Mr. Khan

Mr. Khan

Share

Welcome to Mr. Khan's page. Here's I'm going to share something useful for you.

01/03/2025

អារម្មណ៍ឃ្លានបាយ

16/11/2024
15/11/2024
15/11/2024

ដើរលេងបុណ្យអុំទូក 2024

14/03/2024

វ័យកាន់តែចាស់ សេរីភាពទាំងពេលវេលា នឹងសេដ្ឋកិច្ចកាន់តែខ្សត់ទៅដែរ។ យើងរៀនទទួលស្គាល់ការពិតថា មនុស្សម្នាក់ៗមានទីចាប់ផ្តើម និងទីបញ្ចប់មិនដូចគ្នាទេ។ នៅតាមផ្លូវដំណើរជីវិតទំហំនៃបន្ទុកសម្ពាយរបស់ខ្លួន ក៏មិនស្មើគ្នាដែរ។

08/02/2024

បើមិនបានចេញទៅស្រោចផ្កាព្រៃទេ ដោយសារកត្តារាំងស្ទះណាមួយនោះ គួរបន្តនៅស្រោចផ្កាក្នុងផ្ទះវិញ ថ្វីត្បិតតែមនុស្សទូទៅមិនបានឃើញ ប៉ុន្តែយើងពេញចិត្តនិងសម្រស់របស់វាដោយខ្លួនឯង។ 08022024

01/12/2023

សួស្ដីខែធ្នូ-ជាខែដែលត្រជាក់ត្រជំ និងស្រស់បំព្រង🌙🌎

Self-control | Self-discipline | Self-motivation

Photos from Mr. Khan's post 18/11/2023

អ្នកអាចអស់ក្តីសង្ឃឹម ឬខ្វះទំនុកចិត្តលើបរិស្ថានជំវិញខ្លួនបាន តែដាច់ខាតមិនត្រូវអស់សង្ឃឹម និងខ្វះទំនុកចិត្តលើខ្លួនឯងឡើយ👉😊

Life needs to on | | Weekend

04/11/2023

#មើលគាត់ធ្វើដូចចេះចុចក៉ំព្យូទ័រអញ្ចឹង😂

ក្នុងទំនាក់ទំនងរបស់មនុស្ស មិនសុទ្ធតែត្រូវឬខុសនោះទេ ហើយក៏មិនអាចប្រកែកបានពីផលប្រយោជន៍នោះដែរ។ មនុស្សតែងតែត្រូវការគ្នាទៅវិញទៅមកដើម្បីសុំការពឹងពាក់ ឬការចែករំលែកអ្វីមួយក្នុងរយៈពេលណាមួយដែលគេមិនអាចដោះស្រាយបានដោយខ្លួនឯង។

យ៉ាងណាមិញ មនុស្សយើងគួរបើកចិត្តទូលាយដើម្បីទទួលយក ឬផាត់ចេញនូវស្ថានការណ៍ណាមួយដែលតែងតែកើតឡើងប្រចាំថ្ងៃ។ រាល់ទំនាក់ទំនងជាមួយគ្នា វារមែងផ្តល់ជាផលប្រយោជន៍ ឬខាតប្រយោជន៍ជានិច្ច។

ដូច្នេះ យើងគួរបង្កើតសមត្ថភាពរបស់ខ្លួន អភិវឌ្ឍចំណេះដឹង សេដ្ឋកិច្ច ទំនាក់ទំនង និងគោលការណ៍ផ្ទាល់ខ្លួនផងដែរ។ ព្រោះថា ពេលដែលអ្នកមានចំនុចខាងលើនោះ អ្នកនិងអាចជួយសង្គ្រោះដល់មនុស្សជំវិញខ្លួននៅគ្រាមានអាសន្នណាមួយ។

ចុងក្រោយ បើចុមមនុស្សដើរខ្សែលើ ឬមិនគោរពនូវគោលការណ៍បុគ្គលភាពរបស់អ្នកទេ អ្នកមិនគួររក្សាវាដែរ។

30/10/2023

មិនមែនពេលមានចំណេះដឹង និងសក្តានុពលហើយគឺសុទ្ធតែត្រូវប្រើនោះទេ។ ហើយក៏សក្តានុពលទាំងនោះមិនសុទ្ធតែផ្តល់ប្រយោជន៍ដល់អ្នកនោះដែរ។ ដូច្នេះហើយ ត្រូវចូលរៀនម៉ោងសិក្សាសង្គមអោយបានច្រើនបន្តិចក៏ល្អដែរ។

កន្លងមកឃើញថា ការកសាងធនធានមនុស្សគឺជារឿងល្អប្រពៃ ប៉ុន្តែត្រូវសួរខ្លួនឯងវិញដែរថាបានប្រាក់ខែ ឋានៈ តួនាទី ពីហ្នឹងអត់? ដូចគេអត់? ទៅផ្ទះវិញត្រូវគិតរឿងបានអីហូបអត់? ពេលឈឺមានលុយមើលជម្ងឺដូចគេអត់?

រស់នៅក្នុងសង្គមមួយត្រូវយល់ពីកម្រិតស្តង់ដារជីវិតរបស់ខ្លួនឯង ថានៅកម្រិតណា ជាន់ទីប៉ុន្មាន ក្រុមមនុស្សសេដ្ឋកិច្ចបែបណា ក្តីសុខនិងទុកមានទំហំប៉ុណ្ណា នឹងកត្តាប្រឈមអ្វីខ្លះ! កាលនៅវ័យស្ទើរ ធ្លាប់ឆ្ងល់ថាហេតុអ្វីក៏រៀមច្បងអាត្មានិយមម្ល៉េះ ប្រឹងរស់តែឯងម្ល៉េះ។ ល។ ប៉ុន្តែចម្លើយគឺមាននៅទំព័រខាងមុខដែលមិនទាន់បានអានពីមុន។

#ច្បាប់ធម្មជាតិ #ច្បាប់ផ្ទាល់ខ្លួន ត្រូវបានអនុវត្ត🫡

Photos from Mr. Khan's post 29/10/2023

ដើរលេង 🙅‍♂️
ដើររកទិញអីញ៉ាំ 💁‍♂️

Spend your time with Family as much as you can !

Night | PH Park

Photos from Mr. Khan's post 03/10/2023

រកដៃគូជីវិតដែលអាចនៅជាមួយអ្នកគ្រប់ស្ថានភាព ជាជាងរកមើលលើភាពឡូយឆាយរបស់នាង! ភាពស្រស់ស្អាតចេញពីចិត្តមានតម្លៃជាងការលំអក្នុងភាពក្លែងក្លាយ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


St 2004
Phnom Penh
12000