Paragon International School

Paragon International School

Share

Founded in 1997, Paragon ISC is Cambodia’s premier international school, accredited by CIS and CAIE. Our mission is clear: LEARN TODAY FOR A BETTER TOMORROW.

It offers a fusion of Khmer and Cambridge curricula, shaping global citizens with academic excellence, cultural heritage, and a future-ready mindset. Established in 1997, Paragon International School, Cambodia (Paragon ISC) has become one of Cambodia's premier international educational institutions. Formerly known as Zaman International School, Paragon ISC is governed by the School Board and certi

19/06/2026

🎉🎓 អបអរសាទរប្អូន Yourath Vong! ✨

តាងនាមសាលាអន្តរជាតិផារ៉ាហ្គន ពិតជាមានមោទនភាព សូមចូលរួមអបអរសាទរប្អូន Yourath ដែលទទួលបានការផ្តល់ជូនពិសេសពីសាកលវិទ្យាល័យល្បីៗ ដូចខាងក្រោម ៖

🇦🇺 The University of Adelaide – លំដាប់កំពូល 1% លើពិភពលោក
🇦🇺 RMIT University – លំដាប់កំពូល 1% លើពិភពលោក ជាមួយនឹងអាហារូបករណ៍ 20%
🇦🇺 Western Sydney University – លំដាប់កំពូល 2% លើពិភពលោក

សមិទ្ធផលដ៏អស្ចារ្យនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូព្យាយាម និងឧត្តមភាពសិក្សារបស់ប្អូនយ៉ាងពិតប្រាកដ។ សូមជូនពរប្អូនបន្តជោគជ័យលើគ្រប់ភារកិច្ច! 🌟

🎉🎓 Congratulations to Yourath Vong! ✨

We are proud to celebrate Yourath on receiving offers from:

🇦🇺 The University of Adelaide – Top 1% worldwide
🇦🇺 RMIT University – Top 1% worldwide with a 20% scholarship
🇦🇺 Western Sydney University – Top 2% globally

This outstanding achievement reflects hard work, dedication, and academic excellence. We are excited to see what the future holds and wish Yourath continued success ahead! 🌟

19/06/2026

🎉🎓 អបអរសាទរប្អូន Phasoksorakpich Ke✨

តាងនាមសាលាអន្តរជាតិផារ៉ាហ្គន ពិតជាមានមោទនភាព សូមចូលរួមអបអរសាទរប្អូន Phasoksorakpich ដែលទទួលបានការផ្តល់ជូនពិសេសពីសាកលវិទ្យាល័យល្បីៗ ដូចខាងក្រោម ៖

🇦🇺 The University of Adelaide – លំដាប់កំពូល 1% លើពិភពលោក
🇦🇺 Monash University – ចំណាត់ថ្នាក់ #36 លើពិភពលោក និង #3 ក្នុងប្រទេសអូស្ត្រាលី (QS 2026)
🇦🇺 RMIT University – លំដាប់កំពូល 1% លើពិភពលោក (អាហារូបករណ៍ 20%)

សមិទ្ធផលគួរឱ្យកត់សម្គាល់នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូព្យាយាម និងឧត្តមភាពសិក្សារបស់ប្អូនយ៉ាងពិតប្រាកដ។ សូមជូនពរប្អូនបន្តភាពជោគជ័យលើវិថីអប់រំ! 🌟

🎉🎓 Congratulations to Phasoksorakpich Ke✨

We are proud to celebrate Phasoksorakpich on receiving offers from several prestigious universities:

🇦🇺 The University of Adelaide – Top 1% worldwide
🇦🇺 Monash University – Ranked #36 globally and #3 in Australia (QS 2026)
🇦🇺 RMIT University – Top 1% worldwide with a 20% scholarship

This remarkable achievement reflects dedication, perseverance, and academic excellence. We wish you continued success in the exciting journey ahead! 🌟

18/06/2026

🎉🎒 See You at the Back to School Fair 2026!

Join us at Chip Mong 271 Mega Mall from 19–21 June for exclusive offers, exciting activities, and a chance to discover the Paragon ISC experience. 🌟📚

Stop by our booth and meet the team—we can’t wait to welcome you! 💙

16/06/2026

🎬🎓 ទិដ្ឋភាពសំខាន់ៗនៃពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់បឋមសិក្សាឆ្នាំ២០២៦

ពិធីដ៏វិសេសវិសាលនេះបានប្រព្រឹត្តទៅ ក្រោមបរិយាកាសដ៏សប្បាយរីករាយ និងមោទនភាពជាពន់ពេក ដើម្បីចូលរួមអបអរសាទរប្អូនៗដែលទើបបានបញ្ចប់ថ្នាក់បឋមសិក្សាដោយជោគជ័យ។🌟

សូមចូលរួមត្រេកអរចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ។ យើងទាំងអស់គ្នាពិតជាមានមោទនភាព និងសូមជូនពរប្អូនៗបន្តភាពជោគជ័យលើវិថីអប់រំ។ ✨💙

🎬🎓 Primary Graduation 2026 Highlights

A day filled with proud moments, joyful memories, and celebration as we honored our Primary graduates. 🌟

Congratulations to the Class of 2026 on this important milestone. We are proud of all you have achieved and excited for the journey ahead! ✨💙

16/06/2026

🌟 សាទរអត្តសញ្ញាណជាតិ និងបំផុសគំនិតជោគជ័យ

លោកស្រី Judith Louise ជាសមាជិករបស់គណៈកម្មការវាយតម្លៃទទួលស្គាល់គុណភាពអប់រំរបស់ CIS ។ តើលោកស្រីយល់ថា សាលាអន្តរជាតិផារ៉ាហ្គនមានចំណុចលេចធ្លោអ្វីខ្លះ? 👀

ចម្លើយរបស់គាត់នោះគឺថា សាលាយើងជាសហគមន៍មួយដែលលើកស្ទួយឱ្យតម្លៃដល់សម្បត្តិវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្មែរយើង។ ស្របពេលគ្នានេះដែរ សាលាក៏ជួយបំពាក់បំប៉នឱ្យសិស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបន្តភាពជោគជ័យលើឆាកអន្តរជាតិផងដែរ។

🎬 សូមចូលរួមស្វែងយល់អំពីបទពិសោធផ្ទាល់ខ្លួនរបស់តំណាង CIS ទាំងអស់គ្នា។

🌟 Celebrating Identity, Inspiring Success

What impressed CIS Evaluator Ms. Judith Louise during her visit to Paragon ISC? 👀

A learning community that values its local culture while preparing students for a global future.

🎬 Watch the full video to hear her thoughts.

Photos from Paragon International School's post 12/06/2026

🎓 អាហារូបករណ៍ Paragon Pathway ឆ្នាំ២០២៦

ស្របតាមគោលការណ៍ ជំនឿ និងគុណតម្លៃរបស់សាលាអន្តរជាតិផារ៉ាហ្គន យើងខ្ញុំតែងតែផ្ដល់ឱកាសដ៏សក្តិសមដល់សិស្សដែលមានសមត្ថភាពពិតប្រាកដ ។

អាស្រ័យហេតុនេះហើយ ប្អូនៗសិស្សនុសិស្ស (ដែលបច្ចុប្បន្នមិនមែនជាសិស្សសាលាអន្តរជាតិ ផារ៉ាហ្គន) មានបំណងប្រាថ្នាចង់បន្តការសិក្សាចាប់ពីកម្រិតមធ្យមសិក្សានៅសាលារបស់យើងខ្ញុំ អាចដាក់ពាក្យសុំអាហារូបករណ៍ Paragon Pathway នេះទាំងអស់គ្នា។ សាលាអន្តរជាតិផារ៉ាហ្គនផ្ដល់អាហារូបករណ៍រហូតដល់៧៥%លើថ្លៃសិក្សា ដោយផ្អែកលើលំដាប់ពិន្ទុ ភាពជាអ្នកដឹកនាំ សមិទ្ធផលផ្ទាល់ខ្លួន និងតម្រូវការជាក់ស្ដែងចំពោះការអប់រំរបស់បេក្ខជន។

📅 ឈប់ទទួលពាក្យនៅថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២៦

ដាក់ពាក្យថ្ងៃនេះជាការបោះជំហានឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់។

ដាក់ពាក្យនៅទីនេះ https://paragonisc.edu.kh/scholarship/

🎓 Paragon Pathway Scholarships 2026

At Paragon International School Cambodia, we believe exceptional talent deserves exceptional opportunities.

Applications are now open for students from outside Paragon ISC seeking admission to the Secondary Level. Eligible candidates may receive up to 75% tuition scholarship based on academic excellence, leadership, talents, personal achievements, and demonstrated need.

📅 Application Deadline: July 20, 2026

Apply today and take the next step toward a brighter future.

Apply Here: https://paragonisc.edu.kh/scholarship/

11/06/2026

💙✨ អបអរសាទរការអភិវឌ្ឍ ការរៀនសូត្រ និងសាមគ្គីភាព

កម្មវិធីអបអរសាទរការបញ្ចប់ឆ្នាំសិក្សា២០២៦ ជាឱកាសដ៏អស្ចារ្យ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល បទពិសោធ និងកម្មវិធីពិសេសៗ ដែលសាលាអន្តរជាតិផារ៉ាហ្គនបានរៀបចំឡើង នាពេលកន្លងមក។ សកម្មភាពរៀនសូត្រក្នុងថ្នាក់រៀន និងការបង្ហាញសមត្ថភាពសិល្បៈលើវេទិការបស់ប្អូនៗ សុទ្ធសឹងតែបានចូលរួមធ្វើឱ្យឆ្នាំសិក្សានេះមានភាពអស្ចារ្យគួរជាទីចងចាំ។

សូមអរគុណគ្រួសារផារ៉ាហ្គនចំពោះការរួមចំណែកប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។ 🎉🌟

💙✨ A celebration of learning, growth, and togetherness.

Our Year-End Celebration was a wonderful opportunity to reflect on the achievements, experiences, and special moments that have defined this school year. From the classroom to the stage, every student has contributed to making this year memorable.

Thank you to our entire Paragon community for making this journey so meaningful. 🎉🌟

Photos from Paragon International School's post 10/06/2026

☀️📚 វគ្គសិក្សានាមហាវិស្សមកាលឆ្នាំ២០២៦ បានចាប់ផ្តើមហើយ!

ការសិក្សាស្វែងយល់ថ្មីៗប្រកបដោយភាពសប្បាយរីករាយ ក្នុងពេលមហាវិស្សមកាលនេះ នៅសាលាអន្តរជាតិផារ៉ាហ្គន បានចាប់ផ្ដើមជាផ្លូវការហើយ! 🎉

គណៈគ្រប់គ្រង លោកគ្រូ​ អ្នកគ្រូ និងបុគ្គលិកទាំងអស់គ្នា ពិតជាមានសេចក្តីរំភើបរីករាយ សូមស្វាគមន៍ប្អូនៗមកកាន់ឱកាសសិក្សារៀនសូត្រ បង្កើតមិត្តភាពថ្មីៗ ព្រមទាំងទទួលបានបទពិសោធដ៏មានគុណតម្លៃ និងអត្ថន័យ។ ចូរប្អូនៗអភិវឌ្ឍសមត្ថភាព បង្កើនភាពច្នៃប្រឌិត និងសាងអនុស្សាវរីយ៍ល្អៗនាមហាវិស្សមកាលនេះជាមួយគ្នា!✨

☀️📚 Summer School 2026 Begins!

A new summer of learning, discovery, and fun has officially started at Paragon ISC! 🎉

We are excited to welcome our students for weeks filled with engaging activities, new friendships, and enriching experiences. Here's to a summer of growth, creativity, and unforgettable memories. ✨

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


Building № 402, Plov Lom, Phum Lor Kombor, Sangkat Svay Pak, Khan Russey Keo
Phnom Penh
120701