16/06/2026
លិខិតបដិសេធ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ ថ្មីៗនេះវិទ្យាស្ថានបានពិនិត្យឃើញមានករណ៏ក្លែងបន្លំនូវសញ្ញាបត្ររបស់វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា ដោយមានអត្តសញ្ញាណដូចខាងក្រោម៖
ឈ្មោះ ៖ ណន សីហា
• ភេទ ៖ ប្រុស
• កើត៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៩៣
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមបដិសេធមិនទទួលស្គាល់សញ្ញាបត្រដែលមានឈ្មោះខាងលើនេះ ឡើយ ព្រោះជាសញ្ញាបត្រក្លែងក្លាយ មិនមែនជាសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាននោះទេ។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមគោរពស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់ វិធានការតាមផ្លូវច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
15/06/2026
✨🎉"កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦" អបអសាទរក្រុមកីឡានៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ទទួលបានមេដៃសរុបទាំង ៧ប្រភេទកីឡា:
1. កីឡាអត្តពលកម្ម ទទួលបានមេដៃសរុបចំនួន ៣ គ្រឿង
-ប្រាក់ចំនួន ១
-សំរិទ្ធចំនួន ២
2. កីឡាបាល់ទាត់បុរស ទទួលបានចំណាត់ថ្នាក់លេខ៣🥉
#កីឡារស់ក្នុងសន្តិភាព
#កីឡាឌីជីថលជាអនាគតយុវជន
#សូមរក្សាសិទ្ធក្នុងការកែរសម្រួល
15/06/2026
✨ទិដ្ឋភាពទូទៅក្នុងថ្ងៃបិទកម្មវិធី "កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦" ។
#កីឡារស់ក្នុងសន្តិភាព
#កីឡាឌីជីថលជាអនាគតយុវជន
#សូមរក្សាសិទ្ធក្នុងការកែរសម្រួល
13/06/2026
✨🎉អបអសាទរក្រុមបាល់ទាត់នៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ទទួលបានចំណាត់ថ្នាក់លេខ៣🥉ក្នុងពានរង្វាន់ "កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦" ។
#កីឡារស់ក្នុងសន្តិភាព
#កីឡាឌីជីថលជាអនាគតយុវជន
#សូមរក្សាសិទ្ធក្នុងការកែរសម្រួល
12/06/2026
🎉អបអសាទរប្រភេទកីឡាអត្តពលកម្មនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបញ្ចប់ដោយជោគជ័យដោយទទួលបានមេដាយ ប្រាក់១ សំរឹទ្ធ២ នៅក្នុងវិញ្ញាសា ១០០ម និងវិញ្ញាសា ១០០០០ម ក្នុងការប្រកួត "កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦" ។
12/06/2026
LINEUP (12/Jun/2026)
វគ្គ៤ក្រុម៖ (ដណ្តើមលេខ៣)
ITC Vs NMU
🗓️កាលបរិច្ឆេទ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ (៣:៣០នាទីល្ងាច)
📍ទីតាំងប្រកួត៖ វិទ្យាល័យ ហ៊ុនសែន ច្បាអំពៅ (ចូលរួមទស្សនាដោយសេរី )
#កីឡារស់ក្នុងសន្តិភាព
#កីឡាឌីជីថលជាអនាគតយុវជន
#សូមរក្សាសិទ្ធក្នុងការកែរសម្រួល
11/06/2026
🎉អបអសាទរទៅកាន់កីឡាករ ជាន លាបហេង ទទួលបានមេដាយ ប្រាក់ ប្រភេទកីឡាអត្តពលកម្មក្នុងវិញ្ញាសា រត់១០០០០ម និងកីឡាករ ចំរើន វិសាល ទទួលបានមេដាយ សំរឹទ្ធប្រភេទកីឡាអត្តពលកម្មក្នុងវិញ្ញាសា រត់១០០០០ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងការប្រកួត "កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦" ។
11/06/2026
"កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦"
វគ្គ៤ក្រុម៖ SEMI FINAL
Full-times
ITC 1 : 3 UHST
#កីឡារស់ក្នុងសន្តិភាព
#កីឡាឌីជីថលជាអនាគតយុវជន
#សូមរក្សាសិទ្ធក្នុងការកែរសម្រួល
11/06/2026
🎉អបអសាទរទៅកាន់កីឡាករ ស្រី ខាត់រាជមុនី ទទួលបានមេដាយ សំរឹទ្ធ ប្រភេទកីឡាអត្តពលកម្មក្នុងវិញ្ញាសា រត់១០០ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងការប្រកួត "កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦" ។