10/06/2026
✨មិនថាឈ្នះ ឬចាញ់ អ្វីដែលទទួលបានគឺស្នាមញញឹម សាមគ្គីភាព
និងមិត្តភាព✨
ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតកម្ពុជា-វៀតណាម នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏មានតម្លៃ និងទំនាក់ទំនងដ៏រឹងមាំ។
07/06/2026
✨ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៦
អន្តេវាសិកដ្ឋាននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើពលកម្មរួមគ្នា ដើម្បីកន្លែងរស់នៅស្អាតនិងមានអនាម័យ ជាពិសេសការហូបអាហារសាមគ្គីជុំគ្នា។✨
#ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត
30/05/2026
ទឹកចិត្តចែករំលែកពីបងប្អូននិស្សិតអន្តេវាសិកបុរស ជាចំណែកតូចមួយទោះបីជាតិចតួច តែជាការចូលរួមចេញពីក្តីស្រឡាញ់នៅក្នុងការចែករំលែក និងឈឺឆ្អាលគ្នាទៅវិញទៅមក ដើម្បីក្តីសង្ឃឹមប្អូនៗនៅតំបន់ដាច់ស្រយាល។ ❤️
#ខ្មែរតែមួយបេះដូងតែមួយ
11/05/2026
One Home, One Heart ❤️
📚 English is not just a subject — it’s a skill for life.
នៅអន្តេវាសិកដ្ឋានរបស់យើង វប្បធម៌នៃការចែករំលែក គឺជាផ្នែកមួយនៃការរស់នៅជាមួយគ្នា។
ការបង្រៀនភាសាអង់គ្លេសនេះ កើតចេញពីទឹកចិត្ត ចំណេះដឹង និងការចែករំលែករបស់សមាជិកអន្តេរបស់យើង។
មុននឹងនិយាយបានល្អ 🗣 និងសរសេរបានស្អាត ✍️
ត្រូវកសាងមូលដ្ឋានឱ្យរឹងមាំលើ Reading 📖 & Listening 🎧 ជាមុនសិន។
👨🏫Teached by: Ly Vongvicheka
05/05/2026
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
03/05/2026
កម្មវិធីជួបជុំជប់លៀងអ្នកសិល្បៈ និងអ្នកស្ម័គ្រចិត្តសង្រ្កាន្តឆ្នាំ២០២៦
ជាការកសាងអនុស្សាវរីយ៍ដ៏រីករាយជាមួយគ្នាក្រោយការខិតខំប្រឹងប្រែងបានបញ្ចប់ដោយជោគជ័យ🥰។
ក្រោមការស្ម័គ្រចិត្តរបស់បងប្អូននិស្សិត និងអតីតនិស្សិត ការលះបង់ពេលវេលាដ៏មានតម្លៃ សហការគ្នារៀបចំ និងសម្តែងក្នុងកម្មវិធីសង្រ្កាន្តអន្តេកន្លងទៅនេះ ទើបអាចប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយភាពសប្បាយរីករាយ និងអ៊ូអរនៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកដ្ឋាន។
#គ្រួសារអន្តេវាសិកនិស្សិត
01/05/2026
"វិសាខបូជា" គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ ដើម្បីរម្លឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូនៃយើង។ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ។
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ គឺ៖
១- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា
២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ
៣- ជាថ្ងៃព្រះអង្គយាងចូលព្រះបរមបរិនិព្វាន។
✨អភិត្ថរេថ កល្យាណេ បាបា ចិត្តំ និវារយេ ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មឹ រមតី មនោ៖ បុគ្គល គួរប្រញាប់ប្រញាលធ្វើនូវអំពើល្អ គួរឃាត់ចិត្តបាប ព្រោះថាកាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែងត្រេកអរនៅក្នុងបា។✨
💐ធម៌ល្អតែងឈ្នះនូវអស់អធម៌ សច្ចៈបវរឈ្នះពាក្យភូតព្រាង អំណត់អត់ឳនឈ្នះកោងតូងតាង ទេវតាបុណ្យសាងឈ្នះអស់អសុរ។
01/05/2026
🌟អបអរសាទរ "ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០" 🌟
ថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសដើម្បីថ្លែងអំណរគុណ និងផ្ដល់តម្លៃដល់រាល់កម្លាំងពលកម្មទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។
ក្នុងឱកាសនេះ Dormitory ITC សូមជូនពរដល់បងប្អូនពលករ និយោជិត និងសិស្សនិស្សិតទាំងអស់ ឱ្យមានសុខភាពល្អមាំមួន និងជោគជ័យគ្រប់ភារកិច្ច! 💪✨
#កម្លាំងពលកម្ម
30/04/2026
✨វប្បធម៌ចែករំលែកតែងតែមាននៅទីនេះ ចែករំលែកការសិក្សា បំណិនជីវិត ព្រមទាំងបទពិសោធន៍នានា។
ខាងក្រោមនេះជាសកម្មភាពខ្លះៗដែលកំពុងបន្ត ទាក់ទងនឹងការស្វ័យសិក្សាក្នុងបណ្ណាល័យ ក៏ដូចជា ការបង្ហាត់ភាសាបារាំងផងដែរ😍។