10/05/2026
នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គសិក្ខាសាលា ស្តីពី «ការពង្រឹងសមត្ថភាពតាមប្រព័ន្ធព័ត៌មានវិទ្យា លើការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ សាកលវិទ្យាធិការ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃមន្ទីររាជធានី ខេត្ត សរុបប្រមាណ ១៣០នាក់។
សូមបញ្ជាក់ជូនថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុញ្ញាតជាគោលការណ៍ឱ្យកែសម្រួលរចនាសម្ព័ន្ធថវិកាកម្មវិធីសម្រាប់ការអនុវត្តចាប់ពីឆ្នាំថវិកា២០២៧ តទៅ តាមរយៈលិខិលេខ ៣៣៨៦ សហវ.ល.ស.អថ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងគោលនយោបាយចំនួន១ គឺ “ធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត” ចំណែក កម្មវិធីមានចំនួន ៥ អនុកម្មវិធីចំនួន ២0 និងចង្កោមសកម្មភាពចំនួន ១៥៧ ជារួម បើធៀបនឹងឆ្នាំ២០២៦ កម្មវិធីមានចំនួន ៥ ដដែល អនុកម្មវិធីថយចុះចំនួន ៣៨ និងចង្កោមសកម្មភាពថយចុះចំនួន ៥១។
ទន្ទឹមនឹងនេះ ក្រសួងក៏បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រោងថវិកាប្រចាំឆ្នាំផ្សារភ្ជាប់នឹង ESP, BSP និង AOP សម្រាប់អង្គភាពថ្នាក់រដ្ឋបាលកណ្ដាល មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យស្របតាមរចនាសម្ព័ន្ធថវិកាកម្មវិធីថ្មី និងការកែសម្រួលចំណាត់ថ្នាក់សេដ្ឋកិច្ចថ្មី តាមស្មារតីនៃប្រកាសលេខ១១៥៨ សហវ.ប្រក.រតន ស្ដីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាល ថ្នាក់ក្រោមជាតិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធគ្រោងថវិកាទូទៅ ការគ្រោងថវិកាបន្ទុកបុគ្គលិក ការគ្រោងមូលនិធិដំណើរការសាលារៀនសាធារណៈ និងថវិកាដំណើរការការិយាល័យអយកនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាជំនួយដល់ដំណើរការនៃការរៀបចំថវិកាផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០២៧-២០២៩ និងជួយសម្រួលការគណនាគម្រោងចំណាយដូចជា បេសកកម្ម សិក្ខាសាលា បណ្ដុះបណ្ដាល ជាដើម ព្រមទាំងរៀបចំផែនការប្រតិបត្តិប្រចាំក្នុងពេលដំណាលគ្នានៃដំណើរការរៀបចំថវិកាប្រចាំឆ្នាំ២០២៧។
សរុបសេចក្តីមក វគ្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ដ្រីលើការៀបចំផែនការសមិទ្ធកម្ម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ដ្រថវិកាឆ្នាំ២០២៧-២០២៩ ការគ្រោងថវិកាបន្ទុកបុគ្គលិក ការគ្រោងថវិកាប្រចាំឆ្នាំ២០២៧ ការគ្រោងថវិកាមូលនិធិដំណើរការសាលារៀន សាធារណៈ (SOF) និងឆ្ពោះទៅដល់ការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំនាពេលខាងមុខ ស្របតាមរចនាម្ព័ន្ធថវិកាកម្មវិធីថ្មី ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកាថ្មី ដើម្បីចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល គឺ «គណនេយ្យភាពសមិទ្ធកម្ម»។
Department of Finance organized the workshop “Strengthening Capacity through the Information System in Preparing the Budget Strategic Plan 2027–2029 and the 2027 Budget” under the high presidency of H.E. Dr. Ung Borath, Secretary of State of the Ministry of Education, Youth and Sport. The event was also attended by H.E. Undersecretary of State, the Rector, senior leader, and technical officials from provincial departments, with a total of approximately 130 participants.
It is hereby noted that the Ministry of Economy and Finance has authorized, as a principle, the adjustment of program budget structures for implementation starting from the 2027 fiscal year, through official letter No. 3386 dated March 27, 2026. Within this framework, the Ministry of Education, Youth and Sport has set one overarching policy objective: “To ensure that all Cambodian citizens receive quality, equitable, and inclusive education, enriched with knowledge, skills, discipline, morality, and good behavior, along with good health, physical fitness, and lifelong learning.”
The program structure comprises 5 programs, 20 sub-programs, and 157 activity clusters. Compared to 2026, the number of programs remains at 5, while sub-programs decrease by 38 and activity clusters decrease by 51.
In parallel, the Ministry has updated the annual budget framework system to align with ESP, BSP, and AOP for central administrative units, provincial and municipal departments of education, and district/khan offices of education. This update ensures consistency with the new program budget structure and the revised economic classification, in line with Prakas No. 1158 on the implementation of economic classifications for national and sub-national budget content. This includes: the general budget framework, personnel expenditure planning, operational funds for public schools, and operational budgets for district education offices. These serve as tools to facilitate the preparation of annual budgets linked to the Education Strategic Plan 2027–2029, and to support expenditure planning for missions, workshops, training, and other activities, while simultaneously preparing annual operational plans for the 2027 fiscal year.
In summary, this workshop was convened with the purpose of strengthening officials’ capacity in preparing performance-based plans and utilizing information technology systems for the development of the Strategic Budget Plan 2027–2029, personnel expenditure frameworks, the 2027 annual budget, operational funds for public schools (SOF), and future annual operational plans. All of this is aligned with the new program budget structure and economic classifications, contributing to the implementation of Phase IV of the Government’s Public Financial Management Reform Program, namely “Performance Accountability.”
🗓ថ្ងៃទី៩-១២ ខែឧសភា ឆ្នាំ២០២៦
📍សាកលវិទ្យាល័យស្វាយរៀង
#នាយកដ្ឋានហិរញ្ញវត្ថុ
សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)