Health Science Institute of RCAF

Health Science Institute of RCAF

Share

Official page of Health Science Institute of R.C.A.F

វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទជាគ្រឹះស្ថានរបស់រដ្ឋដែលមាន បទពិសោធន៍គ្រាប់គ្រាន់ក្នុងការបណ្តុះបណ្តាលគ្រូពេទ្យព្យាបាលថែទាំវេជ្ជសាស្ត្រនិងឱសថការីចាប់តាំងពីឆ្នាំ១៩៧៩រហូតមក

Photos from Health Science Institute of RCAF's post 19/06/2026

✨សិប្បសាលាស្តីពី៖​ ការលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រថែទាំ ក្រោមប្រធានបទ«ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តដំណើរការថែទាំ ស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវ:គិលានុបដ្ឋាក»
📍ទីតាំង​ វ.វ.ស​ អាគារ​B
📅ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២៦ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​ ខ.ភ.ម​ ក្រោមគម្រោងលើកកម្ពស់ការគាំពារសង្គមនិងសុខភាពដំណាក់កាលទី២ របស់កិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ GIZ​ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បាន​រៀបចំ​សិប្បសាលាមួយ​ស្ដីពី៖​ ការលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រថែទាំ ក្រោមប្រធានបទ«ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តដំណើរការថែទាំ ស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវ:គិលានុបដ្ឋាក»​ ដែលសហការ​ផលិតដោយ​និស្សិត​គិលានុបដ្ឋាក​ ដឹកនាំដោយ​ឧត្ដមសេនីយ៍​ត្រី​ វេជ្ជបណ្ឌិត​ កង​ វីរៈ​ ប្រចាំត្រីមាស ឆ្នាំ២០២៦។
សិប្បសាលា​នេះមាន​ការ​អញ្ជើញ​ចូលរួមក្រោម​អធិបតីភាព​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ត្រី​ វេជ្ជបណ្ឌិត​ឯកទេស​ ឃឹម​ អូណែត​ តំណាងដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ សាស្ត្រាចារ្យ​ នឹម​ មាលា​ នាយក​វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​ ខ.ភ.ម​ លោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធាន​គណៈ​គិលានុបដ្ឋាក​ ជា​វាគ្មិន​កិត្តិយស​ លោកស្រី​ ពេជ្រ​ កែវបញ្ជពណ៌​ នាយរងសាលDMID នៃ​មន្ទីរពេទ្យ​តេជោ​សន្តិភាព​ ជា​វាគ្មិន​កិត្តិយស​ លោក​វរសេនីយ៍​ឯក​ សៀប​ លីន​ នាយករង​មហាវិទ្យាល័យ​ថែទាំវេជ្ជសាស្ត្រ​-អមវេជ្ជសាស្ត្រ​ ជា​វាគ្មិន​កិត្តិយស​ ព្រមទាំង​ឯកឧត្ដម​នាយក​រង​វិទ្យាស្ថាន​ តំណាង​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​ តំណាង​អង្គការ​ GIZ​ កម្ពុជា​ នាយក​រង​មហាវិទ្យាល័យ​ និស្សិត​ជាគិលានុបដ្ឋាក​នៃ​ វ.វ.ស​ និង​និស្សិត​UP​ សរុបប្រមាណ៣០០នាក់។
សិប្បសាលា​មាន​គោលបំណង​ដេីម្បី​ឱ្យ​និស្សិត​ជា​គិលានុបដ្ឋាក​ទាំងអស់​យល់ដឹងពី​ ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តដំណើរការថែទាំ ស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវ:គិលានុបដ្ឋាក​ ក្នុងការ​អនុវត្ត​កិច្ចការ​ងារជាប្រចាំ។
វាគ្មិន​ទាំង៣រូប​បានធ្វេីបទបង្ហាញ​ ជជែក​វែកញែក​ ផ្ដល់​នូវ​បទពិសោធន៍​ គុណតម្លៃ​ វិសាលភាព​ និងការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ក្នុងនាម​ជា​គិលានុបដ្ឋាក​ដេីម្បី​ធ្វេីការថែទាំដោយ​ប្រសិទ្ធភាព​ជូនដល់អ្នកជំងឺ។
កម្មវិធី​ពោពេញ​ដោយ​ភាព​ស្និតស្នាល​ សហការ​គ្នា​ សាមគ្គី​គ្នា​ ចែករំលែក​ និង​ស្រង់​បទពិសោធន៍​រវាងគ្នាទៅវិញទៅមកយ៉ាងសកម្ម។
ចំណេះដឹង​ អត្ថប្រយោជន៍​ និង​បទពិសោធន៍​យ៉ាងច្រេីនបាន​ជ្រួតជ្រាប​ដល់​និស្សិត​ជា​គិលានុបដ្ឋាក​ទាំងអស់ដែលបានចូលរួម។

18/06/2026

សិប្បសាលាស្តីពី:ការលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រថែទាំ ប្រចាំត្រីមាស២០២៦
ADVANCING NURSING EDUCATION THROUGH QUARTERLY SEMINARS 2026
“ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តដំណើរការថែទាំ ស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវ:គិលានុបដ្ឋាក"

សិប្បសាលានេះមានការគាំទ្រដោយ អង្គការ GIZ កម្ពុជា
សហការផលិតដោយនិស្សិតគិលានុបដ្ឋាក និងសម្របសម្រួលដោយមហាវិទ្យាល័យថែទាំវេជ្ជសាស្រ្ត-អមវេជ្ជសាស្រ្ត
វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម

Photos from Health Science Institute of RCAF's post 15/06/2026

អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល»

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨។ នេះជាលើកទី៩ នៃការប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។

Photos from Health Science Institute of RCAF's post 15/06/2026

ព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម រៀបចំពិធីគោរពទង់ជាតិ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។

Photos from Health Science Institute of RCAF's post 08/06/2026

ព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម រៀបចំពិធីគោរពទង់ជាតិ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។

Photos from Health Science Institute of RCAF's post 05/06/2026

✨សិប្បសាលា​ស្ដីពី៖​ «ការ​បង្កេីត​ឧបករណ៍​វាយតម្លៃកម្រិត​ Blueprint និងបង្កេីតកម្រងសំណួរQCMដែលមាន​គុណភាព​ខ្ពស់​សម្រាប់​គ្រូ​បង្រៀន​វិស័យ​សុខាភិបាល​ ដល់​បុគ្គលិក​ វ.​ វ.​ ស»
----------------------------

📍ភ្នំពេញ​ ការិយាល័យ​GIZ អាគារ​ Sayon.
📅ថ្ងៃទី០៥​ ខែ​មិថុនា​ ឆ្នាំ២០២៦​ ក្រោមកិច្ចសហការរបស់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម នៃគម្រោងលើកកម្ពស់ការគាំពារសង្គមនិងសុខភាពដំណាក់កាលទី២ របស់កិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ GIZ​ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានឧទ្ទេសនាម នាយទាហាន នាយទាហានរង ជាគ្រូបង្រៀននៅមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ ដែលដឹកនាំដោយ​ឧត្ដមសេនីយ៍​ទោ វេជ្ជបណ្ឌិតឯកទេស​ ទី​ ម៉េង​ ​ នាយក​រង​វិទ្យាស្ថាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​សាស្ត្រាចារ្យ​ នឹម​ មាលា​ នាយក​វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​ ខ.ភ.ម​ សម្រាប់ក្រុមទី១ ចំនួន៤៥រូប ដេីម្បី​ចូលរួមសិប្បសាលាស្តីពី«ការ​បង្កេីត​ឧបករណ៍​វាយតម្លៃកម្រិត​ Blueprint និងបង្កេីតកម្រងសំណួរQCMដែលមាន​គុណភាព​ខ្ពស់​សម្រាប់​គ្រូ​បង្រៀន​វិស័យ​សុខាភិបាល​ ដល់​បុគ្គលិក​ វ.​ វ.​ ស»
​សិប្បសាលានេះស្ថិតក្រោមការ​សម្របសម្រួល​ដោយ​ លោក​វេជ្ជបណ្ឌិត​ ជៀប​ សម្បត្តិ​ និង​លោកស្រី​ វេជ្ជបណ្ឌិត​ យី​ សុវណ្ណារី។

ក្នុង​សិប្បសាលានេះ​លោកគ្រូ​-អ្នកគ្រូ​ ជា​គ្រូបង្រៀន​របស់​មហាវិទ្យាល័យ​ថែទាំវេជ្ជសាស្ត្រ​-អមវេជ្ជសាស្ត្រ​ មាន​សកម្មភាព​យ៉ាងច្រេីន​ក្នុងការ​ឆ្លេីយតបនឹងគោលបំណងនៃ​អង្គ​សិប្បសាលា។
ចុង​បញ្ជប់​នៃ​សិប្បសាលា​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​នាយក​រង​វិទ្យាស្ថាន​បានធ្វេីការ​កោត​សរសើរ​នូវ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុងសិប្បសាលានេះផងដែរ។

02/06/2026

សមិទ្ធផលរបស់និស្សិតបរិញ្ញាបត្រឱសថ នៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម

Photos from Health Science Institute of RCAF's post 01/06/2026

ព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនាឆ្នាំ២០២៦ នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម រៀបចំពិធីគោរពទង់ជាតិ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោសាស្រ្តាចារ្យង៉ែត សួន នាយករងវិទ្យាស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


National Road No 3, Kraing Daun Tey Village, Sangkat Chomchao, Khan Por Sen Chey
Phnom Penh
855