឲ្យខូចកោសិកាស្បែក ធ្វើឲ្យស្បែកមិនអាចផលិតខូឡាជែន និង អេឡាស្ទីនបាន។ ប្រូតេអ៉ីន ២ នេះគឺសំខាន់ណាស់សម្រាប់ស្បែក អ្នកដែលយល់ដឹងពី Skincare ឬអ្នកស្រឡាញ់ស្បែក ប្រើ Skincare គឺដើម្បីរក្សា និង Boost ការផលិតប្រូតេអ៉ីន ២ នេះ គេអត់ប្រើផលិតផលដែលគ្រាន់តែជួយឲ្យ ស ហើយបំផ្លាញប្រូតេអ៉ីននេះទេ
‼️ ការប្រើពេលឡេដែលមានសារធាតុខាងលើក្នុងរយៈពេលយូរ។ ករណីជាច្រើននិយាយថា ប្រើរាប់ខែហើយមិនអី ប្រើ 10-20 កំប៉ុងដំបូងមិនអី ស ភ្លឺ ធម្មតា តែយូរៗទៅ គឺមានហានិភ័យខ្ពស់ណាស់ សរសៃរវាម សង្វារពេញស្បែក ឬបង្ករជា atrophy skin (ស្បែកស្ដើង)
‼️ការប្រើឡេដែលមានសារធាតុខាងលើច្រើន ឬលើសបរិមាណ ធ្វើឲ្យស្បែកខូចម្ដងបន្តិចៗ រហូតកែលែងបាន (cumulative damage)
‼️ធ្វើឲ្យស្បែកងាយប្រតិកម្មនឹងកម្ដៅ ឬពន្លឺ និយាយឲ្យស្រួលយល់គឺ «ចាញ់ថ្ងៃ» ត្រូវថ្ងៃអត់បានទេ ងាយឡើងជាំ អាចម៏រុយ ងាយរលាក ងាយខ្លោចស្បែក
‼️ធ្វើឲ្យរបាំងស្បែកខូចទាំងស្រុង និងធ្វើឲ្យស្បែកស្ងួតខ្លាំង ជាពិសេសឡេដែលមានក្លិនក្រអូបឈួល មានអាល់កុល និងអាស៉ីដបន្ថែម គឺលាបហើយស្ងួតៗ ហើយអាចបំផ្លាញជាតិសំណើមធម្មជាតិរបស់ស្បែកទៀត
❌❌សារធាតុដែលហាមមាន❌❌
1. ពពួកបារត ឬ Mucury
2. ពពួក Hydroquinone ដែលមានកម្រិតលើស 2%
3. Clobetasol propionate
4. និងសារធាតុដែលមិនបានបង្ហាញ ឬសរសេរបានច្បាស់
សូមប្រើប្រាស់ផលិតផលថែស្បែកប្រកបដោយការប្រុងប្រយ័ត្ន និងពិចារណា 🙏🙏 ប្រិយមិត្តដឹងទេ ? ស្តង់ដារសម្រស់នៅប្រទេសអភិវឌ្ឍន៏ គេលែងខ្វល់រឿងពណ៌ស្បែកយូរហើយ មិនមែនទាល់តែស្បែក ស ទើបស្អាតទេ តាមពិតភាពស្អាតគឺនៅលើភាពមាន «សុខភាពល្អ» របស់ស្បែកទៅវិញទេ
~ctto~ Nichhy Skin
22/05/2026
22/05/2026
22/05/2026
22/05/2026