17/06/2026
MMO និង Scam Online ដល់ពេលដែលយើងគួរនិយាយពីរឿងនេះឱ្យច្បាស់ជាងមុនហើយ។
បច្ចុប្បន្នកំពុងមានការបង្ក្រាប Scam Online យ៉ាងខ្លាំង ដែលជារឿងល្អសម្រាប់សង្គម។ ប៉ុន្តែសម្រាប់អ្នកដែលប្រកបការងារក្នុងវិស័យ Digital Media ស្របច្បាប់ ដូចជា YouTube, Facebook, TikTok, Website និង Platform ផ្សេងៗ ក៏ចាប់ផ្តើមជួបការយល់ច្រឡំមួយចំនួនដែរ។
ជាក់ស្តែង កន្លែងធ្វើការដែលមានទូរស័ព្ទច្រើន កុំព្យូទ័រច្រើន ឬមានបុគ្គលិកធ្វើការច្រើន អាចធ្វើឱ្យអ្នកជិតខាង ឬអ្នកដែលមិនស្គាល់ការងារប្រភេទនេះមានចម្ងល់។ សូម្បីតែម្ចាស់ផ្ទះជួលខ្លះ ក៏ចាប់ផ្តើមមិនសូវហ៊ានជួលឱ្យដែរ មិនមែនដោយសារពួកគាត់ជឿថាជាក្រុម Scam ទេ ប៉ុន្តែដោយសារពួកគាត់មិនទាន់យល់ច្បាស់ពីការងារប្រភេទនេះ ហើយមិនចង់ប្រថុយនឹងបញ្ហាផ្លូវច្បាប់ដែលអាចកើតមាន។
សម័យនេះការងារឌីជីថលបានផ្លាស់ប្តូរច្រើនណាស់ ជាពិសេសតាំងពី AI ចូលមក។ ការងារខ្លះដែលពីមុនត្រូវចំណាយពេលច្រើន ឥឡូវអាចធ្វើបានលឿនជាងមុន។ ដូច្នេះ តម្រូវការគ្រប់គ្រង YouTube Channel, FB, TikTok ឬ Website អោយបានច្រើន ទើបត្រូវការឧបករណ៍ច្រើន។
បញ្ហាមួយទៀតគឺពាក្យ "MMO" ឬ "ការងារអនឡាញ" នៅតែមានមន្ទិលនៅក្នុងសង្គមយើងជាយូរមកហើយ។ មនុស្សមួយចំនួនគ្រាន់តែស្តាប់ឮពាក្យនេះភ្លាម ក៏នឹកឃើញដល់ការបោកប្រាស់ ការលក់វគ្គសិក្សា ឬការងារមិនច្បាស់លាស់មុនគេទៅហើយ។ ប៉ុន្តែការពិត វិស័យនេះមានការងារជាច្រើន ដូចជា YouTube, Facebook, TikTok, Website, Graphic Design, Programming, Digital Marketing, Content Creation និងសេវាកម្មឌីជីថលជាច្រើនទៀត សុទ្ធតែមានប្រភពចំណូលច្បាស់លាស់។
វិស័យនេះបានជួយបង្កើតការងារ បង្កើតជំនាញថ្មីៗ និងនាំចំណូលពីបរទេសចូលមកក្នុងប្រទេសយើងច្រើនឆ្នាំមកហើយ។ ការងារនេះមានបងៗជាច្រើនធ្លាប់ពន្យល់ និងចែករំលែកជាញឹកញាប់មកហើយ។ ប៉ុន្តែដោយសារវិស័យនេះនៅតែថ្មីសម្រាប់មនុស្សជាច្រើន ហើយការយល់ដឹងមិនទាន់បានផ្សព្វផ្សាយទូលំទូលាយគ្រប់គ្រាន់ ទើបធ្វើឱ្យមនុស្សមួយចំនួននៅតែមានការយល់ច្រឡំរវាងការងារឌីជីថលស្របច្បាប់ និងសកម្មភាពឆបោក។
សម្រាប់អ្នកដែលប្រកបការងារក្នុងវិស័យនេះ តើយើងគួរធ្វើដូចម្តេច ដើម្បីឱ្យសង្គម អាជ្ញាធរ និងសហគមន៍ អាចយល់កាន់តែច្បាស់ និងបែងចែកបានច្បាស់រវាងការងារឌីជីថលស្របច្បាប់ និងសកម្មភាព Scam Online?
12/06/2026
ក្រសួងស្ថាប័នទាំង ៣០ ដែលចំណុះឲ្យរាជរដ្ឋាភិបាល ក្នុងនោះមាន
+ ទីស្តីការគណៈរដ្ឋមន្រ្តី ១
+ ក្រសួង ២៧
+ រដ្ឋលេខាធិការដ្ឋាន ២
ដោយឡែកក្រសួងព្រះបរមរាជវាំងមិនចំណុះឲ្យរាជរដ្ឋាភិបាលនោះទេ (ប្រភព : FB)
09/06/2026
ជំនាញឌីជីថលសំខាន់ៗដែលអ្នកត្រូវតែមានត្រឹមឆ្នាំ ២០២៦ សម្រាប់អាជីពការងារ
09/06/2026
បេីសេដ្ឋកិច្ចវាតឹង កុំបណ្តោយអារម្មណ៍ឱ្យតឹងតាមសេដ្ឋកិច្ច។ ត្រូវប្រឹងផ្តោតធ្វេីការងារឬមុខរបរ នោះអ្វីៗវានឹងអាចធូរស្រាលមកវិញ។
31/05/2026
កុំប្រៀប••ធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ 🌤️ ព្រះអាទិត្យ និងព្រះច័ន្ទ សុទ្ធតែមានពេលវេលាបញ្ចេញពន្លឺរៀងៗខ្លួន 🤍 ទោះបីគ្មាននរណាម្នាក់អបអរសាទរអ្នកក៏ដោយ ក៏ត្រូវបន្តដើរទៅមុខ…ថ្ងៃរបស់អ្នកនឹងមកដល់ ✨ ចូលជឿជាក់លើខ្លួនឯង 🥰💪🏻
26/05/2026
ក្នុងលោកនេះ ក្រៅពីភ្លៀង គ្មានអ្វីធ្លាក់ពីលេីមេឃនោះទេ ចង់មានចង់បាន ត្រូវប្រឹងដោយខ្លួនឯង!
25/05/2026
BREAKING NEWS៖ ច្បាប់ស្តីពី«កាតព្វកិច្ចយោធា» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
22/05/2026
YouTube Update Adsense មួយបានតែchannel 1
ហើយបើករណីយដាច់monetize លុយធ្លាក់បានបើកធម្មតាដូច Facebook ដែរឥឡូវនេះ
17/05/2026
📚 រឿង ១០ ដែលប្អូនៗនិស្សិតគួររៀនតាមប្រធានាធិបតី Xi Jinping សម្រាប់ជីវិតសិក្សា និងការងារ
១. មានវិន័យលើខ្លួនឯង
ភាពជោគជ័យចាប់ផ្តើមពីវិន័យ។ ចេះរៀបចំពេលវេលា ចូលរៀនទាន់ពេល ធ្វើកិច្ចការឲ្យទៀងទាត់ និងកុំបោះបង់ការរៀនពាក់កណ្តាលផ្លូវ។
២. រៀនជាបន្តបន្ទាប់
មនុស្សដែលឈប់រៀន គឺពិបាកដើរទាន់ពិភពលោក។ ត្រូវអានសៀវភៅ សិក្សាជំនាញថ្មីៗ និងអភិវឌ្ឍខ្លួនរាល់ថ្ងៃ។
៣. មានគោលដៅច្បាស់លាស់
បើគ្មានគោលដៅ ការខិតខំក៏គ្មានទិសដៅដែរ។ ត្រូវសួរខ្លួនឯងថា “៥ឆ្នាំទៀត ខ្ញុំចង់ក្លាយជាអ្វី?”
៤. មិនខ្លាចការលំបាក
ការសិក្សា និងការងារមិនតែងតែងាយស្រួលទេ។ អ្នកដែលអាចអត់ធ្មត់ និងបន្តព្យាយាម គឺជាអ្នកដែលមានឱកាសជោគជ័យច្រើនជាងគេ។
៥. ចេះធ្វើការជាក្រុម
នៅសាលា និងកន្លែងការងារ ការងារជាក្រុមគឺសំខាន់ណាស់។ ត្រូវចេះស្តាប់ គោរពមតិយោបល់ និងជួយគ្នាទៅវិញទៅមក។
៦. មានទំនួលខុសត្រូវ
កុំរត់គេចពីកំហុស។ មនុស្សដែលមានទំនួលខុសត្រូវ នឹងទទួលបានការជឿជាក់ពីគ្រូ មិត្តភក្តិ និងក្រុមហ៊ុន។
៧. រៀនជំនាញថ្មីៗ
សម័យនេះ មិនគ្រប់គ្រាន់តែរៀនតាមសៀវភៅទេ។ ប្អូនៗគួររៀន AI, Coding, Design, ភាសាបរទេស ឬជំនាញ Digital ផ្សេងៗដើម្បីបង្កើនឱកាសការងារ។
៨. មានស្មារតីជួយសង្គម
មនុស្សជោគជ័យពិតប្រាកដ មិនគិតតែពីខ្លួនឯងទេ។ ត្រូវចេះជួយអ្នកដទៃ ចូលរួមការងារសង្គម និងធ្វើអ្វីដែលមានប្រយោជន៍សម្រាប់សហគមន៍។
៩. គោរពឪពុកម្តាយ និងគ្រូបង្រៀន
អ្នកដែលមានការគោរព និងដឹងគុណ គឺជាមនុស្សដែលមានគុណតម្លៃក្នុងសង្គម។ កុំភ្លេចអ្នកដែលជួយឲ្យយើងមានថ្ងៃនេះ។
១០. កុំបោះបង់ក្តីស្រមៃ
ទោះបរាជ័យប៉ុន្មានដង ក៏កុំឈប់ជឿលើខ្លួនឯង។ មនុស្សជោគជ័យជាច្រើន សុទ្ធតែធ្លាប់បរាជ័យមុនពេលពួកគេឈានដល់គោលដៅ។
🌱 អនាគតល្អ មិនមែនកើតឡើងដោយសំណាងទេ ប៉ុន្តែកើតពីការរៀន ការខិតខំ និងវិន័យរាល់ថ្ងៃ។
ដោយ៖
16/05/2026
ហេតុអ្វី App រដ្ឋ (DG SuperApp) តម្រូវឱ្យ Log in តាមធនាគារ តែចុច Google/Apple មិនបាន? (អានឱ្យចប់សិនកុំទាន់ភ័យ!)
ឃើញមានបងប្អូនយើងឆ្ងល់ និងសើចចំអកច្រើនរឿងកន្លែង Log in របស់ DGCONNECT។ ខ្លះបារម្ភថារដ្ឋចង់ដកលុយ ឬលួចមើលកុងធនាគារ។ ក្នុងនាមជាអ្នកយល់ដឹងផ្នែកបច្ចេកវិទ្យា ខ្ញុំសុំសរុបការពិតខ្លីៗជូន៖
១. ហេតុអ្វីត្រូវភ្ជាប់គណនីធនាគារ? (គេចង់លួចលុយមែន?)
👉 ទេ! នេះគេហៅថាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ (e-KYC)។ ដោយសារ DG SuperApp គឺជា App ផ្លូវការរបស់រដ្ឋ (DGC) សម្រាប់ធ្វើឯកសារ សេវាសាធារណៈផ្សេងៗ រដ្ឋត្រូវការប្រាកដចិត្តថា អ្នកប្រើប្រាស់ពិតជានរណា។
ធនាគារមានទិន្នន័យ (អត្តសញ្ញាណប័ណ្ណ) នេះច្បាស់លាស់ស្រាប់! ពេលយើង Log in តាមធនាគារ គឺគ្រាន់តែបញ្ជាក់ប្រាប់រដ្ឋថា "ម្ចាស់គណនីនេះឈ្មោះ សុខា ពិតមែន" ប៉ុណ្ណោះ។ App នេះ គ្មានសិទ្ធិ ទៅដកលុយ ឬមើលលុយក្នុងកុងយើងឡើយ។
២. ចុះម៉េចមិនឱ្យ Log in តាម Google ឬ Apple?
👉 Account Google/Apple អ្នកណាក៏អាចបង្កើតបានដែរ (ដាក់ឈ្មោះក្លែងក្លាយ ចចកឯកា អីក៏បាន)។ បើរដ្ឋឱ្យប្រើប្រាស់ វាគ្មានសុវត្ថិភាពសម្រាប់ឯកសារផ្លូវច្បាប់ទេ។ ទោះជាមុខងារហ្នឹងដើរ ក៏ចូលទៅគេគង់តែទាមទារឱ្យយើងថតអត្តសញ្ញាណប័ណ្ណបញ្ជាក់ដដែល។
៣. កំហុសពិតប្រាកដគឺស្ថិតលើអ្នករចនាកម្មវិធី (UX/UI)
👉 ការរិះគន់របស់មហាជនគឺជារឿងត្រឹមត្រូវ! បើប៊ូតុង Google/Apple ប្រើមិនបាន ក្រុមការងារមិនគួរដាក់បង្ហាញឱ្យគេយល់ច្រឡំទេ។ ម្យ៉ាងទៀត គួរតែមានសរសេរពន្យល់ខ្លីៗនៅពីលើថា "សូមជ្រើសរើសធនាគារ ដើម្បីបញ្ជាក់អត្តសញ្ញាណដោយសុវត្ថិភាព" នោះប្រជាពលរដ្ឋនឹងមិនភ័យស្លន់ស្លោទេ។ នេះគ្រាន់តែជាយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ នៅខុសឆ្គងសូមអធ្យាស្រ័យ