CARE

CARE

Share

CARE Center aims to support students diagnosed with moderate to severe special education needs

Contact information;
1. 089 788565 (Cellcard)
2. 069 788561 (Smart)
Morning: 8:00am-11:00am
Afternoon: 12:00pm-3:00pm
Full Time: 8:00am-3:00pm

15/06/2026

គន្លឹះទាំង៣សម្រាប់ថែទាំកុមារពិសេសក្នុងរដូវវស្សា!
4 quick tips​ for parent taking care of Special Education Needs Child in raining season.

08/06/2026

[English Below] ថ្នាក់សិក្សាវិស្សមកាលរដូវក្តៅឆ្នាំ២០២៦ សម្រាប់កុមារពិសេសនៅមជ្ឈមណ្ឌល CARE ជិតចាប់ផ្ដើមហើយ!

តើកូនៗនឹងទទួលបានបទពិសោធន៍អ្វីខ្លះ? នេះជាសកម្មភាពស្នូលប្រចាំថ្ងៃទាំង៦ ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់៖
១. 🧮គណនាលេខ ៖ ពង្រឹងមូលដ្ឋានគ្រឹះស្មារតី និងការផ្ដោតអារម្មណ៍។
២. 🎨 គូរគំនូរ និងសិប្បកម្ម៖ បញ្ចេញទេពកោសល្យច្នៃប្រឌិត និងអភិវឌ្ឍចលនាសាច់ដុំតូច (Fine Motor Skills)។
៣. 👩‍🍳 រៀនធ្វើម្ហូប៖ ស្វែងយល់ពីជំហានសាមញ្ញៗ និងបណ្ដុះបំណិនជីវិតប្រចាំថ្ងៃ។
៤. 🌱 ការថែទាំសួនច្បារ៖ រៀនស្គាល់ពីធម្មជាតិ ការអត់ធ្មត់ និងការទទួលខុសត្រូវ។
៥. 🌊 លេងទឹកកំសាន្ត៖ បង្កើតភាពសប្បាយរីករាយ និងជួយសម្រួលដល់ប្រព័ន្ធវិញ្ញាណ (Sensory Regulation)។
៦. 🤝 ជំនាញសង្គម និងការបង្កើតមិត្តភាព៖ រៀនប្រាស្រ័យទាក់ទង និងលេងជាក្រុមក្រោមការមើលថែយ៉ាងដិតដល់ពីអ្នកជំនាញ។

មជ្ឈមណ្ឌល CARE ធានានូវបរិយាកាសសិក្សាដ៏ទំនើប កក់ក្តៅ សុវត្ថិភាព និងពោរពេញដោយក្តីស្រឡាញ់សម្រាប់បុត្រធីតារបស់លោកអ្នកក្នុងរដូវក្ដៅនេះ។

📩 កន្លែងមានកំណត់! ផ្ញើសារ (Message) មកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីចុះឈ្មោះ ឬទទួលបានការធ្វើតេស្តស្វែងយល់ដំបូង (Screening) ដោយឥតគិតថ្លៃ!

📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A

#មជ្ឈមណ្ឌលcare #វគ្គសិក្សាថ្មី #ការអប់រំពិសេសកម្ពុជា #ភ្នំពេញ

Summer Class 2026 for Special Educational Needs Children at CARE Center is Coming Soon! ☀️ Nurturing Hearts, Empowering Minds.

Our 6 core daily activities include:
📝 Academic Transition (Reading, Writing, Math): Maintaining baseline focus and routines.
🎨 Arts, Crafts & Painting: Expanding creativity and fine motor skills.
👩‍🍳 Junior Cooking: Understanding sequencing and practical life skills.
🌱 Gardening & Nature: Learning patience, responsibility, and tactile exploration.
🌊 Sensory Water Play: Enhancing sensory regulation and pure summer fun.
🤝 Social Skills & Connection: Building real friendships and peer interaction under expert clinical care.

📩 Strictly Limited Slots! Message us today to enroll or book your FREE developmental screening!

📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A

03/06/2026

[English Below] កុំទុកឱ្យវិស្សមកាលរដូវក្តៅ ក្លាយជាការបាត់បង់ទម្លាប់ល្អៗរបស់កូន! ☀️

សម្រាប់កុមារមានតម្រូវការពិសេស ការបិទសាលារដូវក្ដៅនេះអាចជាការប្រឈមខ្លាំង ដោយសារតែការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ។

ថ្នាក់សិក្សាវិស្សមកាលរដូវក្តៅឆ្នាំ២០២៦​ នៅមជ្ឈមណ្ឌល CARE ត្រូវបានរចនាឡើងយ៉ាងពិសេសដោយអ្នកជំនាញ ដើម្បីជួយឱ្យបុត្រធីតារបស់លោកអ្នករក្សាបាននូវវឌ្ឍនភាព និងតុល្យភាពអារម្មណ៍៖
✨ ការរៀនតាមរយៈវិញ្ញាណ (Sensory Play)៖ ជួយឱ្យកុមារស្ងប់ចិត្ត និងមានអារម្មណ៍មូល។
✨ ការអភិវឌ្ឍភាសា និងទំនាក់ទំនង៖ បន្តជំរុញការនិយាយ និងការសម្លឹងមើលភ្នែក។
✨ ជំនាញសង្គម៖ រៀនលេង និងប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិក្នុងបរិយាកាសសុវត្ថិភាព និងត្រជាក់ស្រួល។

សាលារៀនរៀបចំបែបទំនើប ផ្តល់អារម្មណ៌កក់ក្តៅ ពន្លឺគ្រប់គ្រាន់ និងមានសុវត្ថិភាពខ្ពស់នៅក្នុងទីក្រុងភ្នំពេញ!

📩 ចំនួនសិស្សមានកំណត់! ផ្ញើសារ (Message) មកកាន់ផេកយើងខ្ញុំឥឡូវនេះ ដើម្បីចុះឈ្មោះ ឬទទួលបានការពិគ្រោះយោបល់ និងធ្វើតេស្តស្វែងយល់ដំបូង (Screening) ដោយឥតគិតថ្លៃ!

📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A

Don't Let the Summer Break Break Their Routine! ☀️ Nurturing Hearts, Empowering Minds.

For children with Special Educational Needs, school breaks can be a stressful time due to the loss of structured daily routines.

CARE Center’s Summer Class is expertly designed to keep your child progressing, regulated, and thriving:
✨ Sensory-Rich Learning: Keeping brains engaged and nervous systems calm.
✨ Communication & Speech: Continuous tracking of language development and eye contact.
✨ Social Interaction: Safe, cool, and structured peer play inside our modern Phnom Penh campus.

Give your child a summer of breakthroughs, not setbacks.

📩 Slots are strictly limited. Message us today to enroll or book your FREE developmental screening!

25/05/2026

[English Below] ការប្រាស្រ័យទាក់ទង គឺមានតម្លៃលើសពីពាក្យសម្តី។ 💙 ស្វែងយល់ពី "ភាសាសម្ងាត់" របស់បុត្រធីតានៅថ្ងៃនេះ

មាតាបិតាជាច្រើនតែងតែរង់ចាំស្តាប់ "ពាក្យដំបូង" របស់កូន ដោយរំពឹងថានោះជាសញ្ញាតែមួយគត់នៃការប្រាស្រ័យទាក់ទង។ ប៉ុន្តែសម្រាប់បុត្រធីតាដែលមានតម្រូវការពិសេស (SEN) ពួកគេជារឿយៗនិយាយទៅកាន់យើងតាមរយៈ "ភាសាសម្ងាត់" ផ្សេងទៀត ដែលទាមទារឱ្យយើងរៀនសង្កេត និងស្ដាប់ដោយបេះដូង។

នៅមជ្ឈមណ្ឌល CARE យើងជឿជាក់លើ "ជ័យជំនះតូចៗនៃការប្រាស្រ័យទាក់ទង"។ ការទាក់ទងមិនមែនមានតែការនិយាយនោះទេ៖
✨ នៅពេលកូនទាញដៃអ្នកទៅរករបស់ដែលគេចង់បាន... នោះពួកគេកំពុងនិយាយជាមួយអ្នកហើយ។
✨ នៅពេលកូនសម្លឹងមើលភ្នែកអ្នកត្រឹមតែ ២វិនាទី រួចញញឹម... នោះពួកគេកំពុងចែករំលែកពិភពលោកជាមួយអ្នកហើយ។
✨ នៅពេលកូនហុចរូបភាព (PECS) ឱ្យអ្នកដើម្បីសុំទឹកញ៉ាំ... នោះពួកគេបានសម្រេចជោគជ័យដ៏ធំក្នុងការប្រាស្រ័យទាក់ទងហើយ។

💡 ការរំពឹងទុកដ៏ត្រឹមត្រូវ៖
កុំដាក់សម្ពាធលើកូនឱ្យទាល់តែនិយាយចេញជាពាក្យ ទើបយើងឆ្លើយតប។ ចូរចាប់ផ្តើមអបអរសាទរ និងឆ្លើយតបទៅកាន់គ្រប់កាយវិការ សំឡេងអ៊ឺអើ ឬការសម្លឹងមើលរបស់ពួកគេ។ នៅពេលពួកគេដឹងថា "ការប្រឹងប្រែង" របស់ពួកគេត្រូវបានអ្នកយល់ នោះពួកគេនឹងកាន់តែចង់ព្យាយាមបន្តទៀត។

តើកូនរបស់អ្នកចូលចិត្តបង្ហាញតម្រូវការរបស់ពួកគេតាមរបៀបណាជាងគេនៅផ្ទះ? (ការទាញដៃ ការបញ្ចេញសំឡេង ឬការប្រើរូបភាព?)

👉 ជួយ Share ព័ត៌មាននេះទៅកាន់មាតាបិតាដទៃទៀត ដើម្បីរួមគ្នាបើកចិត្តស្វែងយល់ពីពិភពលោកដ៏ស្រស់ស្អាតរបស់កុមារ! 👇💙

📩ផ្ញើសារមក CARE Center ដើម្បីស្វែងយល់ពីការជួយគាំទ្រកុមារ
📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A

#មជ្ឈមណ្ឌលcare #ការអប់រំពិសេស

Communication is so much bigger than words. 💙 Decoding your child's "secret language" today.

As parents, we often wait anxiously for that "first spoken word," believing it is the only true benchmark of communication. But for a child with Special Educational Needs (SEN), they are often speaking to us constantly through a beautiful, silent language. We just need to learn how to read it.

At CARE Center, we train our teams and parents to look for the "Small Wins in Communication." Connection isn’t just verbal; it has many layers:
✨ When your child pulls your hand toward a toy they want... they are talking to you.
✨ When they lock eyes with you for just 2 seconds and smile... they are sharing their world with you.
✨ When they hand you a picture card (PECS) to ask for water... they have achieved a massive milestone in functional communication.

💡 Shifting Our Expectations:
If we only respond when a child speaks perfectly, we miss all the beautiful attempts they make along the way. When you lower your physical level, meet their eyes, and respond enthusiastically to their gestures, sounds, or looks, you teach them a vital lesson: "Your voice matters, and I am listening."

How does your child love to express themselves most at home? (Through physical leading, sounds, or visual cues?)

👉 Share this post to support another family on their communication journey today! 👇💙

21/05/2026

[English Below] អេក្រង់ផ្ដល់នូវការកម្សាន្ត ប៉ុន្តែការសន្ទនាបង្កើតនូវវឌ្ឍនភាព។ 💙 ចូលរួមជាមួយយើងដើម្បីកសាងជំនាញពិតប្រាកដ

នៅក្នុងសម័យឌីជីថលនេះ វាពិតជាលំបាកណាស់ក្នុងការឃាត់បុត្រធីតាមិនឱ្យលេងទូរស័ព្ទ ឬ Tablet។ ប៉ុន្តែលោកអ្នកដឹងទេថា អេក្រង់ផ្តល់ឱ្យកុមារត្រឹមតែការប្រាស្រ័យទាក់ទងតែម្ខាងប៉ុណ្ណោះ (One-way communication) ដែលវាមិនអាចជំនួសឱ្យសំឡេង និងការឆ្លើយតបពិតប្រាកដរបស់មនុស្សបានឡើយ។

នៅ មជ្ឈមណ្ឌល CARE យើងសង្កេតឃើញថា "ពេលវេលានៃការសន្ទនាពិតប្រាកដ" (Conversation Time) គឺជាកាតាលីករដ៏មានឥទ្ធិពលបំផុតសម្រាប់កុមារ ជាពិសេសកុមារដែលមានតម្រូវការពិសេស ក្នុងការអភិវឌ្ឍភាសា និងការសម្លឹងមើលភ្នែក។

💡 ការផ្លាស់ប្តូរតូចមួយ ជោគជ័យធំមួយ៖
ជំនួសឱ្យការឱ្យកូនមើលអេក្រង់តែម្នាក់ឯង សាកល្បងចំណាយពេលត្រឹមតែ ១៥ នាទីក្នុងមួយថ្ងៃ អង្គុយចុះ សម្លឹងមើលភ្នែកពួកគេ ហើយនិយាយជជែកគ្នាលេងអំពីរឿងសាមញ្ញៗជុំវិញខ្លួន។ ទោះបីជាពួកគេមិនទាន់អាចនិយាយតបវិញបានវែងឆ្ងាយ ប៉ុន្តែខួរក្បាលរបស់ពួកគេកំពុងស្រូបយក និងរៀនសូត្រយ៉ាងសកម្ម!

តើលោកអ្នកមានវិធីសាស្រ្តអ្វីខ្លះដើម្បីកាត់បន្ថយការមើលអេក្រង់របស់កូនៗនៅផ្ទះ?

👉 Share ព័ត៌មាននេះទៅកាន់មាតាបិតាដទៃទៀត ហើយចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម! 👇💙

Screens give entertainment, but conversation builds progress. 💙 Bridging the gap to real connection.

In today's digital world, keeping tablets and smartphones away from our little ones feels like an uphill battle. But here is the clinical truth: screens only offer one-way communication. They can never replace the neural sparks created by a real human voice and an immediate response.

At CARE Center, we know that dedicated "Conversation Time" is the single most powerful tool for language development, emotional regulation, and sustained eye contact—especially for children with diverse learning needs.

💡 A Small Shift = A Big Win:
Instead of passive screen time, try setting aside just 15 minutes a day to sit at eye level with your child and talk. Describe what they are playing with, ask simple questions, and wait for their response. Even if they aren't using full words yet, their brains are actively firing and mapping out communication!

How do you manage screen time at your house?

👉 Share this post to support another family today, and drop your tips in the comments below! 👇💙

19/05/2026

🌟ផ្តល់ឱ្យកុមារពិសេសនូវការចងចាំដ៏អស្ចារ្យសម្រាប់រដូវក្តៅនេះ! 🌟

តើអ្នកកំពុងស្វែងរកបរិយាកាសដែលពោរពេញដោយការគាំទ្រ និងភាពរីករាយសម្រាប់កូនៗ ដែលមានតម្រូវការអប់រំពិសេសមែនទេ?
ថ្នាក់សិក្សាវិស្សមកាលរដូវក្តៅ ឆ្នាំ២០២៦របស់មជ្ឈមណ្ឌលCARE បានត្រឡប់មកវិញហើយ ជាមួយសកម្មភាពដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស។
កម្មវិធីរបស់យើងរួមបញ្ចូលទាំងការរៀន និងការលេងកម្សាន្តដូចជា៖
ការពន្យារឆ្នាំសិក្សា (Extended School Year)
ការពង្រឹងជំនាញអំណាន ការសរសេរ និងលេខនព្វន្ត
សិល្បៈ និងសិប្បកម្ម រួមជាមួយ ថ្នាក់រៀនធ្វើម្ហូប
ការលេងទឹក និង ថ្នាក់រៀនថែសួន
⏳ ការបញ្ចុះតម្លៃពិសេស (Early Bird) – ចំណេញ ១៥%!
ចុះឈ្មោះឱ្យបានមុនគេដើម្បីទទួលបានការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសរុប រហូតដល់ថ្ងៃទី ៣០ ខែឧសភា។
តម្លៃពិសេស (រហូតដល់ថ្ងៃទី ៣០ ឧសភា):
ពេញម៉ោង: $៦៨៩ (តម្លៃធម្មតា $៨១០)
កន្លះថ្ងៃ: $៤៣៤ (តម្លៃធម្មតា $៥១០)
🗓 ថ្នាក់សិក្សាវិស្សមកាលរដូវក្តៅ: ថ្ងៃទី០៦ ខែកក្កដា រហូតដល់ ថ្ងៃទី ២៤ ខែកក្កដា ២០២៦
📞 ទំនាក់ទំនងចុះឈ្មោះ: ០៦៩ ៧៨៨ ៥៦១ / ០៨៩ ៧៨៨ ៥៦៥
📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A
កុំបង្អង់យូរ កន្លែងមានកំណត់! មកចូលរួមបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា។
#វិស្សមកាលរដូវក្តៅ #ការអប់រំពិសេស #វិស្សមកាល
🌟 Give Your Child an Unforgettable Summer Adventure! 🌟
Are you looking for a supportive, engaging, and fun environment for your child this summer? The CARE (Center for Adaptive and Responsive Education) Summer Camp is back for 2026 with even more exciting activities tailored for children with special education needs!
Our program is designed to balance learning with play, featuring:
- Extended School Year support Reading, Writing, and Numeracy skill-building
- Arts & Crafts and Kitchen Classroom creativity
- Water Play and Gardening Classes
⏳ Early Bird Special – Save 15%!
Secure your child's spot early and take advantage of our Early Bird Discount! Register by May 30th to receive 15% OFF the full camp fee.
Discounted Rates (Until May 30th):
Full Time: $689 (Regularly $810)
Part Time: $434 (Regularly $510)
🗓 Camp Dates: 06 July – 24 July, 2026
📞 Register Now: 069 788 561 / 089 788 565
📞 https://t.me/CareCenterCambodia
🌐 𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍 𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A
Don't wait—spots are limited! Let's make memories together this summer. 🌈✨ See less

14/05/2026

[English Below] កាលពីឆ្នាំមុននៅមជ្ឈមណ្ឌល CARE សិស្សានុសិស្សរបស់យើងបានរីករាយនិងសកម្មភាពថែសួន ដូចជាការដាំដើមឈើ ប៉ះដីផ្ទាល់ ស្រោចទឹករុក្ខជាតិ ហើយសំខាន់បំផុត... សិស្សានុសិស្សយើងមានភាពរីករាយជាមួយគ្នា! 🌼🪴

សកម្មភាពថែសួនរបស់យើងមិនត្រឹមតែជាការរៀនបែបលេងសប្បាយទេ វាជាឧបករណ៍សិក្សាដ៏ល្អមួយសម្រាប់កុមារដែលមានតម្រូវការអប់រំពិសេស (SEN)។

នេះជាមូលហេតុ៖
✅ បង្កើនជំនាញចលនា
✅ លើកទឹកចិត្តឱ្យមានទំនួលខុសត្រូវ និងទម្លាប់
✅ កាត់បន្ថយស្ត្រេស និងជួយសម្រួលដល់អារម្មណ៍
✅ បង្កើតភាពជឿជាក់តាមរយៈសមិទ្ធផលផ្ទាល់ដៃ
✅ បង្រៀនឱ្យចេះអត់ធ្មត់ ផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ចំពោះភាវៈមានជីវិត

ឃើញសិស្សរបស់យើងធ្វើសកម្មភាពភ្ជាប់ជាមួយធម្មជាតិ ហើយសើចសប្បាយជាមួយគ្នា បានរំលឹកយើងថា ការរៀនសូត្រអាចរីកដុះដាលគ្រប់ទីកន្លែង🌿✨

ទាក់ទងមកឥឡូវនេះ ដើម្បីធ្វើការណាត់ជួបពិភាក្សា
📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A

🌱 Little Hands, Big Growth 💚

Last year summer camp at CARE Center, our students enjoyed a joyful gardening activity — planting, touching soil, watering plants, and most importantly... having fun together! 🌼🪴

Gardening isn’t just play — it’s a powerful learning tool for children with Special Education Needs (SEN).
Here’s why:

✅ Enhances fine motor skills
✅ Encourages responsibility and routine
✅ Reduces stress and supports sensory regulation
✅ Builds confidence through hands-on achievement
✅ Teaches patience, focus, and care for living things

Seeing our students connect with nature and each other reminds us that learning can bloom anywhere 🌿✨

🎥 Watch the joy in action below!
📩 Message us to learn more about how CARE Center blends therapy with real-world learning.
📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A

12/05/2026

[English Below] 🎨✨ ថ្នាក់សិក្សាវិស្សមកាលរដូវក្តៅ ២០២៦ នឹងមកដល់ឆាប់ៗនេះហើយ! ⏳✨ឆ្នាំមុន សិស្សានុសិស្សរបស់យើងបានរីកដុះដាលជាមួយនឹងការច្នៃប្រឌិតផ្សេងៗគ្នា! 👩‍🍳🌟

វិចិត្រករតូចៗរបស់យើង​បានធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹង​ការស្រមើស្រមៃរបស់ពួកគេក្នុងថ្នាក់សិល្បៈ និងសិប្បកម្ម — រាល់គំនូរ គ្រប់ពណ៌ រាល់ស្នាមញញឹម គឺជាស្នាដៃដ៏អស្ចារ្យដែលគាត់បានបន្កើតឡើង។

នៅមជ្ឈមណ្ឌល CARE រាល់សកម្មភាពគឺជាឱកាសដើម្បីរីកចម្រើន — តាមរយៈការរៀនដោយដៃ ការកសាងទំនុកចិត្ត និងការបញ្ចេញអារម្មណ៍ដោយរីករាយ។

កុំភ្លេចចាំមើលទាំងអស់គ្នាណា តើឆ្នាំនេះមានអ្វីប្លែកទៀត! 👨‍🍳💙

ទាក់ទងមកឥឡូវនេះ ដើម្បីធ្វើការណាត់ជួបពិភាក្សា
📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A

Last year, our little artists amazed us with their imagination during Arts & Crafts class — every drawing, every color, every smile was a masterpiece in the making.

At CARE Center, every activity is a chance to grow — through hands-on learning, confidence-building, and joyful expression.

📩 Message us to learn more about how CARE Center blends therapy with real-world learning.
📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A

11/05/2026

[English Below] 🍳 សប្បាយៗជាមួយថ្នាក់ផ្ទះបាយនៅមជ្ឈមណ្ឌល CARE! 🥣

ថ្នាក់សិក្សាវិស្សមកាលរដូវក្តៅ ២០២៦ នឹងមកដល់ឆាប់ៗនេះហើយ! ⏳✨

សកម្មភាពដែលគ្រប់គ្នាចូលចិត្តបំផុតកាលពីឆ្នាំមុន គឺ "ថ្នាក់រៀនធ្វើម្ហូប"។ យើងបានឃើញស្នាមញញឹមយ៉ាងច្រើន នៅពេលដែលចុងភៅតូចៗរបស់យើងបានរៀនពីរបៀបវាយពងមាន់ ចាក់គ្រឿងផ្សំ និងបង្កើតមុខម្ហូបដោយខ្លួនឯង! យើងមានក្តីរំភើបក្នុងការប្រាប់ថា ការធ្វើម្ហូបនឹងក្លាយជាផ្នែកមួយនៃថ្នាក់សិក្សាវិស្សមកាលរដូវក្តៅឆ្នាំនេះផងដែរ។

ការធ្វើម្ហូបមិនមែនត្រឹមតែជាការរៀបចំអាហារនោះទេ ប៉ុន្តែវាជួយដល់ការបង្កើនទំនុកចិត្ត ការហ្វឹកហាត់ភាពអត់ធ្មត់ និងការអភិវឌ្ឍជំនាញបំណិនចលនាតូចៗ នៅក្នុងបរិយាកាសដ៏រីករាយ។ 🍪🎨

កុំភ្លេចណា៖ ចុះឈ្មោះឱ្យបានមុនថ្ងៃទី ៣០ ឧសភា ដើម្បីទទួលបានការបញ្ចុះតម្លៃ ១៥%!

ទាក់ទងមកឥឡូវនេះ ដើម្បីធ្វើការចុះឈ្មោះ
📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A

The countdown to Summer Camp 2026 has begun! ⏳✨

One of our favorite highlights from last year was our Kitchen Classroom. We saw so many smiles as our little chefs learned to whisk, pour, and create! We are thrilled to announce that cooking is back on the schedule for this year's camp.

Cooking isn’t just about making food—it’s about building confidence, practicing patience, and developing fine motor skills in a fun, supportive environment. 🍪🎨

Don't forget: Register by May 30th to grab our 15% Early Bird Discount!
📞https://t.me/CareCenterCambodia
🌐𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐨𝐮𝐫 𝐰𝐞𝐛𝐬𝐢𝐭𝐞: https://centerareducation.edu.kh
📍𝐓𝐨𝐮𝐥 𝐊𝐨𝐫𝐤 𝐂𝐚𝐦𝐩𝐮𝐬: https://maps.app.goo.gl/PSBNhYJBZPah6Fz9A

Every activity is a chance to grow, learn, and shine! 🌟

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 22 Street 570, Toul Kork
Phnom Penh
12000