18/06/2026
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល🙏🏻🇰🇭
ក្នុងឱកាសដ៏មហាប្រសើរនេះ ទូលបង្គំយើងខ្ញុំសូមក្រាបថ្វាយព្រះពរ ជូនសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោព សូមប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរតរៀងទៅ។
17/06/2026
ឱកាសចុងក្រោយសម្រាប់ការបញ្ចុះតម្លៃ Early Bird! ⏳
វិស្សមកាល គឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់បុត្រធីតាក្នុងការស្វែងរកចំណូលចិត្តថ្មីៗ និងអភិវឌ្ឍសមត្ថភាពឌីជីថល។ 🤩
កម្មវិធី Tech for Kids Summer Program 2026 ផ្ដល់ជូននូវបរិយាកាសសិក្សាដែលផ្ដោតលើការអនុវត្តជាក់ស្ដែង និងត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងតាមក្រុមអាយុ ដើម្បីជួយឱ្យប្អូនៗកសាងមូលដ្ឋានគ្រឹះបច្ចេកវិទ្យា បណ្ដុះវិធីសាស្ត្រគិតបែបកុំព្យូទ័រ (Computational Thinking) ព្រមទាំងពង្រឹងជំនាញទន់សំខាន់ៗ ដូចជាភាពច្នៃប្រឌិត ការធ្វើការងារជាក្រុម និងជំនាញដោះស្រាយបញ្ហា តាមរយៈការអនុវត្តគម្រោង (Project-based learning)។ 💡
📍 ព័ត៌មានលម្អិតអំពីមុខវិជ្ជាសិក្សា និងកាលវិភាគសម្រាប់ក្រុមអាយុនីមួយៗ មានបង្ហាញជូនក្នុងរូបភាពខាងក្រោម។
សូមធ្វើការចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការផ្ដល់ជូនរហូតដល់ ២០%(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)! 🤩
🔗 ចុះឈ្មោះតាមរយៈ៖https://forms.gle/WS49qXrxPivGj1AF6
✨ សម្រាប់ព័ត៌មានបន្ថែមពីវគ្គសិក្សា សូមទាក់ទងមកកាន់៖
📞 លេខទូរស័ព្ទ៖ 098 338 849
📩 តេឡេក្រាម៖ https://t.me/TechforKidsAcademy
———————-
Last Call for our Early Bird Offer⏳✨
The school break is an ideal time for children to explore new interests and develop essential digital skills. 🤩
The Tech for Kids Summer Program 2026 offers a hands-on learning environment designed specifically for different age groups, helping students build a strong foundation in technology, strengthen computational thinking, and develop important soft skills such as creativity, teamwork, and problem-solving through project-based learning. 💡
📍 Detailed course information and schedules for each age group can be found in the posters below.
🤩 Register now and enjoy discounts of up to 20%(terms and conditions apply)!
🔗 Registration Form:https://forms.gle/WS49qXrxPivGj1AF6
✨ For more information about the courses, please contact:
📞 Phone: 098 338 849
📩 Telegram: https://t.me/TechforKidsAcademy
16/06/2026
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង Tech for Kids Academy និង Herrington International School 🚀🤝
នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ Tech for Kids Academy (TKA) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការជាមួយសាលាអន្តរជាតិ Herrington ។
តាមរយៈភាពជាដៃគូនេះ យើងបានផ្សារភ្ជាប់គុណភាពនៃការអប់រំ ទៅនឹងបំណិនបច្ចេកវិទ្យាជាក់ស្តែងសម្រាប់អនាគត។ Tech for Kids Academy នឹងបញ្ចូលការអប់រំបច្ចេកវិទ្យា និងចំណេះដឹងឌីជីថល ទៅក្នុងក្របខណ្ឌកម្មវិធីសិក្សារបស់សាលាអន្តរជាតិ Herrington ដោយផ្ទាល់ ដើម្បីរួមគ្នាត្រៀមលក្ខណៈជូនសិស្សានុសិស្សសម្រាប់យុគសម័យឌីជីថល។💡
កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើង ក្នុងការកសាងភាពជាដៃគូជាមួយបណ្ដាគ្រឹះស្ថានអប់រំ ដើម្បីរួមគ្នាពង្រីកប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលទាំងនៅកម្ពុជា និងក្នុងតំបន់។ សូមរង់ចាំតាមដាននូវឱកាស និងបទពិសោធន៍សិក្សាដ៏អស្ចារ្យជាច្រើនទៀត ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ!✨
📌 សម្រាប់ការពិភាក្សាលើកិច្ចសហការ និងព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា សូមទំនាក់ទំនងមកកាន់៖
📞 លេខទូរស័ព្ទ៖ 098 338 849
📲 តេឡេក្រាម៖ https://t.me/TechforKidsAcademy
🌐 គេហទំព័រ៖ www.techforkids.asia
——————
MOU SIGNING WITH HERRINGTON INTERNATIONAL SCHOOL 🚀🤝
This morning, June 16, 2026, Tech for Kids Academy (TKA) is pleased to announce the official signing of a Memorandum of Understanding (MOU) with Herrington International School.
Through this partnership, we are bridging academic excellence with real-world, future-ready skills. Tech for Kids Academy will integrate technology-driven learning and digital literacy directly into Herrington’s academic framework to jointly prepare students for the digital era.💡
This collaboration reflects our ongoing commitment to partnering with educational institutions to expand the digital education ecosystem, both in Cambodia and across the region. Stay tuned for the incredible opportunities and learning experiences coming your way! ✨
📌 For partnership discussions and detailed program information, please contact:
📞 Phone: 098 338 849
📲 Telegram: https://t.me/TechforKidsAcademy
🌐 Website: www.techforkids.asia
11/06/2026
📢កម្មវិធីប្រកួតប្រជែង Kid-KATHON ត្រឡប់មកវិញហើយ🚀
តើប្អូនៗជាសិស្សានុសិស្សអាយុចន្លោះពី ១២ ដល់ ១៥ ឆ្នាំ ដែលពោរពេញដោយក្តីស្រមៃ និងចង់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតអ្វីដែលថ្មីៗសម្រាប់ពិភពលោកមែនទេ? 🤔
Kid-KATHON 2026 កំពុងបើកទទួលពាក្យចុះឈ្មោះហើយ! កម្មវិធីនេះបានបញ្ជ្រាបនូវមូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត ព្រមទាំងការអនុវត្តផ្ទាល់ជាមួយឧបករណ៍បច្ចេកវិទ្យា Micro:bit ក្នុងការបង្កើតដំណោះស្រាយដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) 🌍។ នេះគឺជាកម្មវិធីដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាងសម្រាប់ប្អូនៗដែលទើបតែចាប់ផ្តើមដំបូង ដោយមិនតម្រូវឱ្យមានបទពិសោធន៍ ឬមូលដ្ឋានគ្រឹះបច្ចេកវិទ្យាពីមុនមកឡើយ។
នេះជាឱកាសដើម្បីពង្រឹងសមត្ថភាពការងារជាក្រុម បង្កើតបណ្ដាញមិត្តភាពថ្មី និងបណ្តុះជំនាញគិតដោះស្រាយបញ្ហាបែបច្នៃប្រឌិត សម្រាប់ថ្ងៃអនាគត។ កាន់តែពិសេស ក្រុមឆ្នើម នឹងមានឱកាសឈ្នះនូវរង្វាន់លើកទឹកចិត្តពីកម្មវិធីផងដែរ! ✨
🌟 ឱកាសដ៏អស្ចារ្យនេះ កំពុងរង់ចាំប្អូនៗ!
👇សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែម និងចុះឈ្មោះចូលរួមក្នុងកម្មវិធី៖ https://luma.com/br5w1r02
📌 ផុតកំណត់ទទួលពាក្យចុះឈ្មោះ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦។
💡 បញ្ជាក់៖ សម្រាប់ឆ្នាំនេះ កម្មវិធីនឹងមិនមានវគ្គសម្ភាសន៍ ឬការប្រឡងជម្រុះជ្រើសរើសឡើយ ដោយបេក្ខជនដែលបានចុះឈ្មោះនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលដោយផ្ទាល់តែម្តង។ សូមរួសរាន់ចុះឈ្មោះ ដោយសារចំនួនកន្លែងចូលរួមមានកំណត់!
📌 សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី សូមទំនាក់ទំនងមកកាន់៖
📞 លេខទូរស័ព្ទ៖ 099 338 849
📲 តេឡេក្រាម៖ https://t.me/TKAEnterpriseSolution
..................................................................
Welcome back to Kid-KATHON! 🚀
Are you a student aged 12 to 15 with big dreams and a passion to build something new for the world using technology? 🤔
Kid-KATHON 2026 is back! This year, we are introducing AI concept fundamentals combined with hands-on practice using Micro:bit to create innovative solutions addressing the Sustainable Development Goals (SDGs) 🌍. This program is specifically designed for complete beginners, requiring absolutely no prior coding background or experience.
This is your chance to strengthen your teamwork skills, make lifelong friends, and develop essential creative problem-solving capabilities for your future. Outstanding teams with the most innovative solutions will also have an exciting chance to win rewards and prizes! ✨
🌟 This incredible opportunity is waiting for you!
👇Please follow the link below to learn more and register for the program: https://luma.com/br5w1r02
📌 Registration deadline is July 10, 2026.
💡 Note: This year, we do not have an interview or selection process; registered participants will go straight to training. Limited seats are available, so secure your spot early!
📌 For more details about the program contact us via:
📞 Phone: 099 338 849
📲 Telegram: https://t.me/TKAEnterpriseSolution
11/06/2026
🚀 តើប្អូនៗធ្លាប់គិតទេថា...
💡 គំនិតតូចមួយរបស់ប្អូន អាចក្លាយជាគម្រោងធំមួយ?
💡 ចំណង់ចំណូលចិត្តរបស់ប្អូន អាចក្លាយជាឱកាសថ្មីមួយ?
💡 ឬការសួរសំណួរថ្ងៃនេះ អាចក្លាយជា "សមិទ្ធផល" នៅថ្ងៃស្អែក ដែរឬទេ?
🚀 ជួបជាមួយ «កម្មវិធីក្លឹបសហគ្រិនវិទ្យាល័យ» ដែលជាវេទិកាយុវជនដ៏ថ្មីសន្លាងមួយរបស់ សហគ្រិនខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ!
នៅទីនេះ ប្អូនៗនឹងមានឱកាស៖
🌟 ជួបមិត្តភក្តិដែលមានគំនិត និងក្ដីស្រមៃដូចគ្នា
🌟 រៀនពីអ្នកជំនាញ និងសហគ្រិនពិតប្រាកដ
🌟 អនុវត្តគម្រោង
🌟 អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងការដោះស្រាយបញ្ហា
🌟 បម្លែង "ការស្រមៃ" ទៅជា "ការបង្កើត" និង "ចម្ងល់" ទៅជា "សមិទ្ធផល"
🔥 តើប្អូនៗត្រៀមខ្លួនហើយឬនៅ ដើម្បីក្លាយជាផ្នែកមួយនៃអ្នកបង្កើតថ្មី?
📢 សូមរង់ចាំតាមដានការប្រកាសព័ត៌មានជាផ្លូវការនៅលើគេហទំព័ររបស់យើង ដើម្បីយល់ដឹងកាន់តែច្បាស់អំពីកម្មវិធី និងរបៀបនៃការចុះឈ្មោះចូលរួមក្នុងពេលឆាប់ៗនេះ។
———————-
🚀 Have you ever wondered...
💡 Could your small idea become a big project?
💡 Could your passion open the door to new opportunities?
💡 Or could the questions you ask today become your achievements tomorrow?
🚀 Introducing the Highschool Club Entrepreneurs Program — an exciting new youth platform by Khmer Enterprise, coming soon!
Here, you will have the opportunity to:
🌟 Connect with like-minded friends who share your ideas and dreams
🌟 Learn from industry experts and real entrepreneurs
🌟 Put your ideas into action through hands-on projects
🌟 Develop leadership, creativity, and problem-solving skills
🌟 Transform “Imagination” into “Creation” and “Curiosity” into “Achievement”
🔥 Are you ready to become part of the next generation of innovators ?
📢 Stay tuned for our official announcement on our website to learn more about the program and upcoming registration opportunities.
10/06/2026
អបអរសាទរក្រុមឆ្នើមថ្នាក់ជាតិទាំង ១៥ និងបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពិភពលោកទាំង ៣ 🚀🇰🇭
យើងខ្ញុំសូមអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះក្រុមឆ្នើមទាំង ១៥ ក្រុម ដែលបានឈានមកដល់វគ្គប្រកួតថ្នាក់ជាតិ ក្នុងព្រឹត្តិការណ៍ RISE Week 2026 ខាងមុខនេះ។ ជាមោទនភាពបន្ថែមទៀត ក្នុងចំណោមក្រុមជ័យលាភីទាំង ១៥ គឺមានក្រុមយុវតីចំនួន ៣ ក្រុម ត្រូវបានជ្រើសរើសជាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្រិតពិភពលោក (Global Semifinalists) ក្នុងកម្មវិធី Technovation Girls ពិភពលោក។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications ការសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia) និងការរៀបចំដោយ Tech for Kids Academy។ ទន្ទឹមនឹងនេះ យើងខ្ញុំសូមអរគុណចំពោះការឧបត្ថម្ភធំពី មូលនិធិ ស.អ. ការឧបត្ថម្ភគាំទ្រពី សហគ្រិនខ្មែរ Khmer Enterprise ការៀបចំដំណើរទស្សនកិច្ចសិក្សាដោយ Education and Future Abroadព្រមទាំងដៃគូផ្សព្វផ្សាយ The Cambodia China Times (ស៊ីស៊ីថាមស៍) និងដៃគូសហការទាំងអស់ដែលតែងតែបន្តការវិនិយោគលើសក្ដានុពលយុវជន។
👉 អានអត្ថបទលម្អិតក្នុង ប្លុកផ្លូវការរបស់យើង៖ [https://techforkids.asia/kh/blog/congratulations-to-the-top-15-national-teams-of-the-technovation-girls-cambodia-x-future-digital-talents-and-the-3-global-semifinalists]
🎟️ ចុះឈ្មោះចូលរួមផ្ដល់កម្លាំងចិត្តដល់ក្រុមទាំង ១៥ ក្នុងវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ៖ https://luma.com/10hlz4eh
——————————
Congratulations to the 15 National Finalists and 3 Global Semifinalists🚀🇰🇭
We extend our warmest congratulations to all 15 outstanding finalist teams heading to the National Selection at RISE Week 2026. Adding to this national success, we are proud to announce that 3 of these teams have been officially selected as Global Semifinalists in the prestigious Technovation Girls Global competition.
We would like to express our deepest gratitude for the support from the Ministry of Post and Telecommunications (MPTC), Co-organized by the Ministry of Education, Youth and Sport (MoEYS), Organized by Tech for Kids Academy. Additionally, we are grateful for the Main Sponsor from the CBRD Fund, In-kind sponsor from Khmer Enterprise, the study tours Organized by Education and Future Abroad (EFA), as well as our media partner, The Cambodia China Times (CCTimes), and all collaborating partners who continue to invest in youth potential.
👉 Read the full story on our official blog: [https://techforkids.asia/en/blog/congratulations-to-the-top-15-national-teams-of-the-technovation-girls-cambodia-x-future-digital-talents-and-the-3-global-semifinalists]
🎟️ Register for the event to support our 15 finalist teams at the National Finals: https://luma.com/10hlz4eh
10/06/2026
Tech for Kids Summer Program☀️🚀
វិស្សមកាល គឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់បុត្រធីតាក្នុងការស្វែងរកចំណូលចិត្តថ្មីៗ និងអភិវឌ្ឍសមត្ថភាពឌីជីថល។ កម្មវិធី Tech for Kids Summer Program 2026 ផ្ដល់ជូននូវបរិយាកាសសិក្សាដែលផ្ដោតលើការអនុវត្តជាក់ស្ដែង និងត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងតាមក្រុមអាយុ ដើម្បីជួយឱ្យប្អូនៗកសាងមូលដ្ឋានគ្រឹះបច្ចេកវិទ្យា បណ្ដុះការគិតបែបកុំព្យូទ័រ ព្រមទាំងពង្រឹងជំនាញទន់សំខាន់ៗដូចជា ភាពច្នៃប្រឌិត ការធ្វើការងារជាក្រុម និងជំនាញដោះស្រាយបញ្ហា តាមរយៈការអនុវត្តគម្រោង (Project-based learning)ថែមទៀតផង។💡
ដើម្បីផ្ដល់ភាពងាយស្រួលដល់កាលវិភាគសិក្សារបស់បុត្រធីតា លោកអ្នកអាចជ្រើសរើសចុះឈ្មោះក្នុងវគ្គសិក្សាណាមួយ ក្នុងចំណោមពីរកាលបរិច្ឆេទ ដូចខាងក្រោម៖
• វគ្គសិក្សាទី១ (Batch 1): ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦
• វគ្គសិក្សាទី២ (Batch 2): ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៦
📍 ព័ត៌មានលម្អិតអំពីមុខវិជ្ជាសិក្សា និងកាលវិភាគសម្រាប់ក្រុមអាយុនីមួយៗ មានបង្ហាញជូនក្នុងរូបភាពខាងក្រោម។
សូមធ្វើការចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការផ្ដល់ជូនរហូតដល់ ២០% (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)!🤩
🔗 ចុះឈ្មោះតាមរយៈ៖ [https://forms.gle/WS49qXrxPivGj1AF6]
📌ការចុះឈ្មោះនឹងត្រូវបិទនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦។
✨សម្រាប់ព័ត៍មានបន្ថែមពីវគ្គសិក្សា សូមទាក់ទងមកកាន់
លេខទូរស័ព្ទ: 098 338 849
តេឡេក្រាម៖ https://t.me/TechforKidsAcademy
———————-
Tech for Kids Summer Program ☀️🚀
Summer break is the perfect time for children to explore new interests and develop essential digital skills. The Tech for Kids Summer Program 2026 offers a hands-on learning environment designed specifically for different age groups, helping students build a strong foundation in technology, strengthen computational thinking, and develop important soft skills such as creativity, teamwork, and problem-solving through project-based learning. 💡
To provide greater flexibility for your child’s schedule, you may choose to enroll in either of the following batches:
📅 Batch 1: June 21, 2026 – July 11, 2026
📅 Batch 2: July 18, 2026 – August 8, 2026
📍 Detailed course information and schedules for each age group can be found in the posters below.
🤩 Register now and enjoy discounts of up to 20% (terms and conditions apply)!
🔗 Registration Form: https://forms.gle/WS49qXrxPivGj1AF6
📌 Registration closes on June 18, 2026.
✨ For more information about the courses, please contact:
📞 Phone: 098 338 849
📩 Telegram: https://t.me/TechforKidsAcadem
08/06/2026
ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ» តាមសាលាបឋមសិក្សាគោលដៅនៅកម្ពុជា 🚀🇰🇭
កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia ) បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ CoolThink at JC 賽馬會運算思維教育 » និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីលោក Jackson Woo ប្រធានក្រុមប្រឹក្សាមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង រួមជាមួយគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូបង្គោលមកពីបណ្ដារាជធានី-ខេត្តទាំង៨ផងដែរ។
ក្នុងស្មារតីរួមចំណែកគាំទ្រដល់បេសកកម្មអប់រំជាតិនេះ Tech for Kids Academy ពិតជាមានកិត្តិយស ក្នុងការចូលរួមសហការជាដៃគូផ្នែកបច្ចេកទេស និងធានាគុណភាពលើការបកប្រែសម្រួលសៀវភៅសិក្សាគោល CoolThink@JC សម្រាប់សិស្ស និងគ្រូទាំង ៣កម្រិត (ថ្នាក់ទី៤ ទី៥ និងទី៦) រួមទាំងការសម្របសម្រួល និងបណ្ដុះបណ្ដាលដល់គ្រូបង្គោលលើកទី១ ចំនួន ៤០រូប មកពីសាលាបឋមសិក្សាគោលដៅចំនួន ៤០ តាមបណ្ដារាជធានី-ខេត្តទាំង៨។
យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែក ដើម្បីអភិវឌ្ឍសមត្ថភាព និងអាចឱ្យកុមារកម្ពុជាមានមូលដ្ឋានគ្រឹះរឹងមាំលើចំណេះដឹងឌីជីថល ព្រមទាំងប្រែក្លាយពី «អ្នកប្រើប្រាស់បច្ចេកវិទ្យា» ឱ្យកា្លយទៅជា «អ្នកបង្កើតបច្ចេកវិទ្យា» ប្រកបដោយភាពច្នៃប្រឌិត និងមានតក្កវិជ្ជាដោះស្រាយបញ្ហាតាំងពីវ័យកុមារ។
📌សូមអញ្ជើញស្វែងយល់បន្ថែមអំពីខ្លឹមសារនៃពិធីសម្ពោធ និងតំណភ្ជាប់ទាញយកសៀវភៅសិក្សាដោយសេរី នៅក្នុងប្លុកផ្លូវការរបស់យើងខ្ញុំ៖
👉[https://techforkids.asia/kh/blog/the-launch-of-the-computational-thinking-education-program-in-target-primary-schools-across-cambodia]
—————
The Launch of the "Computational Thinking Education Program" in Target Primary Schools across Cambodia 🚀🇰🇭
On June 6, 2026, the Ministry of Education, Youth and Sport (MoEYS) hosted the official launch ceremony of the "CoolThink@JC Computational Thinking Education Program" and the opening of the Training of Trainers course for master teachers at target schools. This highly significant event was presided over by H.E. Dr. Hang Chuon Naron, Deputy Prime Minister and Minister of MoEYS, with the distinguished presence of Mr. Jackson Woo, Hong Kong Charity Foundation Council Chairman , along with school management and teachers from 8 target provinces and the capital.
Driven by the commitment to support this national educational mission, Tech for Kids Academy is deeply honored to collaborate as the technical and quality assurance partner—overseeing the localization and review of the CoolThink@JC curriculum for Grades 4, 5, and 6, while facilitating the first Training of Trainers (ToT) workshop for 40 teachers from 40 target primary schools across 8 provinces and the capital.
Through this collaboration, we are pleased to contribute to building a strong foundation in digital literacy and fostering early interest in technology for children, working together to establish a sustainable digital education ecosystem.
📌Read the full launch recap and access the free curriculum download links on our official blog here:
👉[https://techforkids.asia/en/blog/the-launch-of-the-computational-thinking-education-program-in-target-primary-schools-across-cambodia]
16/05/2026
ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបមួយ កំពុងតែខិតជិតមកដល់ហើយ! 🚀
ផ្អែកលើវឌ្ឍនភាពនៃគម្រោងបច្ចេកវិទ្យា និងស្មារតីសហគ្រិនភាពដែលប្អូនៗសិស្សានុសិស្សសម្រេចបាននាពេលកន្លងមក យើងសង្កេតឃើញថា សមត្ថភាពរបស់យុវជនជំនាន់ក្រោយក្នុងការបង្កើតដំណោះស្រាយប្រកបដោយច្នៃប្រឌិត កំពុងវិវត្តទៅរកកម្រិតមួយកាន់តែប្រសើរឡើង។ 🤩
ដើម្បីបង្រួបបង្រួមនូវកិច្ចខិតខំប្រឹងប្រែងទាំងនេះ វេទិកាដ៏ធំមួយនឹងលេចរូបរាងឡើងនាពេលឆាប់ៗខាងមុខ ដើម្បីប្រមូលផ្ដុំនូវរាល់សក្ដានុពលរបស់យុវជនក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពឌីជីថល។ វេទិកានេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងបំផុត ក្នុងគោលបំណងអបអរសាទរសមិទ្ធផល និងជំរុញសមត្ថភាពយុវជនឱ្យកាន់តែមានភាពលេចធ្លោទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ 🌎✨
តើអ្វីទៅជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំ ២០២៦ នេះ? សូមបន្តរង់ចាំតាមដានព័ត៌មានលម្អិតអំពីការប្រកាសជាផ្លូវការនៃព្រឹត្តិការណ៍នេះ ក្នុងពេលឆាប់ៗខាងមុខ។ 📢
——————————
An exciting event is just around the corner! 🚀
Based on the progress of tech projects and the entrepreneurial spirit that students have demonstrated, we have observed that the ability of the next generation to create innovative solutions is reaching new heights of excellence. 💡
To unify these efforts, a major platform will soon emerge to bring together the full potential of youth in technology and digital entrepreneurship. This platform is being meticulously organized to celebrate achievements and empower young talent to shine prominently on both national and global stage. ✨
What is this event for 2026? Please stay tuned for further details regarding the official announcement of this event coming soon! 📢
15/05/2026
សហការជាមួយ Tech for Kids Academy សម្រាប់កម្មវិធី Summer ២០២៦ ដើម្បីនាំយកកម្មវិធីសិក្សាបច្ចេកវិទ្យា ជូនដល់សិស្សានុសិស្សរបស់លោកអ្នក! 🚀
ដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំផ្នែកបច្ចេកវិទ្យា យើងខ្ញុំសូមអញ្ជើញសាលារៀននានាមកសហការជាដៃគូ ដើម្បីនាំយកវគ្គសិក្សា Computer Science & AI និង Robotics and Engineering (អាយុ ៦-១៨ ឆ្នាំ) ទៅកាន់សាលារបស់លោកអ្នក។ ✨កិច្ចសហការនេះនឹងជួយឱ្យកម្មវិធី Summer របស់សាលាកាន់តែលេចធ្លោ តាមរយៈកម្មវិធីសិក្សាដែលមានភាពបត់បែន និងការគាំទ្រពេញលេញលើផ្នែកបច្ចេកទេស ដែលជួយសម្រាលបន្ទុកប្រតិបត្តិការរបស់សាលាបានយ៉ាងច្រើន។💡
អ្វីដែលកាន់តែពិសេស គឺការបណ្ដុះសក្ដានុពលសិស្សតាមរយៈការអនុវត្តគម្រោងជាក់ស្ដែង (Project-Based Learning) រួមជាមួយការផ្ដល់ឱកាសឱ្យសិស្សានុសិស្សនៃសាលាដៃគូ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបង្កើនទំនុកចិត្ត បញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិថែមទៀតផង!🤩
ចូលរួមបង្កើតអនាគតឌីជីថលជាមួយ Tech for Kids Academy!
📌 សម្រាប់ការពិភាក្សាលើកិច្ចសហការ សូមទំនាក់ទំនង៖
📞 លេខទូរស័ព្ទ៖ 098 338 849
📲 តេឡេក្រាម៖ https://t.me/TechforKidsAcademy
🌐 គេហទំព័រ៖ www.techforkids.asia
———————
Partner with Tech for Kids Academy for the Summer 2026 program to bring technology education to your students! 🚀
In response to the growing demand for technology education, we invite schools to partner with us to bring Computer Science & AI and Robotics and Engineering courses (for ages 6-18) directly to your campus. ✨ This collaboration will make your school's Summer program stand out through a flexible curriculum and full technical support, significantly reducing the school's operational burden. 💡
What makes it even more special is nurturing student potential through Project-Based Learning, along with providing opportunities for students from partner schools to participate in national and international competitions to build confidence and showcase their abilities on a global stage! 🤩
Join us in shaping the digital future with Tech for Kids Academy!
📌 For partnership discussions, please contact:
📞 Phone: 098 338 849
📲 Telegram: https://t.me/TechforKidsAcademy
🌐 Website: www.techforkids.asia