15/06/2026
2026 KOICA NEXT Fellowship Program
Apply directly to the university! More information in the Google Drive: https://drive.google.com/drive/folders/1vB7rjLPcBkfjYtgZ7U4UWgUsjFRVXHm7?usp=sharing
The International Relations Office (IRO) provides a channel for international communication and interactions.
15/06/2026
2026 KOICA NEXT Fellowship Program
Apply directly to the university! More information in the Google Drive: https://drive.google.com/drive/folders/1vB7rjLPcBkfjYtgZ7U4UWgUsjFRVXHm7?usp=sharing
10/06/2026
ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា មកកាន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង១០:០០ ព្រឹក ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) រួមជាមួយតំណាងមកពីមហាវិទ្យាល័យ វិទ្យាស្ថាន និងការិយាល័យទំនាក់ទំនងអន្តរជាតិ បានទទួលស្វាគមន៍គណៈប្រតិភូពីសាធារណរដ្ឋតួកគី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គណៈប្រតិភូនេះដឹកនាំដោយ ឯកឧត្តម Mesut ÖZCAN ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក Genco BAŞER លេខាធិការទីបី នៃស្ថានទូតសាធារណរដ្ឋតួកគី កញ្ញា Serpil GUCUKLUOĞLU អ្នកសម្របសម្រួលនៃវិទ្យាស្ថាន Yunus Emre Phnom Penh និងលោក Tunahan Eren ARSLAN សាស្ត្រាចារ្យភាសាតួកគី។
ដំណើរទស្សនកិច្ចសម្តែងការគួរសមនេះ បានផ្តល់ឱកាសដល់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរទស្សនៈ ពង្រឹងទំនាក់ទំនងផ្នែកអប់រំ និងវប្បធម៌ ព្រមទាំងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងស្ថាប័នអប់រំនានា និងវិទ្យាស្ថាន Yunus Emre Phnom Penh របស់សាធារណរដ្ឋតួកគី ជាពិសេសក្នុងវិស័យអប់រំ ភាសា វប្បធម៌ និងការផ្លាស់ប្តូរការសិក្សា។
Courtesy Visit of the Delegation from the new Ambassador of the Republic of Türkiye to Cambodia to the Royal University of Phnom Penh
On 10 June 2026, at 10:00 a.m., Prof. Chet Chealy, Rector of the Royal University of Phnom Penh (RUPP), together with representatives from faculties, institutes, and the International Relations Office (IRO), welcomed a delegation from the Republic of Türkiye at the Royal University of Phnom Penh, Cambodia.
The delegation was led by His Excellency. Mesut ÖZCAN, Ambassador of the Republic of Türkiye to Cambodia, accompanied by Mr. Genco BAŞER, Third Secretary of the Embassy of the Republic of Türkiye, Ms. Serpil GUCUKLUOĞLU, Coordinator of the Yunus Emre Institute Phnom Penh, and Mr. Tunahan Eren ARSLAN, Turkish Lecturer.
The courtesy visit provided an opportunity for both sides to exchange views, strengthen academic and cultural ties, and explore potential areas of collaboration between RUPP and Turkish institutions, and Yunus Emre Institute Phnom Penh, particularly in the areas of education, language, culture, and academic exchange.
គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ RUPP
🌐 | page
🌐 | Telegram Channel
🌐 | Telegram Chat
🌐 | Tiktok
10/06/2026
កម្មវិធីរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងនៃប្រទេសកម្ពុជា ឆ្នាំ២០២៦ 📣
និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រ និងមហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការប្រកួត។
ឯកសារចាំបាច់៖
-ពាក្យសុំកម្មវិធី (អាចរកបាននៅ https://bit.ly/HondaYES2026-rupp)
-ព្រឹត្តិបត្រពិន្ឬុរាប់ចាប់ពីឆ្នាំទី១ ដល់បច្ចុប្បន្ន
-កិច្ចការស្រាវជ្រាវ និក្ខេបបទ ឬគម្រោងនិក្ខេបបទ (ម្នាក់ឯង ឬជាក្រុម)
-ឯកសារបញ្ជាក់កម្រិតភាសាអង់គ្លេស (IELTS, TOEFL Cambridge ឬឯកសារដែលមានតម្លៃស្មើ ដែលបញ្ជាក់កម្រិតសមត្ថភាពភាសាអង់គ្លេសរបស់និស្សិត)
រាល់ចម្ងល់ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអន្តរជាតិតាមរយៈតេឡេក្រាម
05/06/2026
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Dongguk និងអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន HeungKuk AgriTechnology Co., Ltd. នៃសាធារណរដ្ឋកូរ៉េ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ – ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អមដោយតំណាងមកពីមហាវិទ្យាល័យ និងការិយាល័យពាក់ព័ន្ធ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ Venerable Ungok Dongwan ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិ Dongguk Educational លោកបណ្ឌិត Yun Jae-woong សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Dongguk លោក Lee Keeyun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន HeungKuk AgriTechnology Co., Ltd. ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃកិច្ចព្រមព្រៀង រវាងស្ថាប័នដ៏មានកិត្យានុភាពទាំងបី។
ពិធីនេះជាសមិទ្ធផលដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងស្ថាប័នទាំងបី។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Dongguk នឹងក្លាយជាគ្រឹះនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រទៅថ្ងៃអនាគតរវាងស្ថាប័នទាំងពីរ លើវិស័យនានាដូចជា៖
១. ការបង្កើតកម្មវិធីផ្លាស់ប្តូរសម្រាប់និស្សិត និងបុគ្គលិកអប់រំ
២. ការអភិវឌ្ឍគម្រោងស្រាវជ្រាវរួមគ្នា និងកម្មវិធីសិក្សា
៣. ការរៀបចំសន្និសីទ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលរួមគ្នា
៤. ការគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងការភ្ជាប់ទំនាក់ទំនងជាសក
អនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន HeungKuk AgriTechnology Co., Ltd. នឹងក្លាយជាក្របខ័ណ្ឌការងារសម្រាប់ការអនុវត្តកម្មវិធីស្រាវជ្រាវរួមគ្នារវាងភាគីទាំងពីរ។
Signing Ceremony for the Memorandum of Understanding Between the Royal University of Phnom Penh and Dongguk University (Republic of Korea), and the Memorandum of Agreement Between the Royal University of Phnom Penh and HeungKuk AgriTechnology Co., Ltd. (Republic of Korea)
Royal University of Phnom Penh, 5 June 2026 – His Excellency Professor Chet Chealy, Rector of the Royal University of Phnom Penh, accompanied by representatives from relevant faculties and offices, warmly welcomed the Venerable Ungok Dongwan, Chairperson of Dongguk Educational Foundation Dr. Yun Jae-woong, President of Dongguk University, Mr. Lee Keeyun, Chairman of HeungKuk AgriTechnology Co., Ltd., and their esteemed delegates to the signing ceremony for the Memorandum of Understanding (MoU) and the Memorandum of Agreement (MoA) among these three prestigious establishments.
This ceremony marks a significant milestone in strengthening international partnerships among the three organizations.
The Memorandum of Understanding between the Royal University of Phnom Penh and Dongguk University establishes a foundation for future strategic cooperation between the two institutions in the following areas:
1. The establishment of exchange programs for students, academic staff, and administrative staff.
2. ៊The development of joint research projects and academic programs.
3. The organization of collaborative conferences, seminars, and workshops.
4. Mutual support in implementing global engagement initiatives.
The Memorandum of Agreement between the Royal University of Phnom Penh and HeungKuk AgriTechnology Co., Ltd. provides the framework for implementing a joint research program between both parties.
គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ RUPP
🌐 | page
🌐 | Telegram Channel
🌐 | Telegram Chat
🌐 | Tiktok
05/06/2026
[RUPPers Abroad 🌏]
Congratulations to another RUPPer on successfully completing the two-week on-site visit as part of the G-DORM Research Exchange 2026 hosted by Niigata University in Japan. 🇯🇵✨
Sending our warmest wishes to Ms Ly Ronita, a third-year student in the Department of Environmental Engineering at the Royal University of Phnom Penh. 🥳
We are truly delighted to see our students engaging in programs abroad and proudly representing Cambodia. Their participation not only enriches their own experiences but also showcases the vibrant spirit of our nation. 🎉
29/05/2026
កិច្ចសំណេះសំណាលរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Tsinghua របស់សាធារណរដ្ឋប្រជាមានិតចិន។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អមដោយតំណាងមកពីមហាវិទ្យាល័យ និងការិយាល័យពាក់ព័ន្ធ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាស្ត្រាចារ្យ Peng Gang សាកលវិទ្យាធិការរង និងជាប្រធានផ្នែកកិច្ចការសិក្សានៃសាកលវិទ្យាល័យ Tsinghua និងគណៈប្រតិភូ។
ក្នុងកិច្ចសំណេះសំណាលនេះ សាកលវិទ្យាល័យទាំងពីរបានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរលើការអប់រំ និងការស្រាវជ្រាវ ជាពិសេសផ្តោតទៅលើវេទិកាអប់រំតាមប្រព័ន្ធអនឡាញ និងការបញ្ចូលបញ្ញាសិប្បនិម្មិត(Artificial Intelligence)ទៅក្នុងការអប់រំ។
កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងគុណភាពនៃការបង្រៀន និងពង្រីកលទ្ធភាពទទួលបានការអប់រំឱ្យកាន់តែទូលំទូលាយ។
A high-level courtesy meeting was held between the Royal University of Phnom Penh and Tsinghua University, People’s Republic of China.
Phnom Penh, May 28, 2026 – His Excellency Professor Chet Chealy, Rector of the Royal University of Phnom Penh, accompanied by representatives from relevant faculties and offices, warmly welcomed Professor Peng Gang, Vice President and Provost of Tsinghua University, and his esteemed delegates.
During the meeting, both universities exchanged views and discussed the potential for bilateral cooperation in education and research, focusing particularly on online education platforms and the integration of Artificial Intelligence into education.
This cooperation seeks to strengthen the quality of pedagogical delivery and expand accessibility to education.
គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ RUPP
🌐 | page
🌐 | Telegram Channel
🌐 | Telegram Chat
🌐 | Tiktok
27/05/2026
[📣 ដំណឹងអាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់ក្រៅប្រទេសជាមួយ Sogang University 🇰🇷]
Sogang University Scholarship សហការជាមួយ Jesuit Service-Cambodia ផ្តល់អាហារូបករណ៍សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញដែលបានបញ្ជាក់ក្នុងក្រដាសជូនដំណឹង។
🔗សម្រាប់ពាក្យសុំដាក់អាហារូបករណ៍និស្សិតអាចទាញយកតាមរយៈ https://bit.ly/2027SogangUScholarship។ សម្រាប់ព័ត៌មានបន្ថែមលើជំនាញ សូមចូលទៅកាន់គេហទំព័រសាលាក្រោយបរិញ្ញាបត្ររបស់សាកលវិទ្យា Sogang៖ https://gradsch.sogang.ac.kr/ ។
📌និស្សិតដែលទើបនឹងបញ្ចប់ការសិក្សា ឬនិស្សិតកំពុងសិក្សាឆ្នាំទី៤ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យសុំអាហារូបករណ៍នេះត្រូវតម្រូវឲ្យមាននូវគ្រប់លក្ខខណ្ឌដែលបានកំណត់ ហើយបញ្ជូនឯកសារដែលចាំបាច់ទាំងនោះទៅគណៈកម្មការអាហារូបករណ៍ Sogang តាមរយៈ សារអេឡិចត្រូនិច [email protected]។
‼️កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ម៉ោង១៧:០០នាទី (ម៉ោងនៅកូរ៉េ) នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៥។
💡ព័ត៌មានផ្សេងៗទៀត អាចតាមដានលើវែបសាយសាកលវិទ្យាល័យ៖ https://www.rupp.edu.kh/
💡ព័ត៌មាននេះលើវែបសាយសាកលវិទ្យាល័យ៖ https://www.rupp.edu.kh/office-and-center/office/international_relation_office/scholarship/37
បញ្ជាក់៖ រាល់សំណៅឯកសារទាំងអស់ គប្បីជាទម្រង់ PDF និងទម្រង់ស្គែន PDF៕
19/05/2026
| Monday | 07:00 - 17:00 |
| Tuesday | 07:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 07:00 - 17:00 |
| Friday | 07:00 - 17:00 |
| Saturday | 08:00 - 10:45 |