Faculty of Social Sciences and Humanities, RUPP

Faculty of Social Sciences and Humanities, RUPP

Share

This is the official page of Faculty of Social Sciences and Humanities,Royal University of Phnom Penh

Photos from Faculty of Social Sciences and Humanities, RUPP's post 07/12/2025

ការជួសជុលដំបូលអគារមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្ស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកំពុងដំណើរការ។
សូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

03/12/2025

នៅក្នុងការជីកកាយប្រពៃណីទស្សនវិជ្ជា និងបញ្ញាញាណខ្មែរនាអតីតកាល យើងត្រូវធ្វើវាជាបីជំហាន ទី ១. កំណត់អ្នកណាជាកវីបណ្ឌិតខ្មែរ ទី 2. ស្វែងរកស្នាដៃ និងសាស្រ្តាអ្វីខ្លះដែលពួកគាត់បានចេះ និងចារទុក (បើមាន) និងទី 3. សិក្សាចងក្រងជាប្រព័ន្ធនូវចំណេះដឹងទាំងនេះ។
សំណួរបន្ទាប់គឺ តើប្រពៃណីទស្សនវិជ្ជា និងបញ្ញាញាណនេះ នៅតែមានតម្លៃសម្រាប់សហសម័យកម្ពុជា ដែរឬទេ? ហេតុអ្វី?
មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមណែនាំផ្នែកខ្លះនៃជំហានទី 1 ។

Online Flipbook 10/11/2025

យុគមាសនៃចក្រភពអង្គរមិនគ្រាន់តែបង្ហាញឲ្យឃើញតាមរយៈប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈអារ្យធម៌របស់ខ្លួនដែលមានឬសគល់នៅក្នុងប្រពៃណីវិទ្យាសាស្រ្តដ៏រឹងមាំ និងវប្បធម៌ដ៏ជឿនលឿនដែលត្រូវបានបណ្តុះដោយអ្នកប្រាជ្ញខ្មែរនាសម័យនោះ។
មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានមោទនភាពសូមណែនាំស្នាដៃស្រាវជ្រាវថ្មីបំផុតរបស់ខ្លួន «កវីបណ្ឌិតសម័យអង្គរ ៖ ប្រវត្តិ និងស្នាដៃ»។ សៀវភៅដែលនឹងចេញក្នុងពេលឆាប់ៗនេះ នឹងលាតត្រដាងពីជីវិត និងស្នាដៃអ្នកប្រាជ្ញ ៥ រូប ដែលគតិបណ្ឌិតរបស់ពួកគាត់គឺជាឆ្អឹងខ្នងនៃអារ្យធម៌អង្គរ។
សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីអានមាតិកាសៀវភៅ។

English below:
The golden age of the Angkor Empire is not only manifested in ancient temples, but its civilization rooted in a strong scientific tradition and advanced culture nurtured by Khmer scholars of that time.
The Faculty of Social Sciences and Humanities, Royal University of Phnom Penh is proud to introduce its new research work “Erudite Scholars of Angkor : Their Lives and Achievements”. This upcoming book elaborates detail about the lives and works of 5 scholars whose wisdom was the backbone of Angkorian civilization.
For those interested, please contact following QR code and phone number in our Flyer.
Kindly click link below to read the book contents:

Online Flipbook

17/10/2025

យុគមាសនៃចក្រភពអង្គរមិនគ្រាន់តែបង្ហាញឱ្យឃើញតាមរយៈប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈអារ្យធម៌របស់ខ្លួនដែលមានឬសគល់នៅក្នុងប្រពៃណីវិទ្យាសាស្រ្តដ៏រឹងមាំ និងវប្បធម៌ដ៏ជឿនលឿនដែលត្រូវបានបណ្តុះដោយអ្នកប្រាជ្ញខ្មែរនាសម័យនោះ។

មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានមោទនភាពសូមណែនាំស្នាដៃស្រាវជ្រាវថ្មីបំផុតរបស់ខ្លួន «កវីបណ្ឌិតសម័យអង្គរ ៖ ប្រវត្តិ និងស្នាដៃ»។ សៀវភៅដែលនឹងចេញក្នុងពេលឆាប់ៗនេះ នឹងលាតត្រដាងពីជីវិត និងស្នាដៃអ្នកប្រាជ្ញ ៥ រូប ដែលគតិបណ្ឌិតរបស់ពួកគាត់គឺជាឆ្អឹងខ្នងនៃអារ្យធម៌អង្គរ។

សម្រាប់អ្នកចាប់អារម្មណ៍ សូមទាក់ទងតាមរយៈ QR Code និងលេខទូរស័ព្ទដូចមានភ្ជាប់ក្នុងប័ណ្ណផ្សព្វផ្សាយខាងក្រោម។
———-
តេលេក្រាមឆានេល៖ https://t.me/fossh_rupp

English below:
The golden age of the Angkor Empire is not only manifested in ancient temples, but its civilization rooted in a strong scientific tradition and advanced culture nurtured by Khmer scholars of that time.

The Faculty of Social Sciences and Humanities, Royal University of Phnom Penh is proud to introduce its new research work “Erudite Scholars of Angkor : Their Lives and Achievements”. This upcoming book elaborates detail about the lives and works of 5 scholars whose wisdom was the backbone of Angkorian civilization.

For those interested, please contact following QR code and phone number in our Flyer.

Photos from Faculty of Social Sciences and Humanities, RUPP's post 26/09/2025

នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥

មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត និងបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីជំនួបជាមួយអ្នកនិពន្ធ “កំណកំណើត និងការវិវត្ត ស្មារតីប្រជាជាតិ និងនយោបាយជាតិពន្ធុនៅកម្ពុជា ១៨៥៥-១៩៧៩” ដែលជាស្នាដៃរបស់លោក ធុន ធារ៉ា និង លោក កែវ ដួង និងមានការចូលរួមពីឯកឧត្តមសាស្រ្តចារ្យសាកលវិទ្យាធិការ លោកព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង លោកសាស្រ្តាចារ្យ សាស្រ្តាចារ្យរង លោកគ្រូ-អ្នកគ្រូ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណៈជន ប្រមាណ១០០នាក់ ដែលចាប់អារម្មណ៍ក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រ និងការវិវត្តនៃស្មារតីប្រជាជាតិ និងជាតិពន្ធុនៅកម្ពុជាទៅតាមសម័យកាលជាច្រើនតាំងពីមុនសម័យអាណានិគមរហូតក្រោយទទួលបានឯករាជ្យ។

ឧបត្ថម្ភដោយ៖ កិច្ចសហប្រតិ្តការអាល្លឺម៉ង់, Gesellschaft fur Internationale Zusammenarbeit(GIZ) GmbH, Ziviler Friedensdienst Civil Peace Service

Photos from Faculty of Social Sciences and Humanities, RUPP's post 26/09/2025

រសៀលនេះ បណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីជំនួបជាមួយអ្នកនិពន្ធ "កំណកំណើត និងការវិវត្ត ស្មារតីប្រជាជាតិ និងនយោបាយជាតិពន្ធុនៅកម្ពុជា ១៨៥៥-១៩៧៩" ដែលជាស្នាដៃរបស់លោក ធុន ធារ៉ា និង លោក កែវ ដួង និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណៈជន ប្រមាណ១០០នាក់ ដែលចាប់អារម្មណ៍ការស្វែងយល់ពីប្រវត្តិសាស្ត្រ និងការវិត្តនៃស្មារតីប្រជាជាតិ និងជាតិពន្ធុនៅកម្ពុជាទៅតាមសម័យកាលជាច្រើនតាំងពីមុនសម័យអាណានិគមរហូតក្រោយទទួលបានឯករាជ្យ។
ទីតាំង៖ បណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
កាលបរិច្ឆេទ៖ ២៦ កញ្ញា ឆ្នាំ២០២៥
ពេលវេលា៖ ម៉ោង ២:៣០នាទី ដល់ម៉ោង ៥:០០ រសៀល។
រៀបចំដោយ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឧបត្ថម្ភដោយ៖ កិច្ចសហប្រតិ្តការអាល្លឺម៉ង់, Gesellschaft fur Internationale Zusammenarbeit(GIZ) GmbH, Ziviler Friedensdienst Civil Peace Service.

15/09/2025

សេចក្ដីជូនដំណឹង!!!
ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ភាសាវិទ្យា និងប្រវត្តិវិទ្យា មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានរៀបចំ ប្រកួតប្រជែងសំណេរប្រលោមលោកខ្នាតខ្លី ក្រោមប្រធានបទ “សង្គ្រាម និង សន្តិភាព”។

កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងលើកតម្កើងវិស័យអក្សរសិល្ប៍នៅក្នុងប្រទេសកម្ពុជា និងចង់ឱ្យយុវជនខ្មែរស្វែងយល់ពី៖
1. វិនាសកម្មនៃសង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា
2. វីរភាពរបស់កងទ័ពក្នុងការការពារដែនអធិបតេយ្យភាព របស់ខ្លួន
3. សាមគ្គីភាពជាធ្លុងមួយរបស់ប្រជាជាតិខ្មែរ
4. មនោសញ្ចេតនាសេ្នហាជាតិ និងតម្លៃនៃសន្តិភាព

ចាប់ទទួលអត្ថបទប្រកួតប្រជែងពីពេលជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

សូមអរគុណ!

Photos from RUPP - Royal University of Phnom Penh's post 02/08/2025
Photos from Faculty of Social Sciences and Humanities, RUPP's post 31/07/2025

សេចក្តីជូនដំណឹង៖

មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមជម្រាបជូនដំណឹង លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការ បុគ្គលិក និងនិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្រសួង អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិជ្ជា មេត្តាជ្រាបថា មហាវិទ្យាល័យនឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទស្សនវិជ្ជា ជំនាន់ទី៥ ដែលត្រូវសិក្សារៀងរាល់ថ្ងៃចន្ទ-សុក្រ វេនល្ងាច សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមរួសរាន់រៀបចំបំពេញសំណុំបែបបទចុះឈ្មោះចូលប្រឡងលើមុខជំនាញខាងក្រោមនេះ។
បេក្ខជនអាចទាញយកពាក្យសុំចុះឈ្មោះប្រឡងនៅទីនេះបាន៖
https://drive.google.com/drive/folders/1miatRhVIs4JkVVFlWxJSbVYJdVAMRocy?usp=drive_linkhttps://drive.google.com/drive/folders/1miatRhVIs4JkVVFlWxJSbVYJdVAMRocy?usp=drive_link

Photos from Faculty of Social Sciences and Humanities, RUPP's post 31/07/2025

សេចក្តីជូនដំណឹង៖

មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមជម្រាបជូនដំណឹង លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការ បុគ្គលិក និងនិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្រសួង អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសង្គមសាស្រ្ត-មនុស្សសាស្រ្ត មេត្តាជ្រាបថា មហាវិទ្យាល័យនឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមរួសរាន់រៀបចំបំពេញសំណុំបែបបទចុះឈ្មោះចូលប្រឡងលើមុខជំនាញខាងក្រោមនេះ។
បេក្ខជនអាចទាញយកពាក្យសុំចុះឈ្មោះប្រឡងនៅទីនេះបាន៖
https://drive.google.com/drive/folders/1miatRhVIs4JkVVFlWxJSbVYJdVAMRocy?usp=drive_linkhttps://drive.google.com/drive/folders/1miatRhVIs4JkVVFlWxJSbVYJdVAMRocy?usp=drive_link

Photos from Faculty of Social Sciences and Humanities, RUPP's post 29/07/2025

តាងនាមឲ្យមហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តសូមគោរពថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដែលបានចូលរួមចំណែកក្នុងការទិញសម្ភារៈ រួមទាំងគ្រឿងឧបភោគបរិភោគជូនទៅដល់វីរៈកងទ័ពនៅសមរភូមិមុខ។ សូមគោរពជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការ​គឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លាតឃ្លាងឡេីយ។

Photos from Faculty of Social Sciences and Humanities, RUPP's post 26/07/2025

បាឋកថាស្ដីពី "របៀបនៃការនិយាយជាសាធារណៈ"
.........................................
នាថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៥ មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនិងដេប៉ាតឺម៉ង់ភាសាវិទ្យាបានរៀបចំបាឋកថាស្ដីពី “របៀបនៃការនិយាយជាសាធារណៈ” ដែលមានឯកឧត្ដមបណ្ឌិត វង្ស មេង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាសាស្រ្តាចារ្យនៃដេប៉ាតឺម៉ង់ភាសាវិទ្យា បានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិន។ នៅក្នុងបាឋកថានេះ ឯកឧត្ដមបណ្ឌិត វង្ស មេង បានបង្ហាញពីរបៀបនៃការនិយាយសាធារណៈឱ្យបានល្អ ដែលក្នុងនោះវាគ្មិនបានលើកយកចំណុចសំខាន់មកបង្ហាញ និងអនុវត្ត។ ក្នុងនោះវាគ្មិនបានលើកពីបញ្ហាប្រឈមរបស់និស្សិតក្នុងការនិយាយសាធារណៈ ដែលរួមមាន៖បញ្ហាចិត្តសាស្រ្ត ឧបសគ្គខាងទំនាក់ទំនង/ឧបសគ្គខាងភាសា បញ្ហានៃការរៀបចំ និងបញ្ហាប្រឈមជាមួយទស្សនិកជន។ បន្ថែមពីនេះ វាគ្មិនបានបង្ហាញពីចំណុចដែលត្រូវយកចិត្តទុកដាក់ក្នុងការនិយាយសាធារណៈដែលមានដូចជា៖​១. វត្តមានជំនាញទំនាក់ទំនង, ២. ការចាប់ផ្ដើមនិងដោះស្រាយភាពភ័យខ្លាច ៣. ការបង្កើតបទបង្ហាញមួយដ៏ល្អ (ការរៀបចំខ្លឹមសារ ការរៀបចំឯកសារ និងការរៀបចំរចនាបថនិយាយ, ៤. ការវិភាគទស្សនិកជន, ៥. ការចងចាំអ្វីដែលអ្នកត្រូវនិយាយ, ៦. ភាសា កាយវិការនិងសំឡេង, ៧. ការរៀបចំសេចក្ដីបញ្ចប់ ហើយនិស្សិតក៏បានអនុវត្តបន្ទាប់ពីបានស្ដាប់ការបង្ហាញដោយយកចិត្តទុកដាក់ផងដែរ។ មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនិងដេប៉ាតឺម៉ង់ភាសាវិទ្យាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត វង្ស មេង ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបាឋកថានេះ ក៏ដូចជាបានផ្ដល់ជាឯកសារនិងសៀវភៅសម្រាប់ការសិក្សារបស់និស្សិតផងដែរ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Russian Federation Boulevard, Toul Kork
Phnom Penh