Khmer GRS Academy

Khmer GRS Academy

Share

This page was created by a group of people who have the same good heart for sharing. About our GIS courses
1.

ខ្មែរជីអាអេសអាខាដឺមី ជាជម្រើសនៃគុណភាពជំនាញប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៅកម្ពុជា
*****
Khmer GRS Academy (KGA) excels in advanced GIS applications throughout Cambodia អំពី ខ្មែរជីអាអេសអាខាឌឺមី
ខ្មែរជីអាអែសអាខាឌឺមី ជាទំព័រមួយដែលបង្កើតឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីចំណេះដឹងទាក់ទងនឹងប្រព័ន្ធពត៌មានភូមិសាស្ត្រ (GIS)។ ទំព័រនេះត្រូវបានបង្កើតឡើងពីមនុស្សមួយក្រុមមានចិត្តថ្លើមតែមួយក្នុងការចែករំលែកដូ

09/06/2026

Just because you can zoom in, doesn't mean the data is more accurate 🥹

ភាពត្រឹមត្រូវ (Accuracy) អាស្រ័យលើរបៀបដែលទិន្នន័យត្រូវបានប្រមូល និងបង្កើត មិនមែនអាស្រ័យលើកម្រិត Zoom ទេ។ គ្រូទីនផ្តាំ 😁

ចុចចូលឆានែល
t.me/khmergisacademychannel

07/06/2026

🚨 ធ្លាប់ផ្ញើទិន្នន័យ Shapefile ទៅក្រុមការងារ ហើយគេប្រាប់ថា “បើកមិនបាន” ឬ “ទិន្នន័យបាត់” ដែរអត់?

មូលហេតុគឺ Shapefile មិនមែនជា File តែមួយនោះទេ!

អ្នក GIS ដៃថ្មីភាគច្រើនគិតថា .shp គឺជា Shapefile ទាំងមូល ប៉ុន្តែការពិត Shapefile ផ្សំឡើងដោយ file មួយចំនួន ដែលត្រូវធ្វើការរួមគ្នា តួយ៉ាង .shp, .dbf, .shx និង .prj ជាដើម។

❌ ផ្ញើតែ .shp មួយ = ទិន្នន័យអាចខូច ឬបើកមិនបាននោះទេ

💡 គន្លឹះសម្រាប់អ្នក GIS ដៃថ្មី៖ ត្រូវ Zip Folder ដែលផ្ទុកទិន្នន័យទាំងនោះ ឬ Select Files ទាំងអស់នៃទិន្នន័យនោះ ហើយ zip ជាមុនសិន មុនពេលផ្ញើទៅកាន់សហជីវិនលោកអ្នក។

តើអ្នកធ្លាប់ជួបបញ្ហានេះដែរទេ? ប្រាប់គ្រូទីនផង ស្រួលគ្រូទីនបបួលនិយាយរឿងក្នុងចិត្ត 😅

ចុចចូលតេលេក្រាម
t.me/khmergisacademychannel

Visit KGA Toolbox Website
https://www.khmergrs.com/kga-toolbox

05/06/2026

🚀 នៅតែបង្កើត ID ដោយដៃក្នុង ArcGIS Pro មែនទេ ឬក៏ពិបាកក្នុងការសរសេរ expression?

ឥឡូវនេះ អ្នកអាចបង្កើតលេខ ID ជាបន្តបន្ទាប់បានយ៉ាងងាយស្រួលជាមួយ VectorIQ – ID Generator របស់ KGA Toolbox 🎯

✅ បង្កើតលេខ ID ស្វ័យប្រវត្តិ
✅ កំណត់ Prefix និង Suffix បាន
✅ គាំទ្រការបំពេញលេខខាងមុខ (0001, 0002, 0003...)
✅ ប្រើបានទាំង Text Field និង Numeric Field
✅ បង្កើត ID សម្រាប់ទិន្នន័យទាំងអស់ ឬតែ Feature ដែលបាន Select ប៉ុណ្ណោះ
✅ កាត់បន្ថយកំហុស និងសន្សំពេលវេលា

សាកសមសម្រាប់ការដាក់៖
📍 លេខក្បាលដី (Parcel ID)
📍 លេខអគារ (Building ID)
📍 លេខចំណុចស្ទង់ (Survey Point ID)
📍 និងទិន្នន័យ GIS គ្រប់ប្រភេទ

🎥 ទស្សនាវីដេអូនេះ ដើម្បីស្វែងយល់ពីរបៀបបង្កើត ID រាប់រយ ឬរាប់ពាន់ក្នុងរយៈពេលតែប៉ុន្មានវិនាទី!

ទំនាក់ទំនងជាវ Addins
Tel: 081 37 38 33
t.me/khmergrsacademy

ចុចចុលតេលេក្រាមឆានែល
t.me/khmergisacademychannel

05/06/2026

សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ដីធ្លី ការយល់ដឹងច្បាស់ពីលក្ខណៈភូមិសាស្ត្រ គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយឱ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវបំផុត។ ជាការពិតណាស់ យើងអាចសិក្សាពីស្ថានភាពដីធ្លីទៅបាន គឺតាមរយៈទិន្នន័យភូមិសាស្ត្រច្រើនសណ្ឋាន។ ប៉ុន្តែនៅក្នុងការចែករំលែកថ្ងៃនេះ យើងសូមលើកយកទិន្នន័យចម្បងពីរប្រភេទមកប្រៀបធៀបគ្នា គឺ DEM និង Contour។

ការយល់ដឹងច្បាស់ពីភាពខុសគ្នារវាងទិន្នន័យ DEM និង Contour គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ មិនថាជាការវិភាគកម្ពស់ដី ភាពជម្រាល រហូតដល់ការគណនាមាឌដីជីកនិងចាក់បំពេញ (Cut & Fill) នោះទេ ការជ្រើសរើសទិន្នន័យបានត្រឹមត្រូវ នឹងជួយសន្សំសំចៃថវិកា ពេលវេលា កាត់បន្ថយហានិភ័យ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

05/06/2026

អបអរសាទរទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក 5មិថុនា😍

04/06/2026

តើលោកអ្នកធ្លាប់បង្កើតផែនទីដោយបង្ហាញទិន្នន័យតែមួយមុខមែនទេ? 🗺️

ចុះបើអ្នកចង់ដឹងថា តំបន់ណាដែលមាន "ប្រជាជនច្រើន" ហើយមាន "ចំណូលខ្ពស់" ក្នុងពេលតែមួយ? តើលោកអ្នកអាចធ្វើបានតាមវិធីណា? នេះហើយជាគោលគំនិតរបស់ Bivariate Analysis និង Bivariate Map Symbolization។

Bivariate Analysis គឺជាការវិភាគទំនាក់ទំនងរវាងអថេរ ២ ក្នុងពេលតែមួយ ដើម្បីស្វែងរកលំនាំ (Pattern) ឬទំនាក់ទំនង (Relationship) រវាងទិន្នន័យ។

🎨 នៅលើផែនទី Bivariate Symbol បង្ហាញអថេរ ២ ជាមួយគ្នា តាមរយៈការបញ្ចូលពណ៌ ឬសញ្ញា (Symbol) ឲ្យក្លាយជាផែនទីតែមួយ។

ឧទាហរណ៍៖
✅ ដង់ស៊ីតេប្រជាជន + ចំណូលប្រជាជន
✅ ទឹកភ្លៀង + ផលិតភាពកសិកម្ម
✅ ភាពក្រីក្រ + ការចូលប្រើសេវាសុខាភិបាល
✅ សីតុណ្ហភាព + ការប្រើប្រាស់ថាមពល

🎯 អត្ថប្រយោជន៍៖
✅ មើលឃើញទំនាក់ទំនងភូមិសាស្ត្របានលឿន
✅ កាត់បន្ថយការប្រើផែនទីច្រើនសន្លឹក
✅ ជួយដល់ការសម្រេចចិត្ត និងការវិភាគកាន់តែមានប្រសិទ្ធភាព

GIS មិនមែនគ្រាន់តែបង្ហាញទីតាំងទេ...
វាអាចបង្ហាញទំនាក់ទំនងដែលបាន លាក់ខ្លួនជិតឈឹង នៅក្នុងទិន្នន័យផងដែរ🔍🌍

🚀 ចង់ចេះបង្កើត Bivariate Maps ក្នុង ArcGIS Pro និងរៀន Spatial Analysis កម្រិតវិជ្ជាជីវៈ?
សិក្សាជាមួយ Khmer GRS Academy នៅថ្ងៃនេះ!

ចុចចូលឆានែលតេលេក្រាម
t.me/khmergisacademychannel

04/06/2026

លំហូរការងារ GIS ៥ ជំហាន សម្រាប់អ្នកបំពេញការងារផ្នែកសុរិយោដី!!

សម្រាប់អ្នកដែលមានបំណងចង់ក្លាយជាមន្ត្រីសុរិយោដី ឬចង់យល់ដឹងបន្ថែម អាចសិក្សាឈ្វេងយល់ពីដំណើរការនៃការចុះប្រមូលទិន្នន័យនៅទីវាល ការគូសក្បាលដី ការត្រួតពិនិត្យគុណភាព និងការគ្រប់គ្រងទិន្នន័យជាដើម!!

ចំពោះកិច្ចការងារទាំងនេះ KGA Toolbox អាចជួយឱ្យការងារដើរបានលឿន រហ័ស និងមានភាពសុក្រឹតខ្ពស់។

KGA Toolbox content: https://www.khmergrs.com/kga-toolbox.html #

បញ្ជាទិញឧបករណ៍៖

Telegram: t.me/khmergrsacademy
Tel: 081373833

03/06/2026

តើកម្រិត Resolution របស់ DEM ផ្លាស់ប្តូរភាពត្រឹមត្រូវនៃ Watershed កម្រិតណា?

02/06/2026

🤯 តើអ្នកធ្លាប់ចំណាយពេលកែទិន្នន័យ GIS ដដែលៗដោយដៃទេ?

ក្នុងវីដេអូនេះ ខ្ញុំបង្ហាញពី Custom Tool មួយក្នុង ArcGIS Pro ដែលអាចបម្លែងលេខកូដ (1, 2, 4, 5... ឬតម្លៃផ្សេងទៀត) ទៅជាតម្លៃថ្មីមួយដោយស្វ័យប្រវត្តិ។ ងាយៗ និងចំណេញពេលវេលា

✅ កាត់បន្ថយពេលវេលាកែទិន្នន័យ
✅ កាត់បន្ថយ Error
✅ ងាយស្រួលសម្រាប់ការងារ GIS ប្រចាំថ្ងៃ
✅ បង្កើតដោយ ArcPy + ArcGIS Pro

GIS មិនមែនគ្រាន់តែគូរផែនទីទេ ប៉ុន្តែជាការបង្កើត Workflow ដែលធ្វើឱ្យការងារលឿន និងឆ្លាតជាងមុន។ 🚀

📚 ចង់រៀន ArcGIS Pro, ArcPy និង GIS Automation?
សិក្សាជាមួយ Khmer GRS Academy

02/06/2026

៥ ឧបករណ៍ សំខាន់ៗក្នុងវិស័យធនធានទឹក!!

១. Fill Sinks: ឧបករណ៍បំពេញចង្ហុកលើផ្ទៃដី (DEM) ដើម្បីធានាថាការគណនាទិសដៅរត់នៃលំហូរទឹកបានត្រឹមត្រូវ និងមិនដាច់កាត់។

២. Flow Accumulation: គណនាបរិមាណលំហូរប្រមូលផ្តុំ ដើម្បីកំណត់ទីតាំងខ្សែផ្លូវទឹក និងតំបន់ជួបគ្នានៃប្រភពទឹកធំៗ។

៣. Watershed: ខណ្ឌចែកព្រំប្រទល់អាងរងទឹកភ្លៀង (Catchment Area) ដោយផ្អែកលើចំណុចបង្ហូរចេញ (Pour Point) នៃទីតាំងគម្រោង។

៤. Stream Order: ចំណាត់ថ្នាក់កម្រិតផ្លូវទឹក (ពីស្ទឹង/ព្រែកតូចៗ រហូតដល់ទន្លេធំ) ដើម្បីងាយស្រួលវិភាគ និងគ្រប់គ្រងបណ្តាញទឹក។

៥. Raster Calculator: ម៉ាស៊ីនគណនារូបមន្តចម្រុះ សម្រាប់កំណត់លក្ខខណ្ឌកម្រាស់ទឹក (Threshold) បង្កើតបណ្តាញផ្លូវទឹក ឬម៉ូដែលទឹកជំនន់។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Street Samdach Penn Nouth, Khan Toulkok
Phnom Penh