10/06/2026
តោះមកយល់ដឹងអំពីមុខងារថ្មីរបស់ Website Unilinks ទាំងអស់គ្នា !!
ក្នុងឱកាសគម្រប់ខួប 2ឆ្នាំ របស់ UniLinks.co
យើងសូមណែនាំ UniLinks 2.0 ដែលជា Website ថ្មីជាមួយនឹងមុខងារប្លែកៗ និង ភាពងាយស្រួលសម្រាប់ប្អូនៗនិស្សិតអាចប្រើប្រាស់បានដូចជា:
✨មុខងារដែលអាចស្វែងរក មុខជំនាញ និង សាកលវិទ្យាល័យ
សម្រាប់ Website ថ្មីអ្នកទាំងអស់គ្នាអាចស្វែងរកសាកលវិទ្យាល័យ និងមុខជំនាញ ដែលអ្នកពេញចិត្តបានដោយយ៉ាងលម្អិតទៅតាមបណ្ដាលប្រទេសដេលជាដៃគូសការរបស់ unilinks។
✨មុខងារពិភាក្សាផ្ទាល់នៅលើ website
អ្នកទាំងអស់គ្នាអាចទាក់ទង និងពិភាក្សាមកកាន់ Unilinks យើងបានដោយផ្ទាល់តាមរយះ Website ដូចជាការផ្ញើរសារជាដើម។
✨Website មានភាពងាយស្រួលក្នុងការប្រើប្រាស់នៅលើ ទូរសព្ទ័ដៃ និងជួយសម្រួលដល់និស្សិតក្នុងការប្រើប្រាស់មុខងារផ្សេងៗ។
✨បងប្អូនអាចធ្វើតេស្តដើម្បីដឹងពី មុខជំនាញ ដែលសាកសមបំផុតសម្រាប់ជីវិតសាកលវិទ្យាល័យ។
✨អ្នកទាំងអស់គ្នាអាចធ្វើការពិភាក្សាដោយផ្ទាល់អំពីព័ត៌មានលម្អិតរបស់ សាកលវិទ្យាល័យ ដែលបងប្អូនមានចំណាប់អារម្មណ៍ និងអាចដាក់ពាក្យតាមរយៈ Website Unilinks យើងបាន។
ដូច្នេះទាំងអស់នេះជាមុខងារថ្មីដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាក្នុងការស្វែងរកសាកលវិទ្យាល័យ និងមុខជំនាញ នៅលើកម្មវិធី WebApp របស់ UniLinks ប្រកបដោយភាពច្នៃប្រឌិតជាងមុន និងកាន់តែមានភាពងាយស្រួល។
បងប្អូនអាចចូលទៅកាន់គេហទំព័ររបស់ UniLinks ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីអប់រំ ឬការណាត់ដើម្បីធ្វើការពិគ្រោះយោបល់បាន។ យើងសូមណែនាំអ្នកទាំងអស់គ្នាឱ្យសាកល្បងនូវកម្មវិធី WebApp ថ្មីរបស់យើង។
🌐 គេហទំព័រ៖ unilinks.co - ដំណើររបស់អ្នកទៅកាន់ការសិក្សានៅបរទេស
09/06/2026
ជម្រើសកំពូលសម្រាប់និស្សិតកម្ពុជា! បំពេញក្ដីស្រមៃថ្នាក់អនុបណ្ឌិត (Master’s Degree) នៅប្រទេសម៉ាឡេស៊ី 🇲🇾🎓
📍ការបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅបរទេស គឺជាការវិនិយោគដ៏ឆ្លាតវៃបំផុតសម្រាប់អនាគត និងអាជីពការងាររបស់អ្នក! ប្រទេសម៉ាឡេស៊ី គឺជាគោលដៅឈានមុខគេមួយដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីនិស្សិតកម្ពុជា ដោយសារគុណភាពអប់រំស្តង់ដារអន្តរជាតិ តម្លៃសមរម្យ និងសញ្ញាបត្រទទួលស្គាល់ជាសកល។
ជាមួយ UniLinks Cambodia ការបន្តការសិក្សានៅតាមសាកលវិទ្យាល័យលំដាប់កំពូលៗរបស់ម៉ាឡេស៊ី កាន់តែងាយស្រួល និងមានទំនុកចិត្ត៖
🎯 សាកលវិទ្យាល័យដៃគូល្បីៗរួមមាន៖
✨Taylor’s College / University៖ សាលាឯកជនលំដាប់ថ្នាក់លេខ ១ នៅម៉ាឡេស៊ី។
✨APU (Asia Pacific University)៖ ឈានមុខគេលើផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងនវានុវត្តន៍។
✨INTI International University & Colleges៖ ល្បីល្បាញលើកម្មវិធីសិក្សាតភ្ជាប់ជាមួយសាកលវិទ្យាល័យធំៗនៅ US, UK និងអូស្ត្រាលី។
✨Lincoln University College៖ ឈានមុខគេលើវិស័យអប់រំ ជំនាញគ្រប់គ្រង និងសុខាភិបាល។
✨City University Malaysia៖ សាលាដែលមានអត្រានិស្សិតទទួលបានការងារធ្វើខ្ពស់បំផុត។
🌟 អ្វីដែលអ្នកនឹងទទួលបានពីការប្រឹក្សាយោបល់ជាមួយ UniLinks៖
1️⃣ Course Offered: ជួយស្វែងរកមុខជំនាញដែលត្រូវនឹងគោលដៅអាជីព និងការងារបច្ចុប្បន្នរបស់អ្នក។
2️⃣ Document Checked: ជួយពិនិត្យ វាយតម្លៃ និងរៀបចំឯកសារដាក់ពាក្យចូលរៀនឱ្យបានត្រឹមត្រូវ លឿនរហ័ស។
3️⃣ Total Tuition Fee: ផ្តល់ព័ត៌មានច្បាស់លាស់ពីកញ្ចប់តម្លៃសិក្សា តម្លៃរស់នៅ និងឱកាសអាហារូបករណ៍ផ្សេងៗ (Clear & Transparent)។
💡 កុំទុកឱ្យភាពមមាញឹកនៃការងាររារាំងផ្លូវជោគជ័យរបស់អ្នក! ចាប់ផ្តើមពង្រឹងសមត្ថភាព និងពង្រីកបណ្ដាញទំនាក់ទំនងកម្រិតអន្តរជាតិជាមួយ UniLinks ពីថ្ងៃនេះទៅ។
📩 ផ្ញើប្រវត្តិរូបសង្ខេប (CV) ឬព្រឹត្តិបត្រពិន្ទុថ្នាក់បរិញ្ញាបត្ររបស់អ្នកមកកាន់ប្រអប់សារ UniLinks ឥឡូវនេះ ដើម្បីទទួលបានការពិគ្រោះយោបល់ និងរៀបចំផែនការសិក្សាដោយឥតគិតថ្លៃ!
06/06/2026
ចង់ក្លាយជាអ្នកអាជីពក្នុងវិស័យ Media និងផលិតភាពយន្តមែនទេ? តោះមកមើលសាលាល្បីៗទាំងនេះ!🎥
📍បើប្អូនៗមានចំណង់ចំណូលចិត្តលើការថតរូប ថតវីដេអូ សរសេរព័ត៌មាន ឬឌីហ្សាញ នេះជាឱកាសមាសដើម្បីបំប្លែងចំណូលចិត្តឱ្យទៅជាអាជីពកម្រិតអន្តរជាតិ។
តោះមកមើលឱកាសសិក្សាពីសាកលវិទ្យាល័យលំដាប់ពិភពលោកជាមួយ UniLinks ៖
មិនថាជាជំនាញព័ត៌មានវិទ្យា (Journalism) ឌីជីថលមីឌីយ៉ា (Digital Media) ផ្សព្វផ្សាយពាណិជ្ជកម្ម (Advertising) ឬការផលិតកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្ត (Film & TV Production) ពួកយើងមានជម្រើសល្អៗជូនប្អូនៗជានិច្ច!
1️⃣ INTI International University (ម៉ាឡេស៊ី) 🇲🇾
✨កម្មវិធី Dual Degree ទទួលបានសញ្ញាបត្រ ២ ក្នុងពេលតែមួយ ពីសាកលវិទ្យាល័យ University of Hertfordshire ពីចក្រភពអង់គ្លេស (UK)!
✨សាលាជាប់ចំណាត់ថ្នាក់លេខ #516 ក្នុងពិភពលោក (QS World Rankings) មានទីតាំងសិក្សាទំនើបៗនៅ Nilai, Subang, និង Penang។
2️⃣ City University (ម៉ាឡេស៊ី) 🇲🇾
✨អត្រាទទួលបានការងារធ្វើក្រោយបញ្ចប់ការសិក្សាខ្ពស់រហូតដល់ 95.3%!
✨មានបទពិសោធន៍អប់រំជាង ៤០ ឆ្នាំ និងមានបណ្តាញអតីតនិស្សិត (Alumni) ជាង ៣០,០០០ នាក់នៅទូទាំងពិភពលោក។ ទីតាំងសិក្សានៅចំកណ្តាលក្រុងឡោមព័ទ្ធដោយបច្ចេកវិទ្យាស៊ីវិល័យ។
3️⃣ Ming Chuan University (តៃវ៉ាន់)
សាកលវិទ្យាល័យលំដាប់សកលនៅតៃវ៉ាន់ 🇹🇼 (U.S.-Recognized Degree)
✨កម្មវិធីសិក្សាជាភាសាអង់គ្លេសសុទ្ធ ១០០% ទទួលបានការទទួលស្គាល់គុណភាពអប់រំផ្ទាល់ពីស្ថាប័ន MSCHE របស់សហរដ្ឋអាមេរិក។
✨មានឱកាសពិសេសក្នុងការផ្លាស់ប្តូរការសិក្សាទៅកាន់រដ្ឋ Michigan សហរដ្ឋអាមេរិកទៀតផង!
💡 រៀនជំនាញដែលចូលចិត្ត នៅក្នុងបរិយាកាសដែលជំរុញការច្នៃប្រឌិត! វគ្គសិក្សាថ្មីកំពុងបើកទទួលពាក្យហើយ កុំទុកឱ្យក្ដីស្រមៃនៅត្រឹមតែជាការគិត។
👉បើមានចម្ងល់អ្វីបន្ថែមអាចទាក់ទងមក Unilinks Cambodia ឥឡូវនេះ!!!
✅ការពិគ្រោះយោបល់ និងរៀបចំឯកសារដោយឥតគិតថ្លៃ
✅ជំនួយក្នុងការដាក់ពាក្យសុំទិដ្ឋាការ (Visa)
✅ការណែនាំពីអាហារូបករណ៍ផ្សេងៗ
Telegram channel: https://t.me/+znMk8I5CdsNhNGRl
Telegram: http://t.me/Unilinks_Global_Education
Website: https://unilinks.co
04/06/2026
ឱកាសអាហារូបករណ៍រហូតដល់ 45%ទៅសិក្សានៅប្រទេសម៉ាឡេសុី🇲🇾
❗អាហារូបករណ៍នេះផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ និងទៅលើថ្លៃសិក្សាដែលផ្ដល់ដោយសាកលវិទ្យាល័យ INTI រួមមានជំនាញដូចជា
✨Computer & IT
✨Physiotherapy
✨Interior Design
✨Graphic Design
✨Fashion Design
✨Health Sciences
✨Multimedia Design
✨Sports Management
✨Mass Communication
✨Business & Management
✨Hospitality & Culinary Arts
✨Traditional Chinese Medicine
✨Biotechnology & Life Sciences
✨Engineering, Technology & Quantity Surveying
តើបងប្អូនទាំងអស់គ្នាចង់ឲក្នដីស្រមៃក្លាយជាការពិតដេលឬទេ?👇
📍ទាក់ទងមក Unilinks Cambodia ឥឡូវនេះបាន!
02/06/2026
ឈានជើងចូលក្នុងវិស័យសុខាភិបាលកម្រិតអន្តរជាតិ ជាមួយ Lincoln University College ម៉ាឡេស៊ី! 🇲🇾✨
តើប្អូនៗមានក្តីស្រមៃចង់ក្លាយជា គ្រូពេទ្យ ទន្តបណ្ឌិត ឬឱសថការី ដែលមានសញ្ញាបត្រទទួលស្គាល់ជាសកលមែនទេ?
Lincoln University College (LUC) គឺជាសាកលវិទ្យាល័យឈានមុខគេមួយនៅប្រទេសម៉ាឡេស៊ី (ជាប់ចំណាត់ថ្នាក់ #196 ក្នុងតំបន់អាស៊ី ដោយ QS University Rankings 2026) ដែលល្បីល្បាញខ្លាំងលើការបណ្តុះបណ្តាលវិស័យសុខាភិបាល ប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់។
ខាងក្រោមនេះជាកម្មវិធីសិក្សាធំៗទាំង ៣ ដែលប្អូនៗមិនគួររំលក់៖
១. School of Medicine (សាលាវេជ្ជសាស្ត្រ) 🩺
កម្មវិធីសិក្សា៖ Doctor of Medicine (M.D.) និងកម្មវិធីថ្នាក់ក្រោយបរិញ្ញាបត្រជាច្រើន។
ចំណុចលេចធ្លោ៖ និស្សិតនឹងទទួលបានការសិក្សាទ្រឹស្តីស៊ីជម្រៅ រួមផ្សំការចុះអនុវត្តគ្លីនិកផ្ទាល់ (Clinical Training) នៅតាមមន្ទីរពេទ្យធំៗ។ សាលាមានបំពាក់នូវបន្ទប់ពិសោធន៍ និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដើម្បីធានាថាប្អូនៗមានជំនាញពិតប្រាកដក្នុងការសង្គ្រោះជីវិតមនុស្ស។
២. School of Dentistry (សាលាទន្តសាស្ត្រ) 🦷
កម្មវិធីសិក្សា៖ Doctor of Dental Surgery (DDS)។
ចំណុចលេចធ្លោ៖ LUC មានមជ្ឈមណ្ឌលពិនិត្យជម្ងឺធ្មេញផ្ទាល់ខ្លួន (Lincoln Dental Clinic) ដែលអនុញ្ញាតឱ្យនិស្សិតទន្តសាស្ត្របានជួបបទពិសោធន៍ការងារ និងព្យាបាលអ្នកជម្ងឺពិតៗ ក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីទន្តបណ្ឌិតជំនាញៗ និងសាស្ត្រាចារ្យល្បីៗ។
៣. School of Pharmacy (សាលាឱសថសាស្ត្រ) 💊
កម្មវិធីសិក្សា៖ Bachelor of Pharmacy (Hons) និងកម្រិត Diploma/Postgraduate។
ចំណុចលេចធ្លោ៖ ផ្តោតសំខាន់លើការស្រាវជ្រាវរូបមន្តថ្នាំ ការវិភាគ និងការគ្រប់គ្រងឱសថស្ថាន។ សាលាតែងតែរៀបចំកម្មវិធីការងារសង្គម (USR Programs) ដែលធ្វើឱ្យនិស្សិតទទួលបានបទពិសោធន៍ជាក់ស្តែងជាមួយសហគមន៍ និងយល់ដឹងពីប្រព័ន្ធសុខាភិបាលបានយ៉ាងទូលំទូលាយ។
🌟 ហេតុអ្វីគួរជ្រើសរើសសិក្សានៅ Lincoln University College ជាមួយ UniLinks?
✨គុណភាពស្តង់ដារសកល៖ សាលាទទួលបានការទទួលស្គាល់ និងការវាយតម្លៃខ្ពស់ពីក្រសួងអប់រំ និងស្ថាប័នសុខាភិបាលអន្តរជាតិ។
✨ឱកាសអាហារូបករណ៍៖ មានការផ្តល់ជូនអាហារូបករណ៍ពិសេសៗសម្រាប់និស្សិតអន្តរជាតិដែលមានសមត្ថភាព។
✨ការគាំទ្រពេញទំហឹង៖ ចាប់ពីការប្រឹក្សាជំនាញ ការវាយតម្លៃឯកសារ រហូតដល់ការដាក់ពាក្យសុំទិដ្ឋាការ (Student Visa) ក្រុមការងារ UniLinks នឹងនៅក្បែរប្អូនៗជានិច្ច!
🚀 វគ្គសិក្សាថ្មីសម្រាប់ការចូលរៀនវគ្គ July Intake កំពុងបើកទទួលពាក្យហើយ! កុំឱ្យឱកាសមាសនេះកន្លងហួសទៅឱ្យសោះ។
👉បើមានចម្ងល់អ្វីបន្ថែមអាចទាក់ទងមក Unilinks Cambodia ឥឡូវនេះ!!!
✅ការពិគ្រោះយោបល់ និងរៀបចំឯកសារដោយឥតគិតថ្លៃ
✅ជំនួយក្នុងការដាក់ពាក្យសុំទិដ្ឋាការ (Visa)
✅ការណែនាំពីអាហារូបករណ៍ផ្សេងៗ
30/05/2026
បើត្រូវជ្រើសរើសរវាង «តៃវ៉ាន់» និង «ម៉ាឡេស៊ី» តើបងប្អូនចង់ទៅរៀននៅប្រទេសណាជាងគេ?✈
📌ការសម្រេចចិត្តរើសប្រទេសទៅរៀន ពេលខ្លះក៏ផ្ដើមចេញពីវប្បធម៌ អាហារ និងស្ទីលនៃការរស់នៅដែលយើងស្រឡាញ់ដែរ! តោះមកលេងហ្គេមរើសចំណង់ចំណូលចិត្ត (This or That) ជាមួយ UniLinks ទាំងអស់គ្នា៖
🧋 TeamTaiwan:
✨ចូលចិត្តបរិយាកាសផ្សាររាត្រីពេលយប់ (Night Markets) ដ៏អ៊ូអរ
✨ចូលចិត្តញ៉ាំតែគុជ (Bubble Tea) ដែលមានដើមកំណើតពិត និងមីសាច់គោ (Beef Noodles) ក្ដៅៗ
✨ស្រឡាញ់បច្ចេកវិទ្យាទំនើប និងធម្មជាតិបែបភ្នំស្រស់ស្អាត។
🍛 TeamMalaysia:
✨ចូលចិត្តការរស់នៅបែបចំរុះជាតិសាសន៍ (Multi-cultural) ដ៏ស៊ីវិល័យ
✨ចូលចិត្តញ៉ាំបាយ Nasi Lemak ហឹរៗឆ្ងាញ់ និងបង្អែម Cendol ត្រជាក់ចិត្ត
✨ស្រឡាញ់ទីក្រុងធំៗ មានអគារខ្ពស់ៗ និងងាយស្រួលប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស
មិនថាលទ្ធផលជ្រើសរើសរបស់ប្អូនៗជាប្រទេសមួយណាទេ សាកលវិទ្យាល័យដៃគូរបស់ UniLinks នៅក្នុងប្រទេសទាំងពីរ សុទ្ធតែត្រៀមខ្លួនស្វាគមន៍ប្អូនៗសម្រាប់វគ្គសិក្សា July Intake ខាងមុខនេះ!
👇 ទម្លាក់មតិ (Comment) ប្រទេសដែលបងប្អូនស្រឡាញ់ជាងគេនៅខាងក្រោមនេះ! ចាំមើលថាខាងណាមានអ្នកគាំទ្រច្រើនជាង? 🤔
📩 ទាក់ទងមក UniLinks ឥឡូវនេះ ដើម្បីទទួលបានការពិគ្រោះយោបល់ និងរៀបចំគម្រោងសិក្សាដោយឥតគិតថ្លៃ!
✅ការពិគ្រោះយោបល់ និងរៀបចំឯកសារដោយឥតគិតថ្លៃ
✅ជំនួយក្នុងការដាក់ពាក្យសុំទិដ្ឋាការ (Visa)
✅ការណែនាំពីអាហារូបករណ៍ផ្សេងៗ
28/05/2026
ការទៅរៀននៅបរទេសមិនមែនត្រឹមតែជាការផ្លាស់ប្តូរកន្លែងរៀនទេ តែវាគឺជាការផ្លាស់ប្តូរជីវិតទាំងមូល! ✈
📌ដើម្បីកុំឱ្យមានការភ័យព្រួយ និងអាចសម្របខ្លួនបានលឿនដូច "Pro Student" នេះគឺជាចំណុចសំខាន់ៗដែលប្អូនៗគួរយល់ដឹង៖
✨ ១. ជម្រើសភាសាមិនមែនជាឧបសគ្គ៖ មិនបាច់ចេះភាសាចិន ក៏អាចរៀនបាន! តៃវ៉ាន់មានកម្មវិធីសិក្សាជាភាសាអង់គ្លេស (English Taught Programs) ជាច្រើន ជាពិសេសលើជំនាញ Business, Technology និង Smart Service Management. សាលាក៏មានវគ្គបង្រៀនភាសាចិនមូលដ្ឋានដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិទៀតផង.
💰 ២. តម្លៃសិក្សា និងអាហារូបករណ៍៖ តៃវ៉ាន់ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានគុណភាពអប់រំស្តង់ដារពិភពលោក តែតម្លៃសិក្សាសមរម្យបំផុត. លើសពីនេះ UniLinks តែងតែមានឱកាសអាហារូបករណ៍ពិសេសៗសម្រាប់ប្អូនៗជានិច្ច.
🚆 ៣. ការរស់នៅ និងប្រព័ន្ធដឹកជញ្ជូន៖ ប្រព័ន្ធ MRT និងឡានក្រុងនៅតៃវ៉ាន់មានភាពទំនើប និងងាយស្រួលបំផុត. ប្អូនៗគ្រាន់តែមានកាត EasyCard មួយ គឺអាចធ្វើដំណើរបានគ្រប់កន្លែង និងអាចចាយវាយតាមហាងទំនិញងាយស្រួលៗបានទៀតផង។
🍜 ៤. វប្បធម៌ និងអាហារ៖ តៃវ៉ាន់ជាឋានសួគ៌នៃអាហារ (Street Food) និងមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់និស្សិតអន្តរជាតិ. មនុស្សម្នានៅទីនោះមានភាពរាក់ទាក់ និងផ្តល់តម្លៃលើការអប់រំយ៉ាងខ្លាំង។
📑 ៥. ការត្រៀមឯកសារ និងទិដ្ឋាការ (Visa): ការរៀបចំឯកសារឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាគឺសំខាន់ណាស់។ តែប្អូនៗមិនបាច់បារម្ភទេ ក្រុមការងារ UniLinks នឹងនៅក្បែរប្អូនៗ ចាំជួយរៀបចំតាំងពីដើមរហូតដល់បានជាន់ដីតៃវ៉ាន់!
💡 កុំចាំរហូតដល់ចេះភាសាចិនទើបដាក់ពាក្យ! ចាប់យកឱកាសមាសឥឡូវនេះ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងនៅកោះតៃវ៉ាន់។
📩 ទាក់ទងមក UniLinks ឥឡូវនេះ ដើម្បីទទួលបានការពិគ្រោះយោបល់ និងរៀបចំគម្រោងសិក្សាដោយឥតគិតថ្លៃ!
26/05/2026
📍❗ពេលវេលាកាន់តែខិតជិតមកដល់ហើយ!
📌សម្រាប់ប្អូនៗដែលគ្រោងនឹងបន្តការសិក្សានៅសាកលវិទ្យាល័យដៃគូល្បីៗរបស់ UniLinks ដូចជា
ប្រទេសម៉ាឡេស៊ី🇲🇾
✨Lincoln University
✨Monash University
✨Taylor's University
✨INTI International Collage
✨City University of Malaysia
✨Asia Pacific University of Technology & Innovation
✨និង Shih Chien (តៃវ៉ាន់)
សម្រាប់វគ្គសិក្សាខែកក្កដា (July Intake) ខាងមុខនេះ។
ដើម្បីកុំឱ្យមានការយឺតយ៉ាវ ឬខកខានឱកាសមាស ប្អូនៗត្រូវប្រាកដថាបានរៀបចំ Checklist ដ៏សំខាន់ទាំង ៥ នេះ រួចរាល់៖
🛂 ១. លិខិតឆ្លងដែន (Passport)៖ ត្រូវពិនិត្យមើលថ្ងៃផុតកំណត់! Passport របស់ប្អូនៗត្រូវមានសុពលភាពយ៉ាងហោចណាស់ចាប់ពី ៦ ខែទៅ ១ ឆ្នាំឡើងទៅ (ធៀបនឹងលក្ខខណ្ឌទិដ្ឋាការនៃប្រទេសនីមួយៗ)។
📄 ២. ព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្រ (Transcript & Certificate)៖ រៀបចំចម្លង និងបកប្រែជាភាសាអង់គ្លេសផ្លូវការឱ្យបានរួចរាល់ ទាំងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬពិន្ទុឆមាសចុងក្រោយ។
🇬🇧 ៣. លទ្ធផលតេស្តសមត្ថភាពភាសាអង់គ្លេស (IELTS/TOEFL)៖ សាកលវិទ្យាល័យលំដាប់អន្តរជាតិទាមទារលទ្ធផលភាសាអង់គ្លេសផ្លូវការ។ បើប្អូនៗមានលទ្ធផលក្នុងដៃហើយ វានឹងជួយឱ្យដំណើរការដកលិខិតទទួលយកការសិក្សា (Offer Letter) កាន់តែលឿន។
💰 ៤. ការដាក់ពាក្យអាហារូបករណ៍ (Scholarship Application)៖ កុំចាំដល់ថ្ងៃចូលរៀនទើបដាក់ពាក្យ! អាហារូបករណ៍ភាគច្រើនមានចំនួនកំណត់ និងផុតកំណត់ឈប់ទទួលពាក្យលឿនជាងកាលបរិច្ឆេទចូលរៀនធម្មតា។
🤝 ៥. អ្នកជំនាញរៀបចំឯកសារ (UniLinks Cambodia)៖ ចំណុចចុងក្រោយ និងសំខាន់បំផុតគឺ ការមានអ្នកប្រឹក្សាយោបល់ដែលច្បាស់លាស់។ UniLinks នឹងជួយពិនិត្យឯកសារ បំពេញទម្រង់បែបបទ ណែនាំកន្លែងស្នាក់នៅ និងរៀបចំទិដ្ឋាការ (Visa) ជូនប្អូនៗពី A ដល់ Z ដោយមិនស្មុគស្មាញ។
💡 ការរំលឹកពិសេស៖ ដំណើរការរៀបចំឯកសារ និងទិដ្ឋាការអាចប្រើពេលចន្លោះពី ៤ ទៅ ៨ សប្តាហ៍។ ដូច្នេះ ការចាប់ផ្តើមនៅថ្ងៃនេះ គឺល្អបំផុតសម្រាប់សុវត្ថិភាពនៃការធ្វើដំណើររបស់ប្អូនៗ!
📩 កុំបង្អង់យូរ! ឆាតមកកាន់ UniLinks ឥឡូវនេះ ដើម្បីឱ្យក្រុមការងារយើងជួយផ្ទៀងផ្ទាត់ Checklist និងរៀបចំឯកសារ July Intake ជូនប្អូនៗដោយឥតគិតថ្លៃ!
✅ការពិគ្រោះយោបល់ និងរៀបចំឯកសារដោយឥតគិតថ្លៃ
✅ជំនួយក្នុងការដាក់ពាក្យសុំទិដ្ឋាការ (Visa)
✅ការណែនាំពីអាហារូបករណ៍ផ្សេងៗ
21/05/2026
🇹🇼 សូមណែនាំ សាកលវិទ្យាល័យ Ming Chuan ដែលជាសាកលវិទ្យាល័យដំបូងគេបង្អស់ក្នុងតំបន់អាស៊ី ទទួលបានការទទួលស្គាល់គុណភាពអប់រំស្របតាមស្តង់ដារសហរដ្ឋអាមេរិក។ 🎓
នេះ គឺជាហេតុផលដែលសាកលវិទ្យាល័យ ខុសប្លែកពីសាកលវិទ្យាល័យដទៃទៀត 👇
🏆 សាកលវិទ្យាល័យឯកជនកំពូលទាំង ៣ នៅតៃវ៉ាន់
🌍 មាន ៥ ទីតាំង រួមបញ្ចូលទាំងទីតាំងមួយនៅក្នុងរដ្ឋមីឈីហ្គែន សហរដ្ឋអាមេរិកផងដែរ
📚 កម្មវិធីសិក្សាជាភាសាអង់គ្លេស — លើជំនាញធុរកិច្ច (Business), បច្ចេកវិទ្យាព័ត៌មាន (IT), ការទូត (Diplomacy), ម៉ូដទាន់សម័យ (Fashion) និងជំនាញផ្សេងៗជាច្រើនទៀត
🤝 ទទួលបានការទទួលស្គាល់គុណភាពអប់រំពីស្ថាប័ន MSCHE + AACSB — ត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យទាំងអស់នៅសហរដ្ឋអាមេរិក
🌱 មានអតីតនិស្សិតជាង ១៩០,០០០ នាក់ នៅទូទាំងពិភពលោក
⚽ ជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសតៃវ៉ាន់ ដែលមានក្លិបបាល់ទាត់អាជីពផ្ទាល់ខ្លួន
នេះមិនមែនគ្រាន់តែជាការទៅរៀននៅស្រុកគេធម្មតាៗនោះទេ។ តែវាជាការ level up ខ្លួនឯងឱ្យផ្អើលពិភពលោកហ្មង!
👉បើមានចម្ងល់អ្វីបន្ថែមអាចទាក់ទងមក Unilinks Cambodia ឥឡូវនេះ!!!
✅ការពិគ្រោះយោបល់ និងរៀបចំឯកសារដោយឥតគិតថ្លៃ
✅ជំនួយក្នុងការដាក់ពាក្យសុំទិដ្ឋាការ (Visa)
✅ការណែនាំពីអាហារូបករណ៍ផ្សេងៗ