SNP International School

SNP International School

Share

គុណភាព ប្រសិទ្ធភាព និងភាពជាអ្នកដឹកនាំ

24/06/2026

📖 សកម្មភាពសិស្សានុសិស្សហ្វឹកហាត់និទានរឿងជាភាសាអង់គ្លេស

#សាលាអន្តរជាតិអេសអុិនភី

24/06/2026

ហ្វឹកហាត់សន្ទនាជាមួយមិត្តភក្ដិ

23/06/2026

ហ្វឹកហាត់សន្ទនាជាមួយមិត្តភក្ដិ

Photos from SNP International School's post 23/06/2026

សូមអបអរសាទរ និងកោតសរសើរចំពោះ លោកគ្រូ តាន់ សាភា ដែលបានខិតខំរៀបរៀង “សៀវភៅមេរៀន Scratch Programming” សម្រាប់ជួយសិស្សានុសិស្សក្នុងការសិក្សា Coding និង Computer Programming ជាមូលដ្ឋាន។

សៀវភៅនេះត្រូវបានរៀបចំឡើងយ៉ាងលម្អិត ដោយមានមេរៀនអំពី Scratch, Algorithm, Workspace, Motion Blocks, Looks Blocks, Sound Blocks, Events Blocks និងលំហាត់អនុវត្តបង្កើត Game ជាច្រើន។ សិស្សអាចរៀនបង្កើត Game, Animation និង Story ដោយប្រើ Block Coding ងាយៗ និងសប្បាយក្នុងការអនុវត្តជាក់ស្តែង។

សៀវភៅនេះមិនត្រឹមតែជួយឱ្យសិស្សចេះប្រើ Scratch ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍការគិតជាលំដាប់ ការដោះស្រាយបញ្ហា និងគំនិតច្នៃប្រឌិតផងដែរ។

សូមជូនពរ លោកគ្រូ តាន់ សាភា ឱ្យបន្តមានភាពជោគជ័យក្នុងការរៀបចំសម្ភារៈសិក្សាថ្មីៗបន្ថែមទៀត សម្រាប់ជួយលើកកម្ពស់គុណភាពអប់រំ និងជំនាញបច្ចេកវិទ្យារបស់សិស្ស។

23/06/2026

ត្រៀមពង្រីកបច្ចេកវិទ្យាកំព្យូទ័រ ពិសេស Coding

22/06/2026

🌟 ថ្នាក់ភាសាអង់គ្លេសសម្រាប់កុមារ 🌟
ជួយកូនៗរបស់អ្នកអភិវឌ្ឍជំនាញភាសាអង់គ្លេសយ៉ាងមានប្រសិទ្ធភាព តាមកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ 📚✨
🎯 ផ្តោតលើជំនាញសំខាន់ៗ៖
📖 ការអាន (Reading)
✍️ ការសរសេរ (Writing)
🎤 ការធ្វើបទបង្ហាញ (Presentation)
🗣️ ការសន្ទនា (Speaking & Conversation)
📘 ប្រើសៀវភៅគោល Oxford Phonics Level 1–12
ជួយកុមាររៀនសូរស័ព្ទ អានបានច្បាស់ សរសេរបានត្រឹមត្រូវ និងនិយាយបានកាន់តែជឿជាក់ 🇬🇧✨
🕘 វេនសិក្សា៖
🌤️ ពេលព្រឹក ៖ 7:30 AM – 10:20 AM
🌅 ពេលរសៀល ៖ 1:00 PM – 4:00 PM
👩‍🏫 បង្រៀនដោយគ្រូមានបទពិសោធន៍
🎓 បរិយាកាសសិក្សាស្តង់ដារអន្តរជាតិ
💡 មានការអនុវត្តអាន និយាយ និងបទបង្ហាញជាប្រចាំ
❤️ សាកសមសម្រាប់កុមារគ្រប់កម្រិត
📌 ចាប់ផ្តើមថ្ងៃនេះ ដើម្បីអនាគតកាន់តែប្រសើរសម្រាប់កូនៗរបស់អ្នក 🌈
📩 ទំនាក់ទំនងព័ត៌មានបន្ថែម៖
Telegram 👉

18/06/2026

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល

ថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦
ស្ថិតក្នុងទិវាប្រកបដោយ មហានក្ខត្តឫក្ស ឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា

#សាលាអន្តរជាតិអេសអុិនភី

17/06/2026

[English below]
🇰🇭 ហេតុអ្វីបានជាកម្ពុជាគួរបញ្ឈប់ការប្រើប្រាស់ផលិតផលថៃ?
💪 គាំទ្រផលិតផលខ្មែរ គាំទ្រសេដ្ឋកិច្ចជាតិ
🎤 ការគាំទ្រផលិតផលក្នុងស្រុក គឺជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរ។
🛒 ទិញខ្មែរ ប្រើខ្មែរ
🏭 គាំទ្រអាជីវកម្មខ្មែរ
🌾 លើកទឹកចិត្តកសិករខ្មែរ
💰 ពង្រឹងសេដ្ឋកិច្ចជាតិ
🇰🇭 បង្ហាញពីសាមគ្គីភាព និងមោទនភាពជាតិ
✨ រួមគ្នាគាំទ្រផលិតផលខ្មែរ ដើម្បីអនាគតរុងរឿងរបស់កម្ពុជា។

🇰🇭 Why Should Cambodia Boycott Thai Products?
💪 Support Cambodian Products, Support the National Economy
🎤 Supporting local products is a meaningful way to strengthen our national economy, create jobs, and improve the livelihoods of Cambodian people.
🛒 Buy Cambodian, Use Cambodian
🏭 Support Cambodian Businesses
🌾 Encourage Cambodian Farmers
💰 Strengthen the National Economy
🇰🇭 Show Unity and National Pride
✨ Let us support Cambodian products together for a stronger and more prosperous Cambodia.

#គាំទ្រផលិតផលខ្មែរ #ទិញខ្មែរប្រើខ្មែរ #សេដ្ឋកិច្ចជាតិ #មោទនភាពជាតិ #កម្ពុជា #ផលិតផលខ្មែរ #ជួយខ្មែរជួយជាតិ

17/06/2026

Subject Pronouns, Object Pronouns, and Possessive Adjectives Speaking Game
🎯 Objective
Students practice:
Subject Pronouns: I, You, He, She, It, We, They
Object Pronouns: me, you, him, her, it, us, them
Possessive Adjectives: my, your, his, her, its, our, their


#សាលាអន្តរជាតិអេសអុិនភី

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Address


ភូមិ គោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
Siem Reap
1710