Krou Yeung Art Class

Krou Yeung Art Class

Share

We are a private, non-religious and non-political educational institution.

24/06/2026
24/06/2026

តាមរយៈរូបភាពមួយនេះបង្ហាញថា សិស្សរបស់យើងមានអារម្មណ៍រីករាយជាមួយនឹងលទ្ធផលនៃការសិក្សារបស់ខ្លួន។ កាមេរ៉ានៅក្នុងដៃបញ្ជាក់ថា នៅសាលារៀនគ្រូយើង មិនអនុញ្ញាតឱ្យប្រើទូរសព្ទទេ។ លិខិតសរសើរនៅក្នុងដៃ បង្ហាញថា ការសិក្សានៅទីនេះ ទទួលបានការលើកទឹកចិត្ត និងការជំរុញទៅតាមទេពកោសល្យ។ ភ្នែកដែលមើលទៅលើ បង្ហាញពីការគិត និងក្តីសង្ឃឹមថា អនាគតល្អកំពុងមកដល់។ ភាពស្រស់ស្អាតនៅលើផ្ទៃមុខ បង្ហាញថា ការសិក្សានៅទីនេះ ល្អជាងអ្វីដែលអាចពិពណ៌នាបាន។ រាល់ជំហានដែលនាងដើរ គឺជាភស្តុតាងថា វិន័យបង្កើតទំនុកចិត្ត ហើយរាល់ពេលវេលានៅទីនេះ បង្ហាញថា ការអប់រំគឺជាផ្លូវឆ្ពោះទៅសម្រេចក្តីសុបិននាថ្ងៃអនាគត។ ដូច្នេះ ពាក្យជាភាសាអង់គ្លេសដែលលោកអ្នកអាចយកមកប្រើសម្រាប់ពិពណ៌នារូបភាពមួយនេះ ហើយស្របតាមគោលការណ៍របស់សាលារៀនគ្រូយើង រួមមាន៖ Excitement, Achievement, Discipline, No Phones Allowed, Talent, Inspiration, Motivation, Hope, Future Dreams, Better Learning Experience ។

Photos from Krou Yeung School, Phnom Penh Branch's post 23/06/2026
Photos from Krou Yeung School, Stung Treng Branch's post 23/06/2026
22/06/2026

[English below]
ឱកាសស្វែងយល់ពីការសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលសេឡង់!

តើប្អូនៗកំពុងរៀបចំផែនការសិក្សាថ្នាក់បរិញ្ញាបត្រមែនទេ? តើប្អូនៗមានបំណងចង់បន្តការសិក្សានៅប្រទេសអូស្ត្រាលី ឬណូវែលសេឡង់ដែរឬទេ?

សូមចូលរួមកម្មវិធីសិក្ខាសាលាតាមអនឡាញដោយឥតគិតថ្លៃជាមួយយើង ដើម្បីទទួលបានការណែនាំយ៉ាងលម្អិត និងច្បាស់លាស់ពីវាគ្មិនជំនាញមកពីសាកលវិទ្យាល័យល្បីៗនៅប្រទេសអូស្ត្រាលី ឬណូវែលសេឡង់!

អ្វីដែលប្អូនៗអាចនឹងបានស្វែងយល់៖
១. ការណែនាំអំពីលក្ខខណ្ឌតម្រូវរបស់សាកលវិទ្យាល័យ
២. ការដាក់ពាក្យសុំទិដ្ឋាការស្នាក់នៅសិក្សា
៣. ព័ត៌មានអំពីការសិក្សា ការចំណាយសម្រាប់ការរស់នៅ និងគន្លឹះទទួលបានអាហារូបករណ៍
៤. សំណួរ និងចម្លើយ

កាលបរិច្ឆេទអំពីកម្មវិធី៖
• ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦
• ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១១:០០ ព្រឹក
• ចូលរួមដោយសេរី និងឥតគិតថ្លៃតាម Google Meet

👉 របៀបចុះឈ្មោះចូលរួម៖
សូមស្កែន QR Code នៅលើផ្ទាំងរូបភាព ឬស្គេនតាមតំណភ្ជាប់នេះ៖ https://forms.gle/KLfqD84KRVh24VwY9

ព័ត៌មានបន្ថែម៖
📞 លេខទូរសព្ទ៖ +855 11 714 243
📧 អ៊ីមែល៖ [email protected]
______________

Are you planning your future university degree? Do you want to study in Australia or New Zealand?

Join our free online webinar to get detailed and clear guidance from expert speakers representing renowned universities in Australia and New Zealand!

What students and parents will learn:
1. Step-by-step guide to university requirements
2. Understanding student visa applications
3. Tuition fees, living costs, and scholarship tips
4. Live Q&A session for parents and students

Event Details:
• Saturday, June 27, 2026
• 10:00 AM - 11:00 AM
• Free Online Event Platform: Google Meet

👉 How to join:
Scan the QR code on the poster or click on this link: https://forms.gle/KLfqD84KRVh24VwY9

For more information:
📞 Phone: 855-11-714 243
📧 Email Us: [email protected]

22/06/2026

ក្នុងនាមជាសិស្ស អ្នកអាចសុំជំនួយពីគ្រូ ឪពុកម្តាយ ឬមិត្តភក្តិ នៅពេលអ្នកមានអារម្មណ៍ថាមិនអាចទប់ទល់នឹងសម្ពាធផ្លូវចិត្តណាមួយ។

20/06/2026

តស់ សាកល្បងជ្រើសរើសពាក្យវិជ្ជមានជាភាសាអង់គ្លេស ស្របនឹងរូបភាព និងស្របតាមគោលការណ៍អប់រំនៅសាលារៀនគ្រូយើង! សូមសរសេរពាក្យរបស់អ្នកនៅក្នុង Comment ខាងក្រោម។ អ្នកដែលសរសេរត្រូវ ៣នាក់ដំបូងគេ នឹងទទួលបានសៀវភៅសុជីវធម៌ម្នាក់មួយក្បាល ដែលនិពន្ធដោយលោកគ្រូ យិន សុភាព។ តស់ ចូលរួមសាកល្បងទាំងអស់គ្នា!

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


#71A, Street 271, Sangkat Phsar Doeum Thkov, Khan Chamkarmorn
Phnom Penh