14/05/2026
អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី14 ខែឧសភា ឆ្នាំ2026
08/05/2026
នៅក្នុងសិក្ខាសាលាប្រចាំខែឧសភា ២០២៦ នេះ សមាជិកបានមកជួបជុំគ្នាដោយផ្ទាល់នៅការិយាល័យក្រុមសន្សំប្រាក់នារី ដើម្បីជួបជុំសម្តែងក្តីនឹករឭក និងរៀនសូត្រជាមួយគ្នា។
☘️សិក្ខាសាលាក្រោមប្រធានបទ «ការត្រៀមខ្លួនមុនយកបុត្រ និងការថែទាំក្រោយសម្រាល » បានចែករំលែកដោយ លោកស្រី លឹម ចាន់មុនីរ័ត្ន វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី ☘️
🍃សមាជិក និងអ្នកចូលរួមទាំងអស់បានចាប់អារម្មណ៍ និងស្វែងយល់ដឹងវិធីសាស្រ្តថ្មីបន្ថែមទៀត តាមរយៈបទបង្ហាញ ការអនុវត្តថតរូប និងចែករំលែកបទពិសោធគ្នាទៅវិញទៅមកប្រកបដោយភាតរភាពជុំវិញប្រធានបទនេះ។
🎊សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយស និងបងប្អូនទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួម និងរៀនសូត្រជាមួយគ្នា🙏💚
#ក្រុមសន្សំប្រាក់នារី
#សិក្ខាសាលាប្រចាំខែ
05/05/2026
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
21/04/2026
[សិក្ខាសាលាប្រចាំខែឧសភា]
👉ប្រធានបទ៖ ការត្រៀមខ្លួនមុនយកបុត្រ និងការថែទាំក្រោយសម្រាល
👩វាគ្មិន៖លោកស្រី លឹម ចាន់មុនីរ័ត្ន វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្រ្តី និងជាCEO D.R Top Clinic
🗓 ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦
🕰 ៨:៣០- ១១:៣០ថ្ងៃត្រង់
🏡 ការិយាល័យក្រុមសន្សំប្រាក់នារី
👉សូមចូលទៅកាន់តេលេក្រាមតាមតំណភ្ជាប់នេះ ដើម្បីទទួលបានព័ត៌មានជាបន្តបន្ទាប់៖https://t.me/+PuWGxppqcnwzMjQ1
បងប្អូនជាសមាជិកក្តី មិនមែនជាសមាជិកក្តី ដែលមានបំណងបង្កើនចំណេះដឹង ចងបណ្តាញ ចង់ឈ្វេងយល់ពីក្រុមសន្សំប្រាក់នារី អាចអញ្ជើញចូលរួមដោយសេរី។
របៀបវារៈ៖
១. ស្វាគមន៍អ្នកចូលរួម
២. បើកកម្មវិធីដោយតំណាងក្រុមប្រឹក្សាភិបាល
៣. ការណែនាំអ្នកសម្របសម្រួលក្រុមតូច
៤ការចែករំលែកអំពីប្រធានបទដោយវាគ្មិន
៥. ថតរូបជុំគ្នា
ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមការងារ តាមរយៈប្រអប់សារ ឬ
លេខទំនាក់ទំនង៖ 096 3023214/ 086 433 386
ដោយក្តីស្រឡាញ់ ក្រុម
ក្រុមការងារ LSG💚
14/04/2026
សួស្តីឆ្នាំថ្មី 🎉
ក្នុងឱកាសដ៏មហាស្រស់ត្រកាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះបងប្អូនជនរួមជាតិខ្មែរគ្រប់ទិសទី🇰🇭🤍☘️
05/03/2026
នៅក្នុងសិក្ខាសាលាប្រចាំខែមីនា ២០២៦ នេះ សមាជិកបានមកជួបជុំគ្នាដោយផ្ទាល់នៅការិយាល័យក្រុមសន្សំប្រាក់នារី ដើម្បីជួបជុំសម្តែងក្តីនឹករឭក និងរៀនសូត្រជាមួយគ្នា។
☘️សិក្ខាសាលាក្រោមប្រធានបទ «មូលដ្ធានគ្រឹះក្នុងការថតរូប និងកាត់តវីឌីអូក្នុងបណ្តាញសង្គម» បានចែករំលែកដោយកញ្ញា ជា លីម៉ា ជាក្រុមការងារផ្នែកគម្រោង និងទំនាក់ទំនងនៅWELL។☘️
🍃សមាជិក និងអ្នកចូលរួមទាំងអស់បានចាប់អារម្មណ៍ និងស្វែងយល់ដឹងវិធីសាស្រ្តថ្មីបន្ថែមទៀត តាមរយៈបទបង្ហាញ ការអនុវត្តថតរូប និងចែករំលែកបទពិសោធគ្នាទៅវិញទៅមកប្រកបដោយភាតរភាពជុំវិញប្រធានបទនេះ។
🎊សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយស និងបងប្អូនទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួម និងរៀនសូត្រជាមួយគ្នា🙏💚
#ក្រុមសន្សំប្រាក់នារី
#សិក្ខាសាលាប្រចាំខែ