edu

edu

Share

Sometimes, one good book can change the course of our lives.

edu is created to advertise books translated from English into Khmer, but also to recommend some good books that can change someone's life if read.

23/06/2026

23/06/2026

សម្រង់សម្តីមាសទស្សនវិទូពិភពលោក

🎙️ ផលិតសំឡេង និងវីដេអូ៖ ហ៊ុត ពុទ្ធា
🎬 គ្រប់គ្រងការផ្សាយ៖ ដោ នីដា
🤝 សម្របសម្រួល៖ ផែន សុកាយ
✨ ឧបត្ថម្ភ និងគាំទ្រដោយ៖ &

លីងទស្សនាវីដេអូពេញនៅលើ YouTube ៖
🔗 https://www.youtube.com/channel/UCsfVnAv5bJECfaBua79aipQ សូមចុច Subscribe និងដាក់រូបកណ្ដឹង ដើម្បីទទួលបានវីដេអូថ្មីៗ! 🔔

20/06/2026

20/06/2026



ប្រធានបទ៖ គ្រប់គ្រងពេលវេលាតាមវិធីសាស្រ្ត Pomodoro

តើអ្វីជាវិធីសាស្រ្ត Pomodoro? ហេតុអ្វីវាមានប្រសិទ្ធភាព
ក្នុងការគ្រប់គ្រងពេលវេលា? ហើយតើវាមានប្រវត្តិយ៉ាង
ដូចម្ត៉េច?

Pomodoro ជាវិធីសាស្រ្តបែងចែក និងគ្រប់គ្រងពេលវេលា
មួយនៅក្នុងចំណោមវិធីសាស្រ្តគ្រប់គ្រងពេលវេលាផ្សេងៗ
ទៀត ដែលមនុស្សសម័យទំនើបកំពុងតែនិយមប្រើប្រាស់។
វិធីសាស្រ្តនេះមានភាពសាមញ្ញ ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់
ក្នុងការរក្សាការផ្តោតរបស់យើងឱ្យមានស្ថិរភាព ក៏ដូចជា
ជួយឱ្យយើងអាចចៀសវាងអារម្មណ៍ burnout បានថែម
ទៀតផង ទោះបីយើងធ្វើការច្រើនម៉ោងនៅក្នុង
ថ្ងៃ នីមួយៗក៏ដោយ។

Pomodoro ជាពាក្យរបស់ភាសាក្រិច ដែលមានន័យថា
tomato ឬ ផ្លែប៉េងប៉ោះ។ មែនហើយ វិធីសាស្រ្តនេះត្រូវបាន
បង្កើតឡើងដោយជនជាតិក្រិចនោះឯង។ ពេលកំពុងរៀន
នៅមហាវិទ្យាល័យ និស្សិតម្នាក់ឈ្មោះ Francesco Cirillo
តែងជួបនឹងការប្រទាញប្រទង់និងភាពស្មុគស្មាញជារៀង
រាល់ថ្ងៃ ដ្បិតអីកិច្ចការសាលា ឬ assignments ចេះតែកើន
ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យគាត់មិនអាចផ្តោត
អារម្មណ៍លើការសិក្សារៀនសូត្របានឡើយ។ ដោយសារ
សេចក្តីខកចិត្តនឹងការបាត់បង់ផលិតភាពការងារ លោក
Cirillo បានសាកល្បងវិធីសាស្រ្តគ្រប់គ្រងពេលវេលាមួយដ៏
សាមញ្ញបំផុត គឺគាត់កំណត់ឱ្យខ្លួនឯងអង្គុយរៀនចំនួន
២នាទី ដោយគ្មានការឈប់និងការរំខានពីអ្វីមួយឡើយ។

លោក Cirillo បានយកនាឡិកាមួយរាងដូចជាផ្លែប៉េងប៉ោះ
ដែលគេច្រើនតែប្រើនៅក្នុងផ្ទះបាយ មកធ្វើជាឧបករណ៍
ដើម្បីកំណត់ពេលវេលា។ គាត់រៀនម្តងចំនួន ២នាទី រួច
ឈប់ម្តង ហើយរៀនម្តងទៀតចំនួន ២នាទី រួចឈប់ម្តង
ទៀត និងធ្វើបែបនេះជាបន្តបន្ទាប់។ គាត់បានកត់ត្រានិង
តាមដានការអនុវត្តនីមួយៗរបស់គាត់។ ដោយមើលឃើញ
ប្រសិទ្ធភាពល្អរបស់វា លោក Cirillo ចាប់ផ្តើមបង្កើនពេល
វេលាបន្តិចម្តងៗរហូតដល់ ២៥នាទី ដែលមានន័យថា គាត់
រៀនចំនួន ២៥នាទី ហើយឈប់សម្រាកចំនួន ៥នាទី។
លោក Cirillo បានសម្គាល់ឃើញថា កំឡុងពេល ២៥នាទី
ទាំងនោះ ខួរក្បាលរបស់គាត់មានដំណើរការល្អខ្លាំងណាស់
និងគ្មានភាពស្រពិចស្រពិលកើតឡើងឡើយ។ ចំណែកការ
សម្រាកចំនួន ៥នាទី គឺល្មមដើម្បីធ្វើឱ្យវាមានថាមពលឡើង
វិញ។ គាត់បានចែករំលែកវិធីសាស្រ្តនេះជាមួយអ្នកដទៃ
ហើយក៏ត្រូវបានគេឱ្យឈ្មោះថា វិធីគ្រប់គ្រងពេលវេលា
“Pomodoro”។

តើយើងអនុវត្ត Pomodoro ដោយរបៀបណា?
ការអនុវត្តក៏មានលក្ខណៈសាមញ្ញដូចគ្នានេះដែរ។ ដំបូងអ្នក
កំណត់កិច្ចការដែលអ្នកត្រូវធ្វើ។ បន្ទាប់មកអ្នកកំណត់ពេល
វេលាម្តង ២៥នាទី ដើម្បីធ្វើកិច្ចការនោះ ហើយឈប់ម្តង
៥នាទី។ អ្នកធ្វើសកម្មភាពបែបនេះឱ្យបានបួនជុំ ទើបអ្នក
សម្រាកធំម្តងដែលអាចមានរយៈពេល ១០នាទី ឬ
១៥នាទី។

ការសម្រាកដែលមានប្រសិទ្ធភាពដើម្បីឱ្យខួរក្បាលមាន
ថាមពលឡើងវិញ គឺការដើរចុះឡើង ការហូបទឹក ការសម្លឹង
មើលធម្មជាតិខាងក្រៅ ឬការនៅស្ងៀមស្ងាត់តែម្នាក់ឯង។

ចូរចៀសវាងការប្រើឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ បើ
មិនដូច្នោះទេ វាមិនត្រឹមតែមិនបានធ្វើឱ្យខួរក្បាលសម្រាក
នោះឡើយ តែវាបែរជានាំឱ្យខួរក្បាលរវល់នឹងការងារផ្សេង
ទៅវិញ។

អ្នកនៅតែអាចច្នៃវិធីសាស្រ្តនេះឱ្យស្របនឹងស្ថានភាពជាក់
ស្តែងរបស់អ្នកបានផងដែរ។ មានមនុស្សមួយចំនួនចូលចិត្ត
តួលេខមួយនេះជាង គឺ ធ្វើការម្តង ៥០នាទី ហើយសម្រាក
ម្តង ១៥នាទី។ ថ្វីដ្បិតតែចំនួនពេលវេលាខុសគ្នា តែ
concept របស់វាគឺនៅតែដដែល គឺធ្វើការផង និងទុកពេល
វេលាមួយចំនួនដើម្បីសម្រាកនៅចន្លោះសកម្មភាពការងារ
នីមួយៗផង។

ការគ្រប់គ្រងពេលវេលាមិនមែនជាការប្រឹងធ្វើការឱ្យបាន
កាន់តែច្រើននោះទេ។ តែផ្ទុយមកវិញ វាជាការប្រើប្រាស់
ពេលវេលាឱ្យមានផលិតភាពនិងប្រសិទ្ធភាពខ្ពស់។
វិធីសាស្រ្ត Pomodoro អាចចាប់យកពេលវេលាដែល
ខួរក្បាលមានដំណើរការខ្ពស់បំផុតមកប្រើប្រាស់ដើម្បី
បង្កើតលទ្ធផលឱ្យបានជាអតិបរមា និងចាប់យក
ពេលវេលាដែលខួរក្បាលធ្លាក់ចុះការផ្តោតមកចំណាយ
លើការសម្រាកដើម្បីសាកថ្មរបស់វាឱ្យខ្ពស់ឡើងវិញ៕

អ្នកនិពន្ធ ៖ ដោ នីដា [https://web.facebook.com/nidador]

18/06/2026

“If you don’t make time to read, you’re gonna spend the rest of your life paying for what you don’t know.” _unknown

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


Phnom Penh
123000