ព្រះនាងទេព
You khemarak
Your trilingual guide to Cambodian history, culture, and Khmer philosophy. Uncovering the secrets of Angkor in Khmer, English, French, and Spanish.
Culture research, educational content, and professional guide services focused on Khmer culture and the civilization of Angkor.
18/06/2026
លិង្គមានពីរប្រភេទ គឺ ស្ថាបតិលិង្គ និង ស្វយម្ភូលិង្គ។
ស្ថាបតិលិង្គ ជាចម្លាក់លិង្គដែលអាចលើក ផ្លាស់ទីកន្លែងបាន កើតឡើងពីការស្ថាបនារបស់មនុស្ស។ រីឯ «ស្វយម្ភូលិង្គ គឺលិង្គដុះពីថ្មធម្មជាតិមានរាងសណ្ឋានស្រដៀងដូចលិង្គដែលមនុស្សច្នៃ តែមិនអាចលើកផ្លាស់ទី ប្ដូរកន្លែងបានដូចស្ថាបតិលិង្គនោះឡើយ។ ស្ថាបតិលិង្គ ច្រើនមាននៅក្នុងប្រាង្គប្រាសាទនៃសីវនិកាយ ឬសៃវៈ (Shaivism / Śaivism) សង់លើតំបន់ទំនាបផង និងតំបន់ខ្ពង់រាបផង។ ចំណែក ស្វយម្ភូលិង្គ ច្រើនឃើញមានក្នុងអាស្រមឬប្រាង្គដែលប្រតិស្ឋឡើងលើកំពស់ភ្នំធម្មជាតិ។ មានស្វយម្ភូលិង្គនៅ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទភ្នំឈ្ងោក និងលើពើងថ្មភ្នំគូលែន ជាដើម។
17/06/2026
«នេះជារូបតំណាងនៃព្រះមហាក្សត្រកំពុងប្រយុទ្ធ និងបង្ក្រាបសត្វពស់មួយក្បាល។ ព្រះមហាក្សត្រជាអ្នកដឹកនាំរដ្ឋ ដែលមានតួនាទីគ្រប់គ្រងនយោបាយ និងថែរក្សាស្ថិរភាពសង្គម។ ចំណែកឯសត្វពស់ តែងត្រូវបានប្រើជានិមិត្តរូបនៃអំណាចសាសនា។ ជាពិសេស ពស់មួយក្បាលអាចតំណាងឱ្យអំណាចបុគ្គលនិយម ឬអាត្មានិយម ខុសពីពស់មានក្បាលបី ក្បាលប្រាំ ឬក្បាលចំនួនសេសផ្សេងៗ ដែលជានិមិត្តរូបនៃជំនឿសហគមន៍ ជំនឿសកល និងការបញ្ចូលគ្នានៃទេវភាពជាច្រើនក្នុងប្រព័ន្ធពហុទេពនិយម។
តាមការបកស្រាយមួយ រូបចម្លាក់នេះអាចជាប្រស្នានយោបាយដែលបង្ហាញអំពីព្រះមហាក្សត្រក្នុងនាមជាអ្នកដឹកនាំនគរ កំពុងបង្ក្រាបអំណាចសាសនាបែបបុគ្គលនិយម ដែលអាចបង្កការបែកបាក់ ឬរារាំងដល់ការផ្សះផ្សា និងឯកភាពជាតិ។ រូបចម្លាក់នេះមាននៅក្នុងប្រាសាទបាយ័ន ដែលជាសំណង់រាជកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
ដូច្នេះ តាមទស្សនៈនេះ ពស់មួយក្បាលអាចត្រូវបានយល់ថាជានិមិត្តរូបនៃអំណាចសាសនាសីវនិកាយ ដែលត្រូវបានព្រះរាជាអធិរាជដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រង និងសម្របសម្រួលឱ្យរួមបញ្ចូលជាមួយព្រះពុទ្ធសាសនាមហាយាន។ គោលបំណងនៃការរួមបញ្ចូលនេះ គឺដើម្បីពង្រឹងឯកភាពជាតិ ស្ថិរភាពនយោបាយ និងបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍នគរឱ្យមានភាពរឹងមាំ និងចម្រើនរុងរឿង។
- - - - -.🙏
កុំជឿសម្បថ !
15/06/2026
សូមអានអត្ថបទជាភាសាខ្មែរក្នុងcomment ខាងក្រោម៖
Si la Thaïlande et le Cambodge n'ont jamais connu de guerres ouvertes totales, leurs relations restent profondément marquées par une instabilité chronique. Les deux nations se sont affrontées militairement lors de quatre périodes majeures de conflits frontaliers, trouvant leurs racines communes dans les contestations territoriales nées du traité franco-siamois de 1907.
La première crise éclate dès 1940-1941 avec la guerre franco-thaïlandaise : profitant de l'affaiblissement de la France, la Thaïlande attaque l'Indochine française et bombarde plusieurs villes cambodgiennes, dont Sisophon, pour annexer des provinces de force (territoires occupés jusqu'en 1946-1947). Après une nouvelle période de tensions dans les années 1950, la Cour internationale de Justice (CIJ) attribue définitivement le temple de Preah Vihear au Cambodge en 1962, une décision que Bangkok accepte alors sous réserve.
Le feu des tensions couve pendant des décennies avant de se rallumer brutalement entre 2008 et 2011. Le classement du temple de Preah Vihear au patrimoine mondial de l'UNESCO déclenche alors une série de violents affrontements à l'artillerie lourde autour du site sacré. Plus récemment, à l'été 2025, des combats intenses de cinq jours éclatent à nouveau le long de la frontière, marqués par des frappes de chasseurs thaïlandais (F-16) et l'usage de bombes à sous-munitions. Cette crise s'est prolongée durant l'hiver 2025-2026 par une escalade militaire sévère, provoquant des échanges de tirs d'artillerie nourris et l'évacuation massive de civils, doublée d'une occupation violente de villages cambodgiens limitrophes par la construction de barrages et le déploiement de conteneurs de blocage.
Aujourd'hui, en 2026, le conflit s'est déplacé sur le terrain diplomatique et juridique : le gouvernement thaïlandais a pris la décision unilatérale de révoquer les Mémorandums d'entente (MoU) de 2000 et 2001, accentuant délibérément la pression sur le Cambodge afin d'imposer sa vision du tracé frontalier.
14/06/2026
ប្រទេសថៃដែលកើតឡើងពីការធ្វើសង្គ្រាមពង្រីកទឹកដី ដណ្តើមអំណាច និងលេបត្របាក់រដ្ឋជិតខាងជាបន្តបន្ទាប់ មានដូចជា៖ ចាប់ផ្ដើមលេបទឹកដីនគរខ្មែរពីឆ្នាំ១២៤៨ ពីនគរមននៅឆ្នាំ១២៩២ ពីនគរឡានសាង(ឡាវ)ក្នុងឆ្នាំ១៧៧៨ និង កាត់យកទឹកដីម៉ាឡេស៊ីនៅឆ្នាំ ១៧៨៥។ ការដែលអាណាចក្រសៀម (តាំងពីសម័យអាយុធ្យា ធនបុរី រហូតដល់រតនកោសិន្ទ្រ៍) អាចពង្រីកឥទ្ធិពល និងលេបត្របាក់ទឹកដីនៃរដ្ឋជិតខាងបានយ៉ាងធំធេងនោះ គឺមិនមែនពឹងផ្អែកតែលើ «កម្លាំងបាយ ឬទ័ពធំ» តែមួយមុខនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការប្រើប្រាស់ យុទ្ធសាស្ត្រចម្រុះ ទាំងកលល្បិចនយោបាយផ្ទៃក្នុង ការទូត និងការរៀបចំរចនាសម្ព័ន្ធសង្គ្រាមយ៉ាងមានប្រព័ន្ធ។ តាមការអង្កេតតាមលំអានប្រវត្តិសាស្ត្រ ថៃច្នៃពីសៀមនេះ អាចប្រើយុទ្ធសាស្ត្រ ៥ ចំនុចដូចខាងក្រោម៖
១. យុទ្ធសាស្ត្រ «បំបែកដើម្បីគ្រប់គ្រង» (Divide and Rule) និងជ្រៀតជ្រែកនយោបាយផ្ទៃក្នុង ៖ នៅពេលដែលរាជវង្សខ្មែរ ឬឡាវ កើតមានជម្លោះដណ្តើមរាជបល្ល័ង្កគ្នា (ជម្លោះរវាងស្តេច និងស្តេច ឬរវាងរាជវង្ស) សៀមតែងតែបើកដៃស្វាគមន៍ ចិញ្ចឹមបីបាច់ ឬផ្តល់ជម្រកដល់ព្រះរាជវង្សខ្មែរ/ឡាវ ណាដែលចាញ់ប្រៀប។ សៀមបានផ្តល់កម្លាំងទ័ព និងអាវុធ ឱ្យព្រះរាជវង្សទាំងនោះត្រឡប់មកច្បាំងគ្នាឯងនៅក្នុងស្រុក។ នៅពេលដែលបក្សពួកដែលសៀមគាំទ្រទទួលបានជ័យជម្នះ ស្តេចថ្មីនោះត្រូវបង្ខំចិត្តគោរពកោតខ្លាច និងកាត់ទឹកដីខ្លះឱ្យសៀម ឬព្រមធ្វើជាប្រទេសរាជ (ចំណុះ) របស់សៀមដើម្បីតបស្នងសងគុណ។
២. យុទ្ធសាស្ត្រ «កៀរគរ និងបង្អត់កម្លាំងមនុស្ស៖ រាល់ពេលដែលសៀមវាយបែកទីក្រុងណាមួយ (ដូចជា អង្គរវត្តនៅឆ្នាំ១៤៣១ ឬវៀងចន្ទន៍នៅឆ្នាំ១៨២៨) យុទ្ធសាស្ត្រចម្បងរបស់គេ គឺមិនមែនគ្រាន់តែប្លន់ទ្រព្យសម្បត្តិឡើយ ប៉ុន្តែគឺ «កៀរគរប្រជាជន ជាងទាក់ដំរី វិស្វករ អ្នកប្រាជ្ញ រាជវង្ស និងស្រីញី» រាប់ម៉ឺនរាប់សែននាក់ ឱ្យមករស់នៅក្នុងដីសៀម។ យុទ្ធសាស្ត្រនេះធ្វើឱ្យរដ្ឋរងគ្រោះ (ដូចជាឡាវ និងខ្មែរ) ធ្លាក់ខ្លួនទៅជា «រដ្ឋទទេស្អាត» អស់កម្លាំងពលកម្ម អស់ខឿនវប្បធម៌ និងមិនអាចងើបឈរឡើងវិញបានក្នុងរយៈពេលរាប់សិប ឬរាប់រយឆ្នាំ ចំណែកឯសៀមវិញកាន់តែរីកចម្រើន និងមានកម្លាំងទ័ពកាន់តែច្រើន។
៣. កលល្បិចនយោបាយ «ចំណាប់ខ្មាំងវប្បធម៌» គឺថា សៀមបានប្រើប្រាស់ប្រព័ន្ធអប់រំ និងការចិញ្ចឹមបីបាច់បុត្រាបុត្រីរបស់ស្តេចចំណុះ ដើម្បីលុបបំបាត់ស្មារតីជាតិនិយម ៖ ព្រះមហាក្សត្រសៀម តែងតែតម្រូវឱ្យស្តេចខ្មែរ និងស្តេចឡាវ បញ្ជូនបុត្រ ឬរាជវង្សានុវង្សខ្លួន ទៅរស់នៅ និងសិក្សារៀនសូត្រនៅក្នុងព្រះបរមរាជវាំងក្រុងបាងកក តាំងពីតូចៗ។ការធ្វើបែបនេះ ស្មើនឹងការយក «ចំណាប់ខ្មាំង» ផង និងជា«ថៃភាវូបនីយកម្មវប្បធម៌» ផង។ នៅពេលដែលព្រះអង្គម្ចាស់ទាំងនោះធំដឹងក្តីឡើង និងត្រូវបានសៀមតែងតាំងឱ្យមកសោយរាជ្យនៅស្រុកកំណើតវិញ ពួកគេមានចិត្តគំនិត ទម្លាប់ ភាសា និងស្មារតីកោតខ្លាច និងស្រឡាញ់សៀមរួចទៅហើយ ដែលធ្វើឱ្យរដ្ឋទាំងនោះងាយស្រួលក្នុងការគ្រប់គ្រង។
៤. យុទ្ធសាស្ត្រ «ឫស្សីតាមខ្យល់» ឬការទូតបត់បែនតាមស្ថានការណ៍៖ នៅពេលដែលបារាំង និងអង់គ្លេស មកគំរាមកំហែង សៀមដឹងខ្លួនថាខ្លួនមិនអាចច្បាំងឈ្នះមហាអំណាចអឺរ៉ុបឡើយ។ ដូចនេះ សៀមបានប្រើកលល្បិចចរចា ដោយ «សុខចិត្តកាត់ទឹកដីចំណុះរបស់ខ្លួន (កាត់ទឹកដីខ្មែរ និងឡាវ ឱ្យបារាំង ហើយកាត់រដ្ឋម៉ាឡាយូ ឱ្យអង់គ្លេស)» ដើម្បីថ្នូរនឹងការរក្សាទឹកដីស្នូល និងឯករាជ្យភាពរបស់ខ្លួន។ យុទ្ធសាស្ត្រនេះធ្វើឱ្យសៀមរួចខ្លួនពីអាណានិគម ហើយថែមទាំងអាចកំណត់ព្រំដែនប្រទេសផ្លូវការ គ្របដណ្តប់លើដីអតីតរបស់ខ្មែរ និងឡាវមួយចំនួនធំ (ដូចជាតំបន់អ៉ីសាន) ជាប់មកជារបស់ខ្លួនរហូតដល់សព្វថ្ងៃ។
៥. ការធ្វើទំនើបកម្មប្រព័ន្ធសឹក និងរចនាសម្ព័ន្ធរដ្ឋបាលលឿនជាងជិតខាង ៖ ចាប់តាំងពីសម័យអាយុធ្យា សៀមមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្អិតល្មួតជាមួយពួកព័រទុយហ្គាល់ ហូឡង់ ជប៉ុន និងចិន។ គេបានទិញអាវុធទំនើបៗ (កាំភ្លើងធំ កាំភ្លើងក្បាលផ្ទុះ) និងជួលទាហានស៊ីឈ្នួលបរទេសឱ្យមកហ្វឹកហ្វឺនទ័ពលឿនជាងប្រទេសជិតខាង។ សៀមមានការរៀបចំប្រព័ន្ធគ្រប់គ្រងមនុស្សយ៉ាងតឹងរ៉ឹង (ប្រព័ន្ធគ្រប់គ្រងកម្លាំងពលកម្ម ឬហៅថា ប្រព័ន្ធភៃ ដែលតម្រូវឱ្យបុរសគ្រប់រូបត្រូវចុះបញ្ជីក្រមពល (កាតព្វកិច្ចយោធា) ធ្វើឱ្យពួកគេអាចប្រមូលទ័ពបានយ៉ាងលឿន និងមានចំនួនច្រើនលើសលប់នៅពេលកើតសង្គ្រាម។
Song of Khmer soul
ស្ពានសួគ៌នៃប្រាសាទបាកាណ និង អត្ថន័យចម្លាក់ហស្ស និង នាគ ។
Mr. Ben’s emotional response to his discovery at Bakan Temple reflects his deep Khmer patriotism. Moving beyond mere observation, his profound cultural and spiritual connection to the site moved him to tears.
Ben Pichey
កំណាព្យ «ស្ដេចគ្រុឌ និង ស្ដេចនាគារួមគ្នាសាងនគរ»
Click here to claim your Sponsored Listing.
Location
Contact the school
Telephone
Website
Address
Preah Khan
Siem Reap
170906