WE Academy

WE Academy

Share

Training on Business Management and Leadership for Women Own-Lead Business to strengthening and growth business to scale up and be ready for investment

Photos from WE Academy 's post 15/06/2026

សកម្មភាពចុះកម្មសិក្សារបស់សិក្ខាកាម វគ្គបណ្តុះបណ្តាលសហគ្រិនភាពស្ត្រី We Academy
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សមាគមសហគ្រិនស្ត្រីកម្ពុជា បានដឹកនាំសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលសហគ្រិនភាពស្ត្រី We Academy ចុះកម្មសិក្សា និងទស្សនកិច្ចសិក្សានៅ KHMER BEVERAGES។

ក្នុងឱកាសនេះ សិក្ខាកាមបានទទួលបទពិសោធន៍ជាក់ស្តែង និងស្វែងយល់អំពីការគ្រប់គ្រង ការដឹកនាំ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ពួកគេក៏បានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ព្រមទាំងទទួលបានចំណេះដឹងថ្មីៗ ដែលអាចយកទៅអនុវត្តក្នុងការពង្រឹង និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួននាពេលអនាគត។

សមាគមសហគ្រិនស្ត្រីកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ KHMER BEVERAGES ដែលបានស្វាគមន៍ និងចែករំលែកចំណេះដឹងដ៏មានតម្លៃដល់សិក្ខាកាមទាំងអស់។

12/06/2026

កម្មវិធីបង្វឹកសហគ្រិនភាពសម្រាប់ស្ត្រី WE Academy វគ្គសិក្សា៖ «ការគ្រប់គ្រងលំហូរសាច់ប្រាក់ និងគ្រប់គ្រងបញ្ជីគណនេយ្យ» ដោយគ្រូបង្គោល លោកស្រី លោកស្រី ពេជ រដ្ឋមុនី ទីប្រឹក្សាឯករាជ្យ MSMES/SMES និងជាម្ចាស់អាជីវកម្ម TRUSTED BDS និង លោកស្រី នុច គឹមលីន អគ្គនាយិកា អ៊ែតខេមខនសាល់ជើង

សិក្ខាកាមដែលបានចុះឈ្មោះចូលរៀន ក្រុមទី 2 និងទី 3 ទាំងអស់ សូមអញ្ជើញចូលរួមបន្តវគ្គសិក្សា នៅថ្ងៃទី 19 និង 20 ខែមិថុនា ឆ្នាំ 2026

ចាប់ពីម៉ោង 8:00 ព្រឹក ដល់ 5:00 ល្ងាច
មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី
សូមទាក់ទង៖ 078 962 020 / 070 962 020

កម្មវិធីសិក្សានេះក៏បើកទទួលសម្រាប់សហគ្រិនស្ត្រីទូទៅផងដែរ ហើយមានការបញ្ចុះតម្លៃពិសេសសម្រាប់សមាជិកសហគ្រិនស្ត្រីកម្ពុជា

----------------------

គេហទំព័រ៖ https://cweacambodia.org
តេលេក្រាម៖ https://t.me/cweanews

04/06/2026

[English Below]
អបអរសាទរចេញពីចិត្តជូនដល់យុវជនឆ្នើមដ៏អស្ចារ្យរបស់យើង ក្នុងវគ្គបណ្តុះបណ្តាលរបស់ WE Academy ស្តីពី «ការគ្រប់គ្រងសមិទ្ធកម្មការងារ និងយុទ្ធសាស្ត្រ KPI» ! 🎓✨
Prak Saren

ពិតជាកោតសរសើរចំពោះស្មារតី មានភាពសកម្មជាខ្លាំងនៅក្នុងវគ្គ ចេះពីររបៀបធ្វើការជាក្រុមក្នុងការជួយគ្នាទៅវិញទៅមក និងការលះបង់ពេលវេលាពេញពីរថ្ងៃនេះណាស់។ គាត់បានបញ្ចេញសមត្ថភាពយ៉ាងអស់ពីពីចិត្ត រហូតទទួលបានពិន្ទុខ្ពស់គួរជាទីមោទនៈ។

បន្តវិនិយោគលើចំណេះដឹងខ្លួនឯង និងសាងបណ្តាញទំនាក់ទំនងល្អៗ ដើម្បីជាទុនរុញច្រានអាជីវកម្មឱ្យកាន់តែលូតលាស់។ តែងតែមានមោទនភាពចំពោះការតាំងចិត្តរបស់បងប្អូនជានិច្ច! 🌱💼

A heartfelt congratulations to our amazing trainees at the WE Academy training on “Productivity Increase and KPI Management”! 🎓✨

We are so incredibly proud of their vibrant energy, active participation, and beautiful teamwork over these two intensive days. They truly showed up for one another, pushed their limits, and rightfully earned the highest scores!

Keep investing in your personal growth and nurturing the meaningful connections that will drive your business forward. We will always be cheering you on and celebrating your dedication! 🌱💼

Photos from WE Academy 's post 04/06/2026

[English Below]
សូមចូលរួមអបអរសាទរចំពោះ «(Superstars)» ទាំងអស់ពីវគ្គបណ្តុះបណ្តាលរបស់ វគ្គបណ្ដុះបណ្ដាលសហគ្រិនភាពរបស់ស្ដ្រី លើប្រធានបទ «ការគ្រប់គ្រងសមិទ្ធកម្មការងារ និងយុទ្ធសាស្ត្រ KPI» ! 🌟
យ៉ាវ កន្និកា
Seaha Fish Sauce
Sophea Rith

រយៈពេល២ថ្ងៃពេញនេះ ពិតជាំរំភើបចិត្តណាស់ដែលបានឃើញពីថាមពល និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនគ្រប់រូប។ ភាពហ្មត់ចត់ ការតាំងចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងទាំងនេះហើយ ដែលធ្វើឱ្យបងប្អូនទទួលបានលទ្ធផល និងពិន្ទុយ៉ាងល្អប្រសើរ!

សូមកុំបញ្ឈប់ការអភិវឌ្ឍសមត្ថភាពខ្លួនឯង និងការបង្កើតទំនាក់ទំនងល្អៗ ដើម្បីជួយឱ្យអាជីវកម្មរបស់បងប្អូនកាន់តែរីកចម្រើនទៅមុខ។ ផ្លូវឆ្ពោះទៅរកភាពជោគជ័យ គឺមិនមានដែនកំណត់នោះទេ! 🚀📈

Huge congratulations to our superstars from the WE Academy training class on “Productivity Increase and KPI Management”! 🌟

Over the last two days, their incredible energy and active participation truly stood out. They pushed limits, engaged deeply, and earned the highest scores!

Never stop sharpening your skills and building the connections that will grow your business. The journey to growth never ends! 🚀📈

#ការរៀនសូត្រគ្មានទីបញ្ចប់ #អភិវឌ្ឍអាជីវកម្ម

27/05/2026

[English Below]
🚀 [ទស្សនាចរធុរកិច្ច សហគ្រិន WE Academy ជំនាន់ទី ១]

កម្មវិធីទស្សនាចរធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសហគ្រិនភាព លើកកម្ពស់បណ្តាញទំនាក់ទំនងពាណិជ្ជកម្ម និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមការអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាព។

✨ សកម្មភាពពិសេសក្នុងកម្មវិធី៖
១. 🏭 ទស្សនកិច្ចសិក្សា៖ សិក្សាផ្ទាល់ពីខ្សែសង្វាក់ផលិតកម្មស្តង់ដារកម្រិតខ្ពស់។
២. 📈 យុទ្ធសាស្ត្រទីផ្សារ៖ ក្រេបជញ្ជក់គន្លឹះវាយលុកទីផ្សារមុតស្រួចពីអ្នកជំនាញ។

📅 ព័ត៌មានលម្អិតនៃកម្មវិធី៖
🗓️ កាលបរិច្ឆេទ៖ ថ្ងៃទី 12 មិថុនា ២០២៦
⏰ ពេលវេលា៖ ម៉ោង ៩:០០ ព្រឹក - ១២:០០ រសៀល
📍 ទីតាំង៖ រោងចក្រផលិតភេសជ្ជៈកម្ពុជា (Khmer Beverages) ផ្លូវជើងឯក ភ្នំពេញ

តោះ! មកណាត់ជួបគ្នា បង្កើតបណ្តាញទំនាក់ទំនង និងរីកចម្រើនទាំងអស់គ្នា! 🙌✨

[Business Tour: WE Academy Entrepreneurs - Cohort 1]

This business tour program is organized with the purpose of strengthening entrepreneurial capacity, promoting business networks, and contributing to driving national economic growth in line with sustainable private sector development.

✨Special Activities in the Program:
1. 🏭Study Tour: Learn directly from high-standard, top-tier production chains.
2. 📈 Marketing Strategy: Absorb sharp market-entry tips from experts.

Let’s meet up, build connections, and grow together!

Photos from WE Academy 's post 23/05/2026

[English Below]
វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃពេញ ក្រោមប្រធានបទ «ការគ្រប់គ្រងសមិទ្ធកម្មការងារ និងយុទ្ធសាស្រ្ត KPI» ពិតជាបានផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់បងប្អូនសិក្ខាកាមទាំងអស់។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកគ្រូ លាភ សុមាលី Somaly LEAP ដែលបានបង្កើតបរិយាកាសសិក្សាដ៏សប្បាយរីករាយ បើកចំហ និងជំរុញឱ្យមានការចែករំលែកគំនិតគ្នាយ៉ាងផុសផុល។ អ្វីដែលពិសេសបំផុតនោះគឺ រចនាសម្ព័ន្ធនៃការរៀនសូត្រ៖ ពន្យល់មេរៀនតែ ២០% ប៉ុណ្ណោះ ចំណែក ៨០% ទៀត គឺផ្តោតលើការអនុវត្តជាក់ស្តែងភ្លាមៗនៅក្នុងថ្នាក់!

ពួកយើងពិតជាកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការអត់ធ្មត់របស់អ្នកគ្រូ ដែលបានស្វែងរកគ្រប់វិធីសាស្ត្រងាយៗ ជួយឱ្យបងប្អូនស្រ្តីៗរបស់យើងឆាប់យល់ ឆាប់ចេះ និងអាចយកទៅប្រើប្រាស់ក្នុងអាជីវកម្មបានភ្លាមៗ! 👩‍

An unforgettable 2-day journey exploring "Productivity Increase and KPI Management"!

A huge thank you to our amazing trainer, Ms. Leak Somaly , for creating such a welcoming and high-energy learning environment. She beautifully structured the session to be 20% theory and 80% hands-on practice, making sure everyone actually did the work and brainstormed together.

We are incredibly grateful for her patience and dedication. She went above and beyond to break down complex topics into simple, relatable lessons, empowering our women entrepreneurs to easily understand and confidently apply them to their real businesses! 👩‍🏫💼✨

Photos from WE Academy 's post 23/05/2026

[English Below]
🌱 ថ្ងៃទី២៖ ចាប់ផ្តើមដោយក្តីស្រឡាញ់ និងការបើកចិត្តរៀនសូត្រ!

សកម្មភាពលេងហ្គេមកម្សាន្តពេលព្រឹក បានជួយឱ្យបងប្អូនសិក្ខាកាមរបស់យើងកាត់បន្ថយភាពអៀនខ្មាស និងបង្កើតភាពស្និទ្ធស្នាលក្នុងថ្នាក់យ៉ាងលឿន។ នៅពេលដែលបរិយាកាសរីករាយ និងមានភាពកក់ក្តៅ គ្រប់គ្នាក៏កាន់តែងាយស្រួលក្នុងការបើកចិត្តរៀនសូត្រ ចែករំលែក និងពិភាក្សាគ្នា។ មិត្តភាពដ៏ល្អក្នុងថ្នាក់រៀនថ្ងៃនេះ នឹងក្លាយជាកម្លាំងចិត្ត និងជាដៃគូដ៏រឹងមាំក្នុងការជួយជ្រោមជ្រែងអាជីវកម្មគ្នាទៅវិញទៅមកនៅថ្ងៃខាងមុខ! 🤝✨

🌱 Day 2: Connecting with Hearts, Learning with Joy!

We started our morning with a fun game to help everyone relax and get closer to one another. When the classroom is filled with smiles, learning becomes so much easier and more meaningful. This joyful morning helped our participants open up, listen, and learn from each other naturally. Beyond just classmate friendships, they are now building a warm family of sisterhood to support and grow each other's businesses! 🤝✨

Photos from WE Academy 's post 22/05/2026

[English]
💡 រួមគំនិត រួមថាមពល ដើម្បីភាពជោគជ័យនៃអាជីវកម្ម!

ទិដ្ឋភាពដ៏រស់រវើកនៃការធ្វើការងារជាក្រុមរបស់បងប្អូនសិក្ខាកាម! គ្រប់គ្នាបានចូលរួមបំផុសគំនិត (Brainstorming) ចែករំលែកពីបញ្ហាប្រឈមក្នុងអាជីវកម្ម និងរួមគ្នារៀបចំយុទ្ធសាស្ត្រ KPI ដើម្បីស្វែងរកដំណោះស្រាយល្អៗជាមួយគ្នា។ ការសហការ និងការគាំទ្រគ្នាទៅវិញទៅមកនេះហើយ ជាគន្លឹះដោះស្រាយរាល់ឧបសគ្គ និងជម្រុញអាជីវកម្មឱ្យដើរទៅមុខយ៉ាងរឹងមាំ! 🤝✨

💡 Stronger Together: Brainstorming for Business Success!

A snapshot of powerful teamwork in action! Our participants actively engaged in brainstorming, sharing real business challenges, and co-creating strategic KPIs. By blending diverse insights and collaborating on practical solutions, they proved that collective wisdom is the ultimate key to overcoming obstacles and driving growth! 🤝✨

Photos from WE Academy 's post 22/05/2026

📘 សកម្មភាពក្នុងវគ្គបណ្តុះបណ្តាល

«ការគ្រប់គ្រងសមិទ្ធកម្មការងារ និងយុទ្ធសាស្រ្ត KPI (Productivity Increase and KPI Management)» បង្រៀនដោយ៖ លាភ សុម៉ាលី Somaly LEAP ✨

រីករាយណាស់ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍នៃការអនុវត្តជាក់ស្តែង និងយុទ្ធសាស្រ្តល្អៗ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ និងការគ្រប់គ្រង KPI ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្ម។ សង្ឃឹមថាចំណេះដឹងទាំងនេះ នឹងក្លាយជាទុនដ៏មានតម្លៃសម្រាប់បងប្អូនសិក្ខាកាមគ្រប់រូបយកទៅពង្រឹង និងពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើនទៅមុខទៀត! 💼📈

📘 Training Session Highlights

"Productivity Increase and KPI Management" Led by: Leak Somaly ✨

An absolute pleasure to share practical insights, real-world experiences, and strategic approaches to boosting workplace efficiency and mastering KPI management. We believe that these actionable strategies will empower our participants to drive growth, optimize performance, and lead their businesses to new heights! 💼📈

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


Phnom Penh Center
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00