30/08/2022
ថ្ងៃនេះក្រុមការងារយើងខ្ញុំបានទទួលដំណឹងដ៏សែនក្រៀមក្រំ ដោយលោកគ្រូ ថាប់ ឆៃហ៊ន់ ដែលជាអតីតសាស្ត្រាចារ្យ នៃវិទ្យាល័យ ១០ មករា ១៩៧៩ និង ជាអតីតនាយករងអនុវិទ្យាល័យអង្គរ (អតីតសាលារៀនវត្តដំណាក់) បានទទួលមរណៈភាព នៅព្រឹកថ្ងៃចន្ទទី២៩ ខែសីហា ឆ្នាំ២០២២ នេះ ដោយរោគាពាធ ។ សពតំកល់ធ្វើបុណ្យទក្ខិណានុប្បទាននៅគេហដ្ឋាននៃសព ជិតភោជនីយដ្ឋានចិនខ្មៅ ស្តុបកោះកេរ្តិ៍ ក្រុងសៀមរាប។ សពនឹងដង្ហែរចេញទៅបូជានៅឈាបនដ្ឋានវត្តដំណាក់ដោយមេរុ នាថ្ងៃសុក្រទី០២ ខែកញ្ញ ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ ។
តាងនាមអោយអតីតសិស្ស និងសិស្ស វិទ្យាល័យ ១០ មករា ១៩៧៩ និងអតីតសិស្សអនុវិទ្យាល័យអង្គរទាំងអស់ យើងខ្ញុំសូមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះដល់ក្រុមគ្រួសារសពលោកគ្រូ ព្រមទាំងសូមបួងសួង អោយវិញ្ញាណក្ខន្ធរបស់លោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏😭😭😭
28/04/2022
មួយពព្រិចភ្នែកសោះយើងមិនបានជួបគ្មាបីឆ្នាំបាត់! តែពេលនេះមានមិត្តភ័ក្កិនិងលោកគ្រូអ្នកគ្រូខ្លះបានឃ្លាតចាកយើងជារៀងរហូតហើយ! ប៉ុន្តែការចាកចេញនេះមិនទាន់ចប់នៅឡើយទេ ព្រោះមានអ្នកដែលត្រៀមលាចាកយើងជាបន្តទៀត។ មុននឹងពួកគាត់ចាកចេញទៅ ពួកគាត់កំពុងត្រូវការជំនួយទាំងថវិកានិងក្តីស្រឡាញ់ពីយើងទាំងអស់គ្នា។
សូមអរគុណរាមច្បងជំនាន់ឯកឧត្តម គួចចំរើន/KuochChamroeun ដែលសកម្មក្នុងកិច្ចការមនុស្សធម៌នេះ ប៉ុន្តែជំនួយនេះមិនទាន់គ្រប់គ្រាន់ទេ។
យើងខ្ញុំជាអតីតសិស្ស #អតីតសិស្សវិទ្យាល័យ១០មករា១៩៧៩ សូមអំពាវនាវដល់អតីតសិស្សវិទ្យាល័យ១០មករា១៩៧៩ទាំងអស់មេត្តាជួយឧត្ថមគាំទ្រសកម្មភាពមនុស្សធម៌របស់យើង ទោះជាមិនមែនជាថវិកាក្តីក៏សូមផ្តល់ Like មួយជាកម្លាំសាមគ្គីដែរ។
#ចង្កឹះមួយបាច់កាច់មិនបាក់
#ធ្វើបុណ្យទាន់ខែភ្លឺ
#រួមគ្នាជាកម្លាំង
ព័ត៌មានបន្ថែម សូមទាក់ទង
Tel: +855 92 111-555 លោក Ke Chhanpheakdey
ABA: 001221352 or ACLEDA: 092 111 555 (Ke Chhanpheakdey) សម្រាប់ការបរិច្ចាគ ។ សូមអរគុណ
28/04/2022
តាងនាមឱ្យក្រុមការងារអតីតសិស្សវិទ្យាល័យ ១០ មករា ១៩៧៩ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ 🙏🙏🙏 ដល់អតីតសិស្ស ១០ មករា ១៩៧៩ ដូចមានរាយនាមខាងក្រោមដែលបានផ្តល់ជាថវិកាជួយដល់លោកគ្រូ អ្នកគ្រូ និងមិត្តសម្លាញ់យើងដែលមានជំងឺ និងជួបការលំបាក:
នូ សារឿង ៥០ ដុល្លារ
ស្រី កែវសុភៈ ២០ ដុល្លារ
ណុប សារ៉ាវ័ន្ត ១០០ ដុល្លារ
ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមអំពាវនាវដល់អតីតសិស្សទាំងអស់មេត្តាបន្តជួយជាថវិកាទោះតិចក្តី ច្រើនក្តី ដើម្បីជួយដល់លោកគ្រូ អ្នកគ្រូ និងមិត្តសម្លាញ់យើងដែលមានជំងឺ និងជួបការលំបាក ។
ពេលវេលាកាន់តែខ្លីទៅៗហើយ សូមរួមគ្នាជាកម្លាំងដើម្បីផ្តល់សេចក្តីសង្ឃឹមថ្មីដល់លោកគ្រូ អ្នកគ្រូ និងមិត្តសម្លាញ់យើងដែលមានជំងឺ និងជួបការលំបាកនានាក្នុងជីវិត!🙏🙏🙏❤️❤️❤️
#ចង្កឹះមួយបាច់កាច់មិនបាក់
#ធ្វើបុណ្យទាន់ខែភ្លឺ
#រួមគ្នាជាកម្លាំង
☎️ពត៌មានបន្ថែម សូមទាក់ទង
👉Tel: +855 92 111-555 លោក Ke Chhanpheakdey
👉ABA: 001221352 or ACLEDA: 092 111 555 (Ke Chhanpheakdey) សម្រាប់ការបរិច្ចាគ ។ សូមអរគុណ 🙏🙏🙏
11/04/2022
តាងនាមឱ្យក្រុមការងារអតីតសិស្សវិទ្យាល័យ ១០ មករា ១៩៧៩ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ 🙏🙏🙏 ដល់អតីតសិស្ស ១០ មករា ១៩៧៩ ដូចមានរាយនាមខាងក្រោមដែលបានផ្តល់ជាថវិកាជួយដល់លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍និងមានជំងឺ និងមិត្តសម្លាញ់យើងដែលជួបការលំបាក:
ជា ឡេង ១០០ ដុល្លារ
សឿម ណារិន ១០០ ដុល្លារ
មាន ឡី ២៥ ដុល្លារ
អាំង បុត្តា ៣០ ដុល្លារ
ចៅ ប៊ុនហ៊ាន ១៥០ ដុល្លារ
ថន ដានី ៣០ ដុល្លារ
សៀ ប៊ុនថាត ៣០ ដុល្លារ
រស់ និមល ២០ ដុល្លារ
យិញ ប៊ុនប្រង ៣០ ដុល្លារ
រស់ សូម៉ាលី ៥០ ដុល្លារ
អ៉ឹង លីសួរ ៥០ ដុល្លារ
ជា ប៉ូឡូ ៣០ ដុល្លារ
តេង នូរ៉ា ២០ ដុល្លារ
ជា វុទ្ធី ១០០ ដុល្លារ
លឿម សាវ៉ាត ៣០ ដុល្លារ
ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមអំពាវនាវដល់អតីតសិស្សទាំងអស់មេត្តាបន្តជួយជាថវិកាទោះតិចក្តី ច្រើនក្តី ដើម្បីជួយដល់លោកគ្រូ អ្នកគ្រូ មិត្តសម្លាញ់យើងដែលមានជំងឺ និងជួបការលំបាក ។
ពេលវេលាកាន់តែខ្លីទៅៗហើយ សូមរួមគ្នាជាកម្លាំងដើម្បីផ្តល់សេចក្តីសង្ឃឹមថ្មីដល់លោកគ្រូអ្នកគ្រូ និងមិត្តសម្លាញ់យើងដែលជួបផលលំបាកនានាក្នុងជីវិត!
#ចង្កឹះមួយបាច់កាច់មិនបាក់
#ធ្វើបុណ្យទាន់ខែភ្លឺ
#រួមគ្នាជាកម្លាំង
☎️ពត៌មានបន្ថែម សូមទាក់ទង
👉Tel: +855 92 111-555 លោក Ke Chhanpheakdey
👉ABA: 001221352 or ACLEDA: 092 111 555 (Ke Chhanpheakdey) សម្រាប់ការបរិច្ចាគ ។ សូមអរគុណ 🙏🙏🙏
07/04/2022
តាងនាមឱ្យក្រុមការងារអតីតសិស្សវិទ្យាល័យ ១០ មករា ១៩៧៩ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតីតសិស្ស ១០ មករា ១៩៧៩ ដូចមានរាយនាមខាងក្រោមដែលបានផ្តល់ជាថវិកាជួយដល់លោកគ្រូ អ្នកគ្រូយើង ដែលចូលនិវត្តន៍និងមានជំងឺ:
គោស៊ុម គឹមសៀន ៣២ ដុល្លារ
គឹម សុខហេង ៥០ ដុល្លារ
កែ ឆនភក្តី ៥០ ដុល្លារ
ស៊ូ ផល្លី ២៥ ដុល្លារ
ខេង ចរិយា & មិត្តភក្តិ ១០០ ដុល្លារ
ខេង ច័ន្ទលីណា ៥០ ដុល្លារ
វណ្ណស័ក្តិ សំណាង ២០ ដុល្លារ
ឡាយ ចាន់យី ៣០ដុល្លារ ។
ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមអំពាវនាវដល់អតីតសិស្សទាំងអស់មេត្តាបន្តជួយជាថវិកាទោះតិចក្តី ច្រើនក្តី ដើម្បីជួយដល់លោកគ្រូ អ្នកគ្រូ មិត្តសម្លាញ់យើងដែលមានជំងឺ និងជួបការលំបាក ។ ថវិកាដែលយើងទទួលបានកន្លងមកអាចដោះស្រាយជូនលោកគ្រូ អ្នកគ្រូ តែមួយខែទៀតប៉ុណ្ណោះ ។
ពេលវេលាកាន់តែខ្លីទៅៗហើយ សូមរួមគ្នាជាកម្លាំងដើម្បីផ្តល់សេចក្តីសង្ឃឹមថ្មីដល់លោកគ្រូអ្នកគ្រូ និងមិត្តសម្លាញ់យើងដែលជួបផលលំបាកនានាក្នុងជីវិត!
#ចង្កឹះមួយបាច់កាច់មិនបាក់
#ធ្វើបុណ្យទាន់ខែភ្លឺ
#រួមគ្នាជាកម្លាំង
☎️ពត៌មានបន្ថែម សូមទាក់ទង
👉Tel: +855 92 111-555 លោក Ke Chhanpheakdey
👉ABA: 001221352 or ACLEDA: 092 111 555 (Ke Chhanpheakdey) សម្រាប់ការបរិច្ចាគ ។ សូមអរគុណ 🙏🙏🙏
01/06/2021
#ធ្វើបុណ្យទាន់ខែភ្លឺ! កម្មវិធីសប្បុរសធម៌ ដើម្បីស្វែងរកមូលនិធិទ្រទ្រង់ដល់អតីតគ្រូបង្រៀន និងសិស្ស នៃវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ដែលចូលនិវត្តន៍ឬមានជំងឺ។ ពេលវេលាកាន់តែខ្លីទៅៗហើយ សូមរួមគ្នាជាកម្លាំងដើម្បី ផ្តល់សេចក្តីសង្ឃឹមថ្មីដល់លោកគ្រូអ្នកគ្រូ និងមិត្តសម្លាញ់យើងដែលជួបផលលំបាកនានាក្នុងជីវិត!
#ចង្កឹះមួយបាច់កាច់មិនបាក់
#ធ្វើបុណ្យទាន់ខែភ្លឺ
#រួមគ្នាជាកម្លាំង
☎️ពត៌មានបន្ថែម សូមទាក់ទង
👉Tel: +855 92 111-555 លោក Ke Chhanpheakdey
👉ABA: 001221352 (Ke Chhanpheakdey) សម្រាប់ការបរិច្ចាគ
16/05/2021
កំណាព្យ ៖ សាលាថ្មីគ្រូចាស់
សាលាឥឡូវ គយគន់មើលទៅ អារម្មណ៍ចង់ភាំង
ព្រោះរីកចម្រើន ថ្កានថ្កើងខ្ពង់ខ្ពស់ ជាថ្នាលបណ្តុះ
ធនធានបែបថ្មី។
ចាស់តែគ្រូខ្ញុំ កូនសិស្សឧត្តម មានជោគសិរី
អនិច្ចាតែគ្រូ តស៊ូរស់នៅ ទន្ទឹងចាំផ្លូវ
ទៅបរមលោក។
មិត្តអើយងាកក្រោយ សូមកុំបណ្តោយ ឲ្យគ្រូយើងសោក
ក្នុងគ្រាកូវីដ ជីវិតភិតភ័យ សូមមិត្តប្រណី
សណ្តោសគ្រូផង។
គ្រូចាស់ណាស់ហើយ ខ្វះមុខខ្វះក្រោយ សុខភាពទ្រុឌទ្រោម
គ្រូខ្លះនៅព្រៅ ខ្វះចៅកូនថ្នម គ្មានញាតិបីបម
រស់ទាំងកណ្តែង។
គ្រូគ្មានទីពឹង រស់គ្មានលំនឹង ប្រឹងប្រែងម្នាក់ឯង
ឥឡូវកូវីដ ជីវិតចំបែង អារម្មណ៍ដូចខ្លែង
នៅលើវេហាស៍។
រលកជីវិត កម្មពីអតីត កំណត់វាសនា
ជាគ្រូវបង្រៀន ជាស្ពានវិជ្ជា បង្កើតវាសនា
អនាគតសិស្ស។
សិស្សគណទាំងឡាយ សូមកុំកន្តើយ គ្រូយើងឳ្យសោះ
គាត់ជរាហើយ ឈឺរឿយមិនលស់ សូមជួយសង្គ្រោះ
ព្រះរស់់យើងផង៕
13/01/2021
ថ្ងៃនេះក្រុមការងារយើងខ្ញុំបានទទួលដំណឹងដ៏សែនក្រៀមក្រំដោយ លោកស្រី រិទ្ធិ រ៉ាវិន ដែលជាអតីតសិស្សនៃវិទ្យាល័យ ១០ មករា ១៩៧៩ (បាក់ឌុបឆ្នាំ១៩៩១) បានទទួលមរណៈភាព នៅល្ងាចថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ០០នាទី ដោយរោគាពាធ ។ សពតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅគេហដ្ឋាននៃសព ស្ថិតនៅភូមិចុងកៅស៊ូ (ចន្លោះផ្លូវជាតិលេខ៦ និងផ្លូវក្រវ៉ាត់ក្រុង ខាងត្បូងភ្លើងស្តុបចុងកៅស៊ូ) ក្រុងសៀមរាប ខេត្តសៀមរាប។ សពនឹងដង្ហែរទៅបញ្ចុះនៅឃុំកំពង់ក្តីនាថ្ងៃសុក្រទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦:៣០ព្រឹក ។
តាងនាមអោយអតីតសិស្ស វិទ្យាល័យ ១០ មករា ១៩៧៩ ទាំងអស់ យើងខ្ញុំសូមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះដល់ក្រុមគ្រួសារសព ព្រមទាំងសូមបួងសួងអោយវិញ្ញាណក្ខន្ធរបស់លោកស្រី រិទ្ធិ រ៉ាវិន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏😭😭😭
05/10/2020
អបអរសាទរ ❤️️ ទិវាគ្រូបង្រៀន❤️️
សូមគោរពជូនពរដល់លោកគ្រូអ្នកគ្រូទាំងអស់ ប្រកបដោយសុខភាពល្អ និង ទទួលបានក្ដីគោរពស្រលាញ់ពីសិស្សគ្រប់រូប🙏🙏🙏
10/07/2020
ថ្ងៃនេះក្រុមការងារយើងខ្ញុំបានទទួលដំណឹងដ៏សែនក្រៀមក្រំដោយ លោក ឌិត សេរីរ័ត្ននា ដែលជាអតីតសិស្សនៃវិទ្យាល័យ ១០ មករា ១៩៧៩ (បាក់ឌុបឆ្នាំ១៩៩១) បានទទួលមរណៈភាព នៅព្រឹកថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីព្រឹក ដោយរោគាពាធ ។ សពតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅគេហដ្ឋាននៃសព ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ សពនឹងដង្ហែរចេញពីគេហដ្ឋាននៃសព នៅថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣:០០ ឆ្ពោះទៅឈាបនដ្ឋានវត្តដំណាក់ ។
តាងនាមអោយអតីតសិស្ស វិទ្យាល័យ ១០ មករា ១៩៧៩ ទាំងអស់ យើងខ្ញុំសូមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះដល់ក្រុមគ្រួសារសព ព្រមទាំងសូមបួងសួងអោយវិញ្ញាណក្ខន្ធរបស់លោក ឌិត សេរីរ័ត្ននា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
03/04/2020
ជំនួសមុខឲ្យលោកគ្រូ #ឈួនឆាម ក្នុងនាមជាប្រធានកិក្តិយស និងលោកគ្រូ #គឹមឡេងក្នុងនាមជាប្រធានក្រុមអតីតសិស្សវិទ្យាល័យ១០មករា១៩៧៩ និង #ក្រុមការងាររៀបចំកម្មវិធីបុណ្យរំលឹកគុណគ្រូ យើងខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ៖
🙏លោក #ជាវុទ្ធី និង លោកស្រី #ហ៊ិនផល្លាប ដែលបានបរិច្ជាគចំនួន $100
🙏លោក #ហេងបញ្ញា ដែលបានបរិច្ជាគចំនួន $50
ដើម្បីទ្រទ្រង់មូលនិធិអតីតសិស្សវិទ្យាល័យ១០មករា១៩៧៩របស់យើង។ យើងខ្ញុំសូមប្រសិទ្ធិពរជ័យជូនចំពោះលោក លោកស្រីឲ្យជួបតែសេចក្តីសុខ និងសុភមង្គលគ្រប់ប្រការជាពិសេសសូមឲ្យជៀសផុតពីការគំរាមកំហែងទាំងឡាយណានៃមេរោគកូវីដ១៩។
ប្រសិនបើសប្បុរសជនទាំងឡាយមានបំណងបរិច្ជាគសូមមេត្តាចុចលើតំណភ្ជាប់ខាងក្រោមនេះ
➡️ https://10jan79alumni.com/donate
#អតីតសិស្សវិទ្យាល័យ១០មករា១៩៧៩ #ធ្វើបុណ្យទាន់ខែភ្លឺ #រួមគ្នាផ្តល់សេចក្តីសង្ឃឹមថ្មីមួយដល់គ្រូយើង
សូមអរគុណ 🙏🙏🙏