Makson Education Group

Makson Education Group

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Makson Education Group, School, Street 1980, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh.

18/06/2026
Photos from Makson Education Group's post 17/06/2026

[English Below]
សាលាអន្តរជាតិម៉ាកសឹន សាខាកោះនរា (ច្បារអំពៅ) សូមជម្រាបជូនដំណឹង ដល់មាតាបិតា អ្នកអាណាព្យាបាល ទាំងអស់ អោយបានជ្រាបថា ពេលនេះសាលាអន្តរជាតិម៉ាកសឹន សាខាកោះនរា បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួល ប្អូនៗសិស្សានុសិស្សនៅឆ្នាំសិក្សាថ្មី ២០២៦/២០២៧ ឆាប់ៗខាងមុខនេះ គឺចាប់ពីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៦ តទៅ។

ក្រៅពីការទទួលបាននូវកម្មវិធីអប់រំបីភាសាដែលមានគុណភាពខ្ពស់ សិស្សានុសិស្សដែលសិក្សានៅសាខាកោះនរា ក៏នឹងទទួលបាននូវបរិយាកាសដ៏ស្រស់ស្រាយ ព្រមទាំងបរិក្ខារជំនួយដល់ការសិក្សា និងការអភិវឌ្ឍស្មារតីដ៏សម្បូរបែប ទាំងក្នុងអគារសិក្សា និងទីធ្លាខាងក្រៅ ដែលទាំងអស់នេះ នឹងជួយជម្រុញ អោយកូនសិស្សរបស់យើង ចូលចិត្តការសិក្សា រៀនឆាប់ចេះ និងមានការរីកចម្រើន ខាងបញ្ញា ស្មារតី បានយ៉ាងឆាប់រហ័ស។

អគារសិក្សារបស់យើង មានបន្ទប់ធំទូលាយ និងបំពាក់ទៅដោយសម្ភារ:សិក្សា បច្ចេកវិទ្យា និង បរិក្ខារជំនួយដល់ការសិក្សា ជាច្រើនរួមមាន បន្ទប់គំនូរ បន្ទប់របាំ បន្ទប់កុំព្យូទ័រ បណ្ណាល័យ បន្ទប់ពិសោធន៍រូបវិទ្យា បន្ទប់ពិសោធន៍គីមី ជីវវិទ្យា បន្ទប់បំណិនជីវិត បន្ទប់អនុវត្តគម្រោងសិក្សា និង សាលពហុចម្រុះសម្រាប់ការប្រលង និងបង្ហាញសមត្ថភាពនានា។

សម្រាប់ទីធ្លាខាងក្រៅ ប្អូនៗសិស្សានុសិស្ស នឹងទទួលបានការលេងកម្សាន្ត និងអនុវត្តសកម្មភាពកីឡាផ្សេងៗដែលមានដូចជា កន្លែងលេង (Playground) សម្រាប់កុមារតូចៗមត្តេយ្យសិក្សា កន្លែងលេង (Playground) សម្រាប់កុមារធំ តារាងបាល់បោះ តារាងបាល់ទះ តារាងបាល់ទាត់ តារាងហាត់វាយសី អាងហែលទឹក កន្លែងហាត់ប្រាណ សួនពហុបំណង និងកន្លែងអានសៀវភៅជាដើម។

ចំពោះកម្មវិធីសិក្សា សាលាអន្តរជាតិម៉ាកសឹនផ្តល់នូវការអប់រំគុណភាពលំដាប់ពិភពលោក ដោយអនុវត្តកម្មវិធី និងយកចិត្តទុកដាក់ខ្ពស់នូវចំណុចខាងក្រោម៖
ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាបីភាសាដ៏ឆ្លាតវៃបំផុត
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សា OXFORD របស់ចក្រភពអង់គ្លេស
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាជាតិស្របតាមក្រសួងអប់រំ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាភាសាចិន ផ្តោតលើជំនាញទាំងបួន (ជំនាញនិយាយ ស្តាប់ សរសេរ និង អាន)
- ការវាយតម្លៃការសិក្សា និងប្រលងប្រចាំឆ្នាំលក្ខណ:អន្តរជាតិ
- ការបង្រៀនតាមបែបទំនើប ធ្វើអោយកូនសិស្សចូលចិត្តការសិក្សា
- ម៉ាកសឹនផ្តល់ជូនកម្មវិធីអប់រំអត្តចរិតអោយល្អប្រពៃ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីដឹកនាំ និងគ្រប់គ្រងហិរញ្ញវត្ថុ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីបណ្តុះជំនាញសតវត្សន៍ទី២១
- ម៉ាកសឹនផ្តល់ជូនកម្មវិធីអប់រំបន្ថែមជាច្រើនផ្សេងទៀត ដូចជា កម្មវិធីហែលទឹក តៃក្វាន់ដូ គំនូរ កីឡា តន្រ្តី និង របាំជាដើម។
………………………………..
Markson International School, Koh Norea Campus (Chbar Ampov) would like to inform all parents and guardians that we are now ready to welcome our students for the new academic year 2026/2027, which will be starting from August 3, 2026 onwards.
In addition to receiving a high-quality trilingual education program, our students will also experience a great environment and a variety of learning facilities, both in the school building and outdoor spaces, all of which will inspire our students to love learning as well as develop emotionally and intellectually.
MAKSON Koh Norea Campus (Chbar Ampov) is equipped with modern materials and facilities to support our students’ learning and development which include sports center, swimming pool, playground, rock climbing and outdoor sensory center, gardens, big canteen, Dance and music room, ICT Lab, Art room, Science Lab as well as Library.
As for study programme, MAKSON offers high-quality bilingual programme and Chinese curriculum:
- MAKSON provides Oxford International Curriculum from the United Kingdom
- MAKSON provides national curriculum recognized by the Ministry of Education
- Chinese Programme (Speaking, Listening, Reading, Writing)
- International Assessment and Progress tests
- Modern learning and teaching methodology
- Many co-curricular activities
+ Character Building
+ Growth mindset
+ Leadership and Financial Literacy
+ Sports
+ Arts and Music
+ Talent Club and More...

15/06/2026

[English Below]
សាលាអន្តរជាតិម៉ាកសឹន សាខាកោះនរា (ច្បារអំពៅ) សូមជម្រាបជូនដំណឹង ដល់មាតាបិតា អ្នកអាណាព្យាបាល ទាំងអស់ អោយបានជ្រាបថា ពេលនេះសាលាអន្តរជាតិម៉ាកសឹន សាខាកោះនរា បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួល ប្អូនៗសិស្សានុសិស្សនៅឆ្នាំសិក្សាថ្មី ២០២៦/២០២៧ ឆាប់ៗខាងមុខនេះ គឺចាប់ពីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៦ តទៅ។

ក្រៅពីការទទួលបាននូវកម្មវិធីអប់រំបីភាសាដែលមានគុណភាពខ្ពស់ សិស្សានុសិស្សដែលសិក្សានៅសាខាកោះនរា ក៏នឹងទទួលបាននូវបរិយាកាសដ៏ស្រស់ស្រាយ ព្រមទាំងបរិក្ខារជំនួយដល់ការសិក្សា និងការអភិវឌ្ឍស្មារតីដ៏សម្បូរបែប ទាំងក្នុងអគារសិក្សា និងទីធ្លាខាងក្រៅ ដែលទាំងអស់នេះ នឹងជួយជម្រុញ អោយកូនសិស្សរបស់របស់យើង ចូលចិត្តការសិក្សា រៀនឆាប់ចេះ និងមានការរីកចម្រើន ខាងបញ្ញា ស្មារតី បានយ៉ាងឆាប់រហ័ស។

អគារសិក្សារបស់យើង មានបន្ទប់ធំទូលាយ និងបំពាក់ទៅដោយសម្ភារ:សិក្សា បច្ចេកវិទ្យា និង បរិក្ខារជំនួយដល់ការសិក្សា ជាច្រើនរួមមាន បន្ទប់គំនូរ បន្ទប់របាំ បន្ទប់កុំព្យូទ័រ បណ្ណាល័យ បន្ទប់ពិសោធន៍រូបវិទ្យា បន្ទប់ពិសោធន៍គីមី ជីវវិទ្យា បន្ទប់បំណិនជីវិត បន្ទប់អនុវត្តគម្រោងសិក្សា និង សាលពហុចម្រុះសម្រាប់ការប្រលង និងបង្ហាញសមត្ថភាពនានា។

សម្រាប់ទីធ្លាខាងក្រៅ ប្អូនៗសិស្សានុសិស្ស នឹងទទួលបានការលេងកម្សាន្ត និងអនុវត្តសកម្មភាពកីឡាផ្សេងៗដែលមានដូចជា កន្លែងលេង (Playground) សម្រាប់កុមារតូចៗមត្តេយ្យសិក្សា កន្លែងលេង (Playground) សម្រាប់កុមារធំ តារាងបាល់បោះ តារាងបាល់ទះ តារាងបាល់ទាត់ តារាងហាត់វាយសី អាងហែលទឹក កន្លែងហាត់ប្រាណ សួនពហុបំណង និងកន្លែងអានសៀវភៅជាដើម។
ចំពោះកម្មវិធីសិក្សា សាលាអន្តរជាតិម៉ាកសឹនផ្តល់នូវការអប់រំគុណភាពលំដាប់ពិភពលោក ដោយអនុវត្តកម្មវិធី និងយកចិត្តទុកដាក់ខ្ពស់នូវចំណុចខាងក្រោម៖
ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាបីភាសាដ៏ឆ្លាតវៃបំផុត
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សា OXFORD របស់ចក្រភពអង់គ្លេស
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាជាតិស្របតាមក្រសួងអប់រំ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាភាសាចិន ផ្តោតលើជំនាញទាំងបួន (ជំនាញនិយាយ ស្តាប់ សរសេរ និង អាន)
- ការវាយតម្លៃការសិក្សា និងប្រលងប្រចាំឆ្នាំលក្ខណ:អន្តរជាតិ
- ការបង្រៀនតាមបែបទំនើប ធ្វើអោយកូនសិស្សចូលចិត្តការសិក្សា
- ម៉ាកសឹនផ្តល់ជូនកម្មវិធីអប់រំអត្តចរិតអោយល្អប្រពៃ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីដឹកនាំ និងគ្រប់គ្រងហិរញ្ញវត្ថុ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីបណ្តុះជំនាញសតវត្សន៍ទី២១
- ម៉ាកសឹនផ្តល់ជូនកម្មវិធីអប់រំបន្ថែមជាច្រើនផ្សេងទៀត ដូចជា កម្មវិធីហែលទឹក តៃក្វាន់ដូ គំនូរ កីឡា តន្រ្តី និង របាំជាដើម។
………………………………..
Markson International School, Koh Norea Campus (Chbar Ampov) would like to inform all parents and guardians that we are now ready to welcome our students for the new academic year 2026/2027, which will be starting from August 3, 2026 onwards.
In addition to receiving a high-quality trilingual education program, our students will also experience a great environment and a variety of learning facilities, both in the school building and outdoor spaces, all of which will inspire our students to love learning as well as develop emotionally and intellectually.
MAKSON Koh Norea Campus (Chbar Ampov) is equipped with modern materials and facilities to support our students’ learning and development which include sports center, swimming pool, playground, rock climbing and outdoor sensory center, gardens, big canteen, Dance and music room, ICT Lab, Art room, Science Lab as well as Library.
As for study programme, MAKSON offers high-quality bilingual programme and Chinese curriculum:
- MAKSON provides Oxford International Curriculum from the United Kingdom
- MAKSON provides national curriculum recognized by the Ministry of Education
- Chinese Programme (Speaking, Listening, Reading, Writing)
- International Assessment and Progress tests
- Modern learning and teaching methodology
- Many co-curricular activities
+ Character Building
+ Growth mindset
+ Leadership and Financial Literacy
+ Sports
+ Arts and Music
+ Talent Club and More...

Photos from Makson Education Group's post 15/06/2026

🎤🎶 កម្មវិធីប្រកួត «ចម្រៀងភាសាចិន» 🎶🎤

សាលាអន្តរជាតិម៉ាកសឹន សាខា 598 បានរៀបចំកម្មវិធីប្រកួត «ចម្រៀងភាសាចិន» សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់កូនៗទាំងអស់គ្នា។ កម្មវិធីនេះបានបង្កើតបរិយាកាសសប្បាយរីករាយពោរពេញដោយសំណើច និងស្នាមញញឹម ខណៈដែលកូនៗបានបង្ហាញទេពកោសល្យ ក្នុងការច្រៀង និងរាំទៅតាមចង្វាក់ភ្លេងយ៉ាងទាក់ទាញ។

ការប្រកួតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបញ្ចេញនូវទេពកោសល្យ សមត្ថភាព និងភាពច្នៃប្រឌិតដែលខ្លួនមាន ព្រមទាំងជួយបណ្តុះភាពក្លាហាន និងទំនុកចិត្តលើខ្លួនឯងក្នុងការឡើងបង្ហាញសមត្ថភាពជាសាធារណៈ។ កម្មវិធីបានប្រព្រឹត្តទៅជាពីរដំណាក់កាល គឺការប្រកួតជម្រុះនៅក្នុងថ្នាក់ និងការប្រកួតផ្តាច់ព្រ័ត្រ នៅសាលប្រជុំ ចំពោះមុខលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិជាច្រើន។

លើសពីនេះទៅទៀត កម្មវិធីនេះក៏បានជួយជំរុញ ឱ្យសិស្សមានការស្រឡាញ់ និងចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះការសិក្សាភាសាចិន តាមរយៈការរៀនពាក្យថ្មីៗ ប្រយោគថ្មីៗ និងការបញ្ចេញសំឡេងឱ្យបានត្រឹមត្រូវតាមរយៈបទចម្រៀង។ ការសិក្សាតាមរយៈតន្ត្រីបានធ្វើឱ្យកូនៗរៀនដោយភាពរីករាយ និងមានប្រសិទ្ធភាពកាន់តែប្រសើរ។

សាលាអន្តរជាតិម៉ាកសឹន សាខា598 សូមចូលរួមអបអរសាទរចំពោះសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ និងបង្ហាញសមត្ថភាពបានយ៉ាងល្អរហូតទទួលបានជ័យលាភីប្រចាំថ្នាក់។ សូមកូនៗបន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងអាចទទួលបានជោគជ័យ កាន់តែច្រើននាពេលអនាគត។ 🎉🏆🎊

Chinese Singing Competition

Makson International Academy, 598 campus was organized a "Chinese Singing" competition for our Grade 1 to Grade 3 students. The students were incredibly happy and excited to showcase their talents through music.

This competition was organized to enhance the children's skill, foster creativity, and build self confidence . The event were divided into 2 session: first round took place within the classroom, while the final round was held in the assembly room in front of the teachers and the other students.

Especially, this type of competition also helps students to improve their language comprehensive through song lyric. It is such a highly effective and joyful learning method.

We would like to extend our heartfelt congratulations to all the winners for their outstanding dedication and effort. We wish our young learners continue success in their learning journey.

Makson 国际学校,598校区

学校成功为一年级至三年级的学生举办了一场“中文唱歌”比赛。学生们非常开心和激动能通过音乐充分展示了自己的才华。

举办本次比赛的目的是提升孩子们的技能、激发创造力并建立自信心。比赛分为两个阶段:初赛在各班进行,决赛则在礼堂举行,由老师和其他师生一起参与。

值得一提的是,这类比赛还能帮助学生通过歌词提高语言理解能力。这是一种极其有效且令人愉悦的学习方式。

我们向所有获奖者致以最诚挚的祝贺,为他们的坚持努力的精神而感到骄傲。同时也祝愿我们的小学习者们在未来的学习旅程中继续取得更多的成就。

Photos from Makson Education Group's post 13/06/2026

សាលាអន្តរជាតិម៉ាកសឹន សាខា598 បានរៀបចំនូវកម្មវិធីប្រលងប្រកួត «សរសេរជក់» សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ដល់ថ្នាក់ទី៧។ សិស្សានុសិស្សទាំងអស់មានអារម្មណ៍ភ័យ អរ ដែលប្តូរពីការកាន់ខ្មៅដៃ ទៅជាការកាន់ជក់សរសេរវិញ។

កម្មវិធីនេះបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភាពការកាន់ជក់ និងការសរសេរជក់។ កម្មវិធីនេះក៏បានបង្កើនចំណេះដឹង អភិវឌ្ឍសមត្ថភាពភាសា និងពង្រឹងការផ្ចង់អារម្មណ៍ និងការយកចិត្តទុកដាក់របស់កូនៗក្នុងការសរសេរផងដែរ។ នេះក៏ជាឱកាសដ៏ល្អមួយក្នុងការជួយជំរុញឱ្យកូនៗបានស្វែងយល់បន្ថែមពីសិល្បៈនៃការសរសេរជក់ ដែលជាសិល្បៈមួយនៃប្រទេសចិន ព្រមទាំងជាការទាក់ទាញសិស្សឱ្យស្រឡាញ់ចូលចិត្តការសិក្សាភាសាចិនផងដែរ។

សាលាសូមចូលរួមអបអរសាទរដល់សិស្សជ័យលាភី ដែលបានខិតខំប្រឹងប្រែងយ៉ាងមុតមាំ។ សង្ឃឹមថា កូនៗនឹងបន្តការស្រឡាញ់សិល្បៈនៃការសរសេរជក់នេះ។

Makson International Academy, 598 campus was organized a "Chinese Calligraphy" competition for our Grade 4 to Grade 7 students. The students were so excited to write with brushes instead of pencils.

This competition was organized to enhance the children's skills in both brush handling and writing, while strengthening their focus and attentiveness. Especially, it is an opportunity to inspire students to explore the beautiful art of Chinese calligraphy, immersing them in the culture and fostering a deep love for learning the Chinese language.

We would like to extend our heartfelt congratulations to all the winners for their outstanding dedication and effort. We hope you will continue to cherish and pursue this beautiful art form.

Makson 国际学校,598校区

学校成功为四年级至七年级的学生举办了一场“中文书法”比赛。学生们对用毛笔来书写感到非常兴奋。

此次比赛的目的是为了提升学生握笔与书写的技巧,同时培养他们的专注力和细心程度。更重要的是,这为学生们提供了一个绝佳的机会去探索中国书法这一优美的艺术文化,让他们在文化氛围中,激发他们对学习中文的深厚热爱。

我们向所有表现优异和刻苦努力的获奖宝贝们表示衷心的祝贺!希望我们的学习者们能继续珍爱并传承中国书法。

Photos from Makson Education Group's post 11/06/2026

សាលារៀន អន្តរជាតិម៉ាកសឹន សាខាភ្នំពេញថ្មី
🏆 ស្មារតីកីឡា និងការអប់រំ៖ ៖ ចំណងមិត្តភាព គុណប្រយោជន៍ និងការកសាងអនាគតអ្នកដឹកនាំ
យើងទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា ការអប់រំដែលពេញលេញទាមទារឱ្យមានការអភិវឌ្ឍស្របគ្នាទាំងកាយសម្បទា និងបញ្ញាស្មារតី។ កីឡាមិនត្រឹមតែជាការបញ្ចេញកម្លាំងកាយនោះទេ ប៉ុន្តែវាជា "សាលាជីវិត" ដ៏សំខាន់មួយ ដែលផ្តល់នូវសារៈប្រយោជន៍យ៉ាងធំធេងដល់សិស្សានុសិស្ស។ ការលេងកីឡាជួយលើកកម្ពស់សុខភាពកាយឱ្យមាំមួន កាត់បន្ថយភាពតានតឹងផ្នែកផ្លូវចិត្ត និងជួយជំរុញដល់ការផ្ចង់អារម្មណ៍ ដែលជាកត្តាដ៏ចាំបាច់បំផុតសម្រាប់ភាពជោគជ័យក្នុងការសិក្សា។
ការប្រកួតមិត្តភាពរបស់កូនៗ ផ្នែកកីឡាបាល់ទះ និងបាល់ទាត់នាពេលថ្មីៗនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសលើទីលានប៉ុណ្ណោះទេ តែជាឱកាសដ៏វិសេសវិសាលក្នុងការរឹតចំណងសាមគ្គីភាព និងមេត្រីភាពយ៉ាងស្អិតរមួតរវាងកីឡាករទាំងអស់។
វាជាទីលានដែលបង្រៀនយុវជនរបស់យើងអំពីតម្លៃនៃការអប់រំក្រៅថ្នាក់ ដូចជាការគោរពវិន័យ ការយោគយល់គ្នា ការធ្វើការជាក្រុម និងភាពធន់ក្នុងការជម្នះរាល់ឧបសគ្គ។ យើងសង្កេតឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង ការគោរពគូប្រកួត និងទឹកចិត្តកីឡាដ៏គួរឱ្យស្ងើចសរសើររបស់កូនៗ ទោះបីជាស្ថិតក្នុងបរិយាកាសប្រកួតប្រជែងក្តី។
ជ័យជម្នះពិតប្រាកដមិនមែនវាស់វែងត្រឹមតែពិន្ទុនៅលើតារាងនោះទេ ប៉ុន្តែវាគឺជាការទទួលបានសុខភាពល្អពេញលេញ ការយកឈ្នះលើខ្លួនឯង និងមិត្តភាពដែលត្រូវបានសាងឡើងយ៉ាងរឹងមាំក្រោយពេលការប្រកួតបញ្ចប់។
សូមចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់របស់យើងចំពោះការតាំងចិត្តដ៏រឹងមាំ និងស្មារតីមិត្តភាពនេះ! 👏

MAKSON International Academy, Phnom Penh Thmei

🏆 The Spirit of Sport and Education: Building Friendships, Promoting Well-being, and Shaping Future Leaders

We firmly believe that a truly holistic education requires the balanced development of both mind and body. Sport is far more than just physical activity; it is a valuable ‘school of life’ that provides countless benefits for our students. Participation in sport promotes good physical health, reduces stress, and enhances concentration and focus—essential qualities for academic success.

Our recent friendly volleyball and football games were not only an opportunity for students to develop and exchange skills and experience on the court and field, but also a wonderful occasion to strengthen friendships, teamwork, and mutual respect among all participants.

Sport provides an environment where young people learn important values beyond the classroom, including discipline, cooperation, resilience, and respect for others. Throughout the matches, we were delighted to witness our students’ determination, respect for their opponents, and outstanding sportsmanship, even in a competitive setting.

True success is not measured solely by the scoreline. It is reflected in the development of healthy lifestyles, the ability to challenge and improve oneself, and the lasting friendships formed long after the final whistle has blown.

Please join us in congratulating and encouraging all of our athletes for their dedication, perseverance, and wonderful spirit of friendship. 👏

Photos from Makson Education Group's post 11/06/2026

🏡👨‍👩‍👧‍👦 កម្មវិធីទិវា Family Night សម្រាប់សិស្សថ្នាក់ EY5 🏡👨‍👩‍👧‍👦

សាលាអន្តរជាតិម៉ាកសឹន សាខា 598 បានរៀបចំកម្មវិធី Family Night ដ៏មានអត្ថន័យ និងពោរពេញដោយភាពកក់ក្តៅ សម្រាប់កូនសិស្សថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់ EY5 ដោយមានការចូលរួមយ៉ាងសកម្មពីមាតាបិតា និងកូនៗជាទីស្រឡាញ់។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យក្រុមគ្រួសារចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នា កាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងបង្កើនការប្រាស្រ័យទាក់ទងរវាងឪពុកម្តាយ និងកូនៗ តាមរយៈសកម្មភាពច្នៃប្រឌិត និងការសហការគ្នា។

ក្នុងឱកាសដ៏ពិសេសនេះ មាតាបិតា និងកូនៗបានរួមគ្នាបង្កើតខ្សែដៃ និងគ្រឿងអលង្ការដោយដៃ ដែលមិនត្រឹមតែជាស្នាដៃដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលផ្ទុកទៅដោយក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ។

បរិយាកាសនាល្ងាចនោះពោរពេញទៅដោយស្នាមញញឹម សំណើច និងភាពរីករាយ។ ក្រុមគ្រួសារនីមួយៗបានចែករំលែកពេលវេលាដ៏មានន័យជាមួយគ្នា បង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងពង្រឹងទំនាក់ទំនងគ្រួសារឱ្យកាន់តែរឹងមាំ។

សាលារៀនជឿជាក់ថា សកម្មភាពបែបនេះមិនត្រឹមតែជួយអភិវឌ្ឍភាពច្នៃប្រឌិត និងជំនាញសហការរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាពជិតស្និទ្ធ ការយល់ចិត្តគ្នា និងការទំនាក់ទំនងដ៏ល្អរវាងមាតាបិតា និងកូនៗផងដែរ។

សាលាអន្តរជាតិម៉ាកសឹន សាខា 598 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងកម្មវិធីនេះ និងបានរួមចំណែកធ្វើឱ្យល្ងាចមួយនេះក្លាយជាពេលវេលាដ៏ពិសេស ពោរពេញដោយសេចក្តីស្រឡាញ់ ភាពកក់ក្តៅ និងអនុស្សាវរីយ៍ដ៏ស្រស់ស្អាតសម្រាប់កូនៗទាំងអស់។ 💖✨

Makson International Academy, 598 Campus

Our EY5 Family Night was a wonderful opportunity for parents and children to spend quality time together away from screens while getting creative. Families were invited to make bracelets and other jewellery, working side by side to create special keepsakes and memories.

The evening was filled with smiles, laughter, and meaningful conversations as parents and children enjoyed sharing an activity together. Events such as these help strengthen family bonds, encourage communication, and provide valuable opportunities for children and parents to connect through shared experiences.

It was lovely to see so many families enjoying the evening and celebrating the importance of spending time together.

We would like to express our deepest gratitude to all the parents who took the time to participate in this program and contributed to making this evening a special time, full of love, warmth, and beautiful memories for all the children. 🏡👨‍👩‍👧‍👦

Photos from Makson Education Group's post 10/06/2026

📖✏️📝 សកម្មភាពសិស្សានុសិស្សថ្នាក់ទី៦នៃសាលាអន្តរជាតិម៉ាកសឹន សាខា៥៩៨ ក្នុងការប្រឡងឆមាសលើកទី២ 📝✏️📖

នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ សាលារៀនអន្តរជាតិម៉ាកសឹន សាខា៥៩៨ មានកិត្តិយសយ៉ាងក្រៃលែង ដោយបានទទួលស្វាគមន៍វត្តមានរបស់ លោក សុត សេដ្ឋា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌឬស្សីកែវ ដែលបានអញ្ជើញចុះពិនិត្យ និងតាមដានដោយផ្ទាល់ នូវដំណើរការប្រឡងឆមាសលើកទី២ របស់សិស្សានុសិស្សថ្នាក់ទី៦។

ក្នុងឱកាសនៃការចុះពិនិត្យនេះ លោកប្រធានការិយាល័យអប់រំខណ្ឌ បានវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ដែលបានរៀបចំដំណើរការប្រឡងប្រកបដោយសណ្តាប់ធ្នាប់ របៀបរៀបរយ តម្លាភាព និងអនុវត្តបានយ៉ាងល្អស្របតាមស្តង់ដារណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះផងដែរ លោកក៏បានផ្តល់នូវការលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី៦ ទាំងអស់ ឱ្យខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព មានភាពជឿជាក់លើខ្លួនឯង និងរក្សាភាពស្ងប់ស្ងាត់ក្នុងពេលប្រឡង ដើម្បីទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ការត្រៀមខ្លួនបន្តការសិក្សានៅថ្នាក់អនុវិទ្យាល័យនាពេលខាងមុខ។

សាលារៀនអន្តរជាតិម៉ាកសឹន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌឬស្សីកែវ ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងជំរុញដល់ការអភិវឌ្ឍវិស័យអប់រំរបស់សាលាយើងខ្ញុំជានិច្ច។

ជាចុងក្រោយ សូមជូនពរដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៦ ទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រឡង ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា និងបន្តឈានទៅរកអនាគតដ៏ភ្លឺស្វាង។ 🥰🏆📚

📖📝 Grade 6 Second Semester Exam Activities 📝📖

On Monday, 18 May 2026, Makson International Academy, 598 Campus was honoured to welcome Mr. Soth Sitha , Director of the Russey Keo District Office of Education, Youth and Sports, who visited the school to inspect and directly observe the Grade 6 second semester exam process.

During his visit, the Director highly appreciated the efforts of the school management and teachers in organising the examinations in an orderly, transparent, and well-managed manner, in line with the guidelines of the Ministry of Education, Youth and Sports.

He also encouraged all Grade 6 students to continue studying hard, remain calm, and have confidence in themselves during their exams so that they can achieve strong results and prepare well for their future secondary school studies.

We would like to express our sincere thanks to the Russey Keo District Office of Education, Youth and Sports for their continued support, encouragement, and commitment to the advancement of education at our school.

Finally, we wish all of our Grade 6 students the very best in their exams. May they achieve excellent results and continue building a bright future ahead. 🌟📚🏆

Photos from Makson Education Group's post 10/06/2026

🎊🎉អបអរសាទរចំពោះកូនៗដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រទទួលបានលទ្ធផលល្អក្នុងត្រីមាសទី៣ កន្លងមកនេះ🥇🥈🥉

ក្នុងសប្តាហ៍កន្លងផុតទៅ សាលាអន្តរជាតិម៉ាកសឹន សាខា៥៩៨ បានរៀបចំកម្មវិធីចែកលិខិតសរសើរ និងបណ្ណសរសើរដល់សិស្សានុសិស្សដែលបានខិតខំសិក្សារៀនសូត្រ និងទទួលបានចំណាត់ថ្នាក់ល្អក្នុងត្រីមាសទី៣។ 📖📚

✍🏻គោលបំណងនៃការចែកលិខិតសរសើរ និងបណ្ណសរសើរនេះ គឺដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អ ព្រមទាំងជាគំរូល្អដល់សិស្សានុសិស្សដទៃទៀតផងដែរ។

សាលាពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងការចូលរួមបានយ៉ាងខ្ជាប់ខ្ជួនក្នុងការអនុវត្តវិន័យ ឥរិយាបថ សីលធម៌ល្អ ក្នុងការរស់នៅ និងការសិក្សារៀនសូត្រ។ 💜

សូមកូនៗបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងបន្តក្លាយជាមោទកភាពសម្រាប់គ្រួសារ និងសាលារៀន។ ✨

🎊🎉 Congratulations to Our Term 3 Achievers! 🥇🥈🥉

Last week, Makson International Academy, 598 Campus, proudly held a Certificate Awarding Ceremony to recognise students who worked hard and achieved excellent results in Term 3. 📖📚

The purpose of this ceremony was not only to celebrate our students’ academic success, but also to encourage and motivate them to continue striving for excellence. These students also serve as wonderful role models for their peers through their dedication, effort, and commitment to learning.

We are truly proud of our students for their hard work in their studies, as well as their active participation in maintaining discipline, good behaviour, and strong moral values in both daily life and learning. 💜

Congratulations to all award recents! Keep up the great work and continue aiming even higher. ✨


:::

Photos from Makson Education Group's post 09/06/2026

🌟 កម្មវិធីប្រកួតប្រជែងអក្ខវិញ្ញាសផ្នែកភាសាអង់គេ្លសបានដំណើរការទៅដោយជោគជ័យ (Spelling Bee) នៅសាលាអន្តរជាតិម៉ាកសឹន សាខាភ្នំពេញថ្មី (Makson International Academy)! 🌟

សាលាអន្តរជាតិម៉ាកសឹន ពិតជាមានសេចក្តីសោមន្សរីករាយក្រៃលែង ក្នុងការអបអរសាទរកូនៗនៃថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់(Early Years 5) ដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងអក្ខវិញ្ញាសនៅក្នុងសាលារបស់យើង។

កូនៗសិស្សានុសិស្សរបស់យើង បានបង្ហាញពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការប្រកបពាក្យនីមួយៗយ៉ាងផ្ចិតផ្ចង់ និងបានឈានទៅមុខជាបន្តបន្ទាប់នៅលើ «ផ្កា » តំណាងឱ្យពីការបោះជំហានទៅមុខពេលកូនប្រកបពាក្យបានត្រឹមត្រូវ ដែលមានពណ៌ស្រស់ឆើតឆាយ។ ភាពហ្មត់ចត់ក្នុងការសិក្សា និងការត្រៀមលក្ខណៈរបស់កូន ពិតជាទទួលបានផ្លែផ្កាយ៉ាងគាប់ប្រសើរ។ សាលាពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការខិតខំប្រឹងប្រែង និងភាពជឿជាក់លើខ្លួនឯងរបស់កូនៗ។
ហេតុអ្វីបានជាកម្មវិធីប្រកួតប្រជែងអក្ខរាវិរុទ្ធមានសារៈសំខាន់៖
ការប្រកួតប្រជែងផ្នែកការសិក្សាដូចជា កម្មវិធីការប្រកបពាក្យ ( Spelling Bee ) នេះ ជួយបណ្តុះបណ្តាលសិស្សានុសិស្ស លើសពីជំនាញនៃការធ្វើអក្ខរវិញ្ញាសទៅទៀត។ កម្មវិធីនេះជួយឱ្យពួកគេអភិវឌ្ឍ៖

- មានភាពជឿជាក់ និងភាពក្លាហាន៖ ហ៊ាននិយាយ និងបញ្ចេញសមត្ថភាពនៅចំពោះមុខទស្សនិកជន។

- ការតស៊ូព្យាយាម៖ រៀនសូត្រយល់ដឹងថា ការអនុវត្តផ្ទាល់នាំទៅរកភាពជោគជ័យ។

- ការប្រកួតប្រជែងប្រកបដោយភាពវិជ្ជមាន៖ រីករាយ និងអបអរសាទរចំពោះការខិតខំប្រឹងប្រែង ក៏ដូចជាការរីកចម្រើនរបស់ខ្លួន។

- ការអភិវឌ្ឍប្រព័ន្ធខួរក្បាល និងការចងចាំ៖ ពង្រឹងសមត្ថភាពចងចាំ និងការផ្តោតអារម្មណ៍ឱ្យកាន់តែល្អប្រសើរ។

- ក្តីស្រឡាញ់ក្នុងការសិក្សា៖ ធ្វើឱ្យការរៀនសូត្រក្លាយជារឿងសប្បាយរីករាយ និងគួរឱ្យចង់ស្វែងយល់!

នៅក្នុងដំណាក់កាលនៃការលូតលាស់ដ៏សំខាន់នេះ ការចូលរួមក្នុងកម្មវិធីប្រកួតប្រជែង បែបនេះជួយឱ្យកូនៗបង្កើតភាពធន់ (មិនងាយបោះបង់) ជម្រុញឱ្យសិស្សានុសិស្សហ៊ានប្រឈមមុខនឹងការសាកល្បងថ្មីៗសម្រាប់ខ្លួនឯង ព្រមទាំងបង្កើតនូវការចងចាំល្អៗ និងវិជ្ជមានយូរអង្វែងជុំវិញការសិក្សា។

សូមចូលរួមអបអរសាទរចំពោះបេក្ខជន បេក្ខនារី ដែលបានចូលរួមទាំងអស់គ្នា! ការប្តេជ្ញាចិត្តរបស់កូន ពិតជាបានផ្តល់ជាកម្លាំងចិត្តដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតា ពួកយើងគ្រប់គ្នាពិតជាមានមោទនភាពណាស់ចំពោះកូនៗនៅថ្ងៃនេះ។

🌟 Spelling Bee Success at Makson International Academy! 🌟

We're thrilled to celebrate our Early Years 5 students who participated in our exciting Spelling Bee at our PPT campus!

Our young learners demonstrated exceptional focus and dedication as they carefully spelled each word and advanced along our colorful Spelling Flowers. Their commitment to studying and preparation truly paid off—we are incredibly proud of their hard work and confidence!

Why Spelling Bees Matter: Academic competitions like Spelling Bees foster so much more than just spelling skills! They help young learners develop:
• Confidence & Courage - speaking up in front of an audience
• Perseverance - learning that practice leads to success
• Healthy Competition - celebrating effort and growth
• Cognitive Development - strengthening memory and focus

Love for Learning - making academics fun and engaging!

At this crucial developmental stage, participating in friendly competitions builds resilience, encourages students to challenge themselves, and creates lasting positive memories around learning.

Congratulations to all our participants! Your dedication inspires us all.

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


Street 1980, Sangkat Phnom Penh Thmei, Khan Sen Sok
Phnom Penh
12101

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00