22/06/2026
ទេវតា មិនជាទីពឹងរបស់យើងគ្រប់គ្នានោះទេ!
i wan to share knowledge and education and Buddhism people. Tel ៖ 078 300336/098300336 /0883000336
ឬតាមគណនី
ABA=>USD: 098 300 336
ABA=>KhR: 002 144 494
22/06/2026
ទេវតា មិនជាទីពឹងរបស់យើងគ្រប់គ្នានោះទេ!
22/06/2026
សិក្សាព្រះពុទ្ធធម៌ ជាភាសាអង់គ្លេស
អានអត្ថបទ ផ្សេងៗ បន្ថែមទៀត
តាមតេឡេក្រាម https://t.me/eanphearort
21/06/2026
អានអត្ថបទ ផ្សេងៗ បន្ថែមទៀត
តាមតេឡេក្រាម https://t.me/eanphearort
16/06/2026
💌 ព្រះពុទ្ធគាថា ទ្រង់សម្តែងថា ...៖
កិច្ឆោ មនុស្សបដិលាភោ កិច្ឆំ មច្ចាន ជីវិតំ
កិច្ឆំ សទ្ធម្មស្សវនំ កិច្ឆោ ពុទ្ធានមុប្បាទោ.។
🙏 ការត្រលប់បានអត្តភាពជាមនុស្ស បានដោយកម្រ ការរស់របស់សត្វទាំងឡាយ បានដោយកម្រ ការស្តាប់ធម៌របស់សប្បុរស បានដោយកម្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ បានដោយកម្រ ។ (គាថាធម្មបទ ពុទ្ធវគ្គ
11/06/2026
នត្ថិ រាគសមោ អគ្គិ. ភ្លើងស្មើដោយរាគៈ មិនមាន ។
នត្ថិ ទោសសមោ កលិ. កំហុសស្មើដោយទោសៈ មិនមាន។
នត្ថិ ខន្ធសមា ទុក្ខា. ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមាន។
នត្ថិ សន្តិ បរំ សុខំ. សុខដទៃក្រៃលែងជាងសន្តិបទ មិនមាន ។
នត្ថិ ទោសសមោ គហោ. ការចាប់ស្មើដោយទោសៈមិនមាន។
នត្ថិ មោហសមំ ជាលំ. សំណាញ់ស្មើដោយមោហៈ មិនមាន។
នត្ថិ តណ្ហាសមា នទី. ស្ទឹង ទន្លេ ស្មើដោយតណ្ហា មិនមាន. ៕
=====
Natthi rāgasamo aggi. There is no fire like lust (passion).
Natthi dosasamo kali. There is no crime (misfortune) like hatred (ill-will).
Natthi khandhasamā dukkhā. There is no suffering like the five aggregates (existence).
Natthi santi paraṃ sukhaṃ. There is no bliss higher than peace (Nibbana).
Natthi dosasamo gaho. There is no grip (stranglehold) like anger.
Natthi mohasamaṃ jālaṃ. There is no snare (net) like delusion (ignorance).
Natthi taṇhāsamā nadī. There is no river like craving.
ចូលតាមដាន តាម រយ៖
តេឡេក្រាម៖ https://t.me/eanphearort
Youtube: https://www.youtube.com/
#ធម្មបទគាថា #គាថា #បាទនៃគាថា
17/05/2026
#តណ្ហាសូត្រ៖
"ម្នាលភិក្ខុ ទាំងឡាយ តណ្ហានេះ មាន ៣។ តណ្ហា ៣ តើដូចម្ដេច? គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុ ទាំងឡាយ តណ្ហាមាន ៣ នេះឯង។"
លុះព្រះមានព្រះភាគទ្រង់សំដែងសេចក្ដី នុ៎ះ ហើយ។ ទ្រង់ត្រាស់គាថាពាក់ព័ន្ធនេះក្នុងសូត្រនោះថា៖
"ជនទាំងឡាយប្រកបហើយព្រោះប្រកបដោយតណ្ហា មានចិត្តត្រេកអរ ក្នុងភពតូច និងភពធំ ជនទាំងនោះឈ្មោះថា ប្រកបដោយយោគៈ ពោល គឺអន្ទាក់នៃ មារ មិនក្សេម ចាកយោគៈ សត្វ ទាំងឡាយនៅមានដំណើរទៅកាន់ជាតិ និងមរណៈតែងទៅកាន់សង្សារ ចំណែកពួកសត្វណាលះបង់ តណ្ហា បានហើយសត្វទាំងនោះ ឈ្មោះថាប្រាសចាក តណ្ហា ក្នុងភពតូច និងភពធំ ពួកសត្វណាបានដល់នូវការអស់ អាសវៈ ក្នុងលោក សត្វទាំងនោះឯង ឈ្មោះថាបានដល់នូវត្រើយ។"
(ខុទ្ទកនិកាយ ឥតិវុត្តកៈ ទុតិយភាគ ព្រះត្រៃបិដកលេខ ៥៣)
---------------
តណ្ហានោះមាន៣៦គឺ តណ្ហាខាងក្នុងមាន១៨ ខាងក្រៅមាន១៨ រួមជា៣៦ ។ ឯតណ្ហា
ខាងក្នុងនោះគឺ ចិត្តត្រេកអរនឹងភ្នែក តួចិត្ត ដែលត្រេកអរនោះ ហៅថា កាមតណ្ហា ភ្នែកនោះហៅថា កាមភព ។ បើជាប់ចិត្តនឹងភ្នែក ប្រកាន់យកតែទៀងៗ តួចិត្តជាប់នេះ
ហៅថា ភវតណ្ហា ភ្នែកនោះជារូបភព១ ។ បើចិត្តមិនចង់ឲ្យភ្នែក ចាស់ ឈឺ ស្លាប់ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា ភ្នែកនោះហៅថា អរូបភព១ ។ ក្នុងភ្នែក១មានតណ្ហា
៣ មានឧបាទាន៣ មានទិដ្និ២ គឺកាមតណ្ហា និងភវតណ្ហា ប្រកបដោយ សស្សតទិដ្និចំណែកឯវិភវតណ្ហា ប្រកបដោយ ឧច្ឆេទទិដ្និ ។ ឯឧបាទាននោះ ប្រកាន់ទៅតាម តណ្ហា
ទាំង៣ មិនដែលលះបង់ ចោលគ្នាឡើយ ។ បើចិត្តត្រេកអរនឹងត្រចៀក តួចិត្តដែលត្រេកអរនោះជា កាមតណ្ហា ត្រចៀកនោះជា កាមភព បើចិត្តជាប់នឹងត្រចៀក ឲ្យនៅតែ
ទៀងៗ តួចិត្តជាប់នោះហៅថា ភវតណ្ហា ត្រចៀកនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យត្រចៀកចាស់ ឈឺ ស្លាប់ តួ ចិត្តមិនចង់នោះហៅថា វិភវតណ្ហា ត្រចៀកនោះហៅ
ថា អរូបភព១ ។ ក្នុងត្រចៀក១ មានតណ្ហា៣ មានភព៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរនឹងច្រមុះ តួចិត្តដែលត្រេកអរនោះ ហៅថា កាមតណ្ហា ច្រមុះនោះហៅ
ថា កាមភព ។ បើចិត្តជាប់នឹងច្រមុះ ចង់ឲ្យនៅតែទៀងៗ តួចិត្តជាប់នោះហៅថា ភវតណ្ហា ច្រមុះនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យច្រមុះចាស់ ឈឺស្លាប់ តួចិត្តដែល
មិនចង់នោះ ហៅថា វិភវតណ្ហា ច្រមុះនោះហៅថា អរូបភព១ ។ ក្នុងច្រមុះនោះ មានតណ្ហា៣ មានភព៣ មានឧបាទាន៣ មានទិដ្និ២ គឺកាមតណ្ហា និងភវតណ្ហា ប្រកបដោយ
សស្សតទិដ្និ និងវិភវតណ្ហា ប្រកបដោយ ឧច្ឆេទទិដ្និ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរ នឹងអណ្តាត តួចិត្តដែល ត្រេកអរនោះហៅថា កាមតណ្ហា អណ្តាតនោះហៅថា កាម
ភព ។ បើចិត្ត ជាប់នឹងអណ្តាតនោះ តួចិត្តជាប់នោះហៅថា ភវតណ្ហា អណ្តាតនោះហៅថា រូបភព១ ។ បើចិត្ត មិនចង់ឲ្យ អណ្តាតចាស់ ឈឺ ស្លាប់ តួចិត្តដែល មិនចង់នោះ
ហៅថា វិភវតណ្ហា អណ្តាតនោះហៅថា អរូបភព១ ។ បើចិត្តត្រេកអរនឹងកាយ តួចិត្តដែល ត្រេកអរនោះហៅថា កាមតណ្ហា កាយនោះហៅថា កាមភព១ ។ បើចិត្តជាប់នឹង
កាយ តួចិត្តដែលជាប់នោះ ហៅថា ភវតណ្ហា កាយនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យកាយចាស់ ឈឺ ស្លាប់ តួចិត្តដែលមិនចង់នោះ ហៅថាវិភវតណ្ហា កាយនោះ
ហៅថា អរូបភព១ ។ បើចិត្តត្រេកអរនឹងចិត្ត តួចិត្តដែលត្រេកអរ នោះហៅថា កាមតណ្ហា ចិត្តនោះហៅថា កាមភព១ ។ បើចិត្តជាប់នឹងចិត្ត តួចិត្តដែល ជាប់នោះ ហៅថា
ភវតណ្ហា ចិត្តនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យចិត្តព្រាត់ប្រាស តួចិត្តដែល មិនចង់នោះ ហៅថា វិភវតណ្ហា ចិត្តនោះហៅថា អរូបភព១ ។
អំពីតណ្ហាខាងក្រៅ១៨ បើចិត្តត្រេកអរនឹងរូប តួចិត្តដែលត្រេកអរនោះជា កាមតណ្ហា រូបនោះជា កាមភព១ ។ បើចិត្តជាប់នឹងរូប តួចិត្ត
ដែលជាប់នោះ ជាភវតណ្ហា រូបនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យរូបព្រាត់ប្រាស តួចិត្តដែលមិនចង់នោះ ជាវិភវតណ្ហា រូបនោះជា អរូបភព១ ។ ក្នុងរូប១មានភព៣ មាន
តណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរនឹងសម្លេង តួចិត្តដែល ត្រេកអរនោះជា កាមតណ្ហា សម្លេងនោះ ជាកាមភព១ ។ បើចិត្តជាប់នឹង
សម្លេង តួចិត្តដែលជាប់នោះ ជាភវតណ្ហា សម្លេងនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យសម្លេងព្រាត់ប្រាស តួចិត្តដែលមិនចង់នោះ ជាវិភវតណ្ហា សម្លេងនោះជា អរូបភព១ ។
ក្នុងសម្លេង១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរនឹងក្លិន តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា ក្លិននោះ ជាកាម
ភព១ ។ បើចិត្តជាប់នឹងក្លិន តួចិត្តដែលជាប់នោះ ជាភវតណ្ហា ក្លិននោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យក្លិនព្រាត់ប្រាស បាត់ទៅ តួចិត្តដែល មិនចង់នោះជាវិភវតណ្ហា ក្លិន
នោះជា អរូបភព១ ។ ក្នុងក្លិន១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងរស តួចិត្តដែលត្រេកអរនោះ ជាកាមតណ្ហា រសនោះជា កាម
ភព១ ។ បើចិត្តជាប់នឹងរស តួចិត្តដែលជាប់នោះ ជាភវតណ្ហា រសនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យរសនោះបាត់ទៅ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា រសនោះជា
អរូបភព១ ។ ក្នុងរស១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងសម្ផស្ស តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា សម្ផស្សនោះជា កាម
ភព១ ។ បើចិត្តជាប់ នឹងសម្ផស្ស តួចិត្តដែលជាប់នោះ ជាភវតណ្ហា សម្ផស្សនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យសម្ផស្សបាត់បង់ទៅ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា
សម្ផស្សនោះជា អរូបភព១ ។ ក្នុងសម្ផស្ស១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងធម្មារម្មណ៍ តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា
ធម្មារម្មណ៍នោះជា កាមភព១ ។ បើចិត្តជាប់ នឹងធម្មារម្មណ៍ តួចិត្តដែល ជាប់នោះជា ភវតណ្ហា ធម្មារម្មណ៍នោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យធម្មារម្មណ៍ ព្រាត់ប្រាសទៅ
តួចិត្តដែល មិនចង់នោះ ជាវិភវតណ្ហា ធម្មារម្មណ៍នោះជា អរូបភព១ ។ ក្នុងធម្មារម្មណ៍១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។
បូករួមតណ្ហាខាងក្នុង១៨ និងខាងក្រៅ១៨ ត្រូវជា៣៦ ។ តណ្ហាទាំង៣៦នេះ តែងកើតឡើង ផ្លាស់ប្តូរគ្នាជាធម្មតា ។ ត្រង់ដែលផ្លាស់ប្តូរគ្នា ម្តងៗនេះហើយ ដែល
ចាត់ជាអតីត អនាគត បច្ចុប្បន្ន ។ កាលបើភ្នែកក្រឡេក ឃើញរូបហើយ ចិត្តត្រេកអរ កាមតណ្ហានេះ ជាបច្ចុប្បន្ន អតីត អនាគតមិនទាន់ មានមកដល់ ។ កាលបើចិត្ត ជាប់
នឹងរូប ភវតណ្ហានេះជា បច្ចុប្បន្ន កាមតណ្ហានោះ ជាអតីតវិញ អនាគត មិនទាន់មានមកដល់ ។ កាលបើចិត្តមិនចង់ ឲ្យរូបព្រាត់ប្រាស វិភវតណ្ហានេះ ជាបច្ចុប្បន្ន ភវតណ្ហា
នោះ ជាអតីតវិញ អនាគតមិនទាន់ មានមកដល់ ។ តណ្ហានេះចាត់ទុកជា អតីត៣៦ អនាគត៣៦ បច្ចុប្បន្ន៣៦ រួមទាំងអស់ ត្រូវជា១០៨ ។
| Monday | 06:00 - 12:00 |
| Tuesday | 06:00 - 12:00 |
| Wednesday | 06:00 - 12:00 |
| Thursday | 06:00 - 12:00 |
| Friday | 06:00 - 12:00 |
| Saturday | 06:00 - 12:00 |
| Sunday | 06:00 - 12:00 |