Long Sina

Long Sina

Share

God will make a way when it seems there is no way. Trust Him with all your heart.

01/04/2026

សេដ្ឋកិច្ចកសិកម្មជាប់គាំង? ផលិតភាព ពិពិធកម្ម និងខ្សែច្រវាក់តម្លៃ

31/03/2026
Photos from នាយកដ្ឋានបឋមសិក្សា Primary Education Department's post 30/03/2026

#ការចូលរួមលើកកម្ពស់គុណភាពអប់រំមូលដ្ឋានដើម្បីកុមាររស់នៅតាមតំបន់ដាច់ស្រយាល

20/02/2026

[ English below ]

💫 បន្ទាប់ពីសម្ភោធដាក់ឱ្យដំណើរការសាលាបឋមសិក្សាទេពនិមិត្តដែលមានទីតាំងស្ថិតស្រុកកោះញែក ខេត្តមណ្ឌលគិរី អង្គការ UWS កម្ពុជា មានសេចក្តីរំភើបដែលបានឃើញសិស្សានុសិស្សសប្បាយរីករាយក្នុងការសិក្សានៅសាលារៀនថ្មីរបស់ពួកគាត់។

ជាក់ស្ដែងមានសិស្សម្នាក់ឈ្មោះ ចិត្រា* ដែលជាកុមារីរៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាទេពនិមិត្ត ដោយនាងមានអារម្មណ៍រីករាយចំពោះអគារសិក្សាថ្មីរបស់នាងដែលមានទឹកផឹកស្អាត។ នាងចូលចិត្តថ្នាក់រៀនរបស់នាងជាពិសេស ដែលពោរពេញទៅដោយរូបភាពចម្រុះ។ សាលារៀននេះមានបរិយាកាសសិក្សាដែលប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ និងការបំផុសគំនិត ដែលយើងមានបំណងបង្កើតសម្រាប់កុមារគ្រប់រូប។

រឿងរ៉ាវរបស់ចិត្រាបង្ហាញពីឥទ្ធិពលពិតប្រាកដនៃការងាររបស់យើង ចាប់ពីការសាងសង់សាលារៀន និងការផ្តល់សម្ភារៈអនាម័យ និងទឹកស្អាត រហូតដល់ការគាំទ្រសហគមន៍ ដោយធានាថា កុមារអាចរៀនដោយមានទំនុកចិត្ត រក្សាសុខភាព និងទទួលបានការគាំទ្រក្នុងការបន្តការសិក្សារបស់ពួកគេ។



✨ Following the inauguration of Tep Nimith Primary School in Koh Nhek district, Mondulkiri province, UWS Cambodia is excited to see students enjoying learning in their new school.

One student, Chetra*, a Grade 2 girl at Tep Nimith Primary School, shared her joy about her new classroom, which has access to clean drinking water. She especially loves her classroom, filled with colorful and inspiring visuals. The school provides a safe, engaging, and motivating learning environment, exactly what we aim to create for every child.

Chetra’s story highlights the real impact of our work; from building schools and providing hygiene materials and clean water to supporting communities, ensuring that children can learn with confidence, stay healthy, and receive the support they need to continue their education.

Photos from UWS Cambodia's post 17/02/2026
13/02/2026

១៣ កុម្ភៈ ២០២៦ | រាជធានីភ្នំពេញ ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ទាញយកឯកសារពាក់ព័ន្ធនឹងកម្មវិធីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៤-២០២៥ សូមចូលតាមរយៈតំណភ្ជាប់៖ link.moeys.gov.kh/ec2026

Photos from នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ - EQID / MOEYS's post 10/02/2026

រាជធានីភ្នំពេញ៖ លោកស្រីបណ្ឌិត ពុត និស្ស័យ ប្រធាននាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារតេស្តរង្វាយតម្លៃ ជួបប្រជុំជាមួយក្រុមការងារនៃអង្គការ UWS ដើម្បីពិភាក្សាពីការអនុវត្តតេស្តរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សដើមគ្រា នៅតាមសាលារៀនគោលដៅក្នុងខេត្តរតនគីរី និងខេត្តមណ្ឌលគីរី នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ។
06 FEB 2026 | UWS | EQID/MoEYS

03/02/2026

#រីករាយថ្ងៃកំណើតចំពោះខ្លួនឯង សូមអរគុណបងប្អូន និងជាពិសេសមនុស្សជាទីស្រលាញ់សម្រាប់ការជូនពរថ្ងៃកំណើត ហើយនិងការចែករំលែកការស្រលាញ់កន្លងមក។ បើគ្មានបងប្អូនទេ ដំណើរជីវិតមួយនេះនឹងកាន់តែលំបាក។

ក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយនេះ ខ្ញុំបានជួប #របត់ជីវិត ចំនួន៣ដងដែលទាមទារការសម្រេចចិត្តធំដើម្បីបោះជំហ៊ានឆ្ពោះទៅរកគោលដៅជីវិតថ្មីបន្តទៀត។ អាចនិយាយបានថា រៀងរាល់១០ឆ្នាំ មានរបត់ជីវិតថ្មីម្ដង។ ក្នុងឆ្នាំ២០០៧ មានការលំបាកមួយក្នុងគ្រួសារនៅពេលដែលខ្ញុំរៀននៅថ្នាក់ទី៩។ ជីវិតពោរពេញទៅដោយភាពអស់សង្ឃឹម។ នៅឆ្នាំ២០១៦ ខ្ញុំហាក់បីដូចជាវង្វេងក្នុងការកំណត់អត្ថន័យជីវិតរបស់ខ្លួន។ ខ្ញុំបានចំណាយពេលប្រមាណ២ឆ្នាំ ហើយបានដកពិសោធន៍ជាច្រើនជាមួយខ្លួនឯងដើម្បីកំណត់អត្ថន័យជីវិត និងទិសដៅជីវិតថ្មី។ នៅឆ្នាំ២០២៦ ខ្ញុំកំពុងតែជួបរបត់ជីវិតថ្មីម្ដងទៀត។ ជាង១០ឆ្នាំមកនេះ ខ្ញុំរីករាយធ្វើការជាមួយស្ថាប័នមិនរកប្រាក់ចំណូល (NGO) ហើយបានចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ ជាពិសេសនៅតំបន់ដាច់ស្រយាល។ ប៉ុន្ដែនៅពេលសម្លឹងមើលគោលដៅជីវិតខ្លួនឯង ហើយពិចារណាមើលការផ្លាស់ប្ដូរនៃនិន្នាការសង្គម ខ្ញុំមានសំណួរជាច្រើនចំពោះខ្លួនដើម្បីសម្រេចចិត្តក្នុងកំណត់ដំណើរជីវិតថ្មី។ ខ្ញុំគិតថា ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺជាអាទិភាពចម្បង ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត។

ជីវិតមិនស្ថិតនៅដដែលទេ #យើងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការផ្លាស់ប្ដូរ។ #សូមព្រះប្រទានពរនិងប្រាជ្ញាក្នុងការសម្រេចចិត្តសម្រាប់ទិសដៅជីវិតថ្មីបន្តទៀត។

គ្រាន់តែចែករំលែកអំពីមេរៀនជីវិតទេ។ សង្ឃឹមថា នេះជាការលើកទឹកចិត្តសម្រាប់បងប្អូនដែលជួបបទពិសោធន៍ស្រដៀងខ្ញុំ។

26/01/2026

#អរគុណឯកឧត្តមអភិបាលខេត្តរតនគិរីសម្រាប់រូបថតនេះ 😍

សូមកោតសរសើរចំពោះភាពសាមញ្ញនិងការគោរពរបស់ឯកឧត្តមដែលលោកបានផ្ដល់កិត្តិយសថតរូបជាមួយ។ 26.01.2026 ជួបចៃដន្យតាមផ្លូវទេ 😊 សូមជូនពរឯកឧត្តមទទួលបានសុខភាពល្អ និងសម្រេចបានភាពជោគជ័យក្នុងការងារដឹកនាំខេត្តរតនគិរី 🙏

Photos from Long Sina's post 26/12/2025

#រីករាយជាមួយនឹងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំជាង១០ឆ្នាំនេះ #បើមានឱកាសត្រូវតែធ្វើឱ្យអស់ពីចិត្ត 🩵

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ បានរៀបចំសិក្ខាសាលាស្ដីពីការបញ្ចប់គម្រោងជាមួយសាលាបឋមសិក្សាចំនួន ២៤កន្លែងនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងកោះកុង។ មានអ្នកចូលរួមចំនួន ១៣៨ នាក់ ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក នាយក នាយិកាសាលា លោកគ្រូអ្នកគ្រូ និងក្រុមការងារអង្គការ UWS។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh