SPOONS Cambodia Organization

SPOONS Cambodia Organization

Share

Training underprivileged young adults to be future hospitality leaders of Cambodia since 2009.

More details about us and our works can be found on our website
https://www.spoonscambodia.org We provide the necessary tools for our students to become self-supporting – thereby breaking the cycle of poverty that exists in Cambodia today.

Photos from SPOONS Cambodia Organization's post 23/06/2026

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Phare, The Cambodian Circus - Siem Reap ដែលបានផ្តល់ឱកាសដ៏អស្ចារ្យដល់សិស្សានុសិស្សរបស់យើង ក្នុងការទទួលបានបទពិសោធន៍ដ៏មានអត្ថន័យ និងអនុស្សាវរីយ៍ដ៏ល្អពីការសម្តែងដ៏អស្ចារ្យនេះ។

ភាពច្នៃប្រឌិត ថាមពល និងការសម្តែងដ៏ពោរពេញដោយអត្ថន័យ បាននាំមកនូវភាពរីករាយ ដល់សិស្សរបស់យើង។

We would like to sincerely thank Phare, The Cambodian Circus for giving our students the wonderful opportunity to experience such an inspiring and memorable performance.

The creativity, energy, and meaningful storytelling brought so much joy and excitement to our students. We deeply appreciate your kindness.

Photos from SPOONS Cambodia Organization's post 16/06/2026

យើងមានកិត្តិយស និងសេចក្តីរីករាយក្នុងការស្វាគមន៍វាគ្មិនកិត្តិយសរបស់យើងមកកាន់កម្មវិធី៖ វេទិកាជួបជុំអតីតសិស្សប្រចាំឆ្នាំ ២០២៦ របស់អង្គការ SPOONS/EGBOK

ប្រធានបទ៖ «ចាប់ផ្តើមពីជំនាញ ឈានទៅរកភាពជាអ្នកដឹកនាំ៖ ការបង្កើតឱកាស និងការបណ្តុះអនាគតអ្នកដឹកនាំវ័យក្មេង»

វាគ្មិនកិត្តិយសទាំង ៤ រូប រួមមាន៖

១. ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតទេសរដ្ឋមន្ត្រី, អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអ្នកនិពន្ធសៀវភៅ «គ្មាននរណាកើតមកក្រទេ»

២. លោក យោគ ស៊ុនលីន នាយករងនៃនាយកដ្ឋានផ្នែកលក់ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia)

៣. លោក ឡូរ៉ង់ លី (Mr. Lawrence Lee) ប្រធានសមាគមន សន្និសិទ្ធភាពជាអ្នកដឹកនាំយុវជនឆ្នើម (EYLC), ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន អេដខូរេក (Add Courage)

៤. អ្នកស្រី ប៉ុល គីមសាន (Ms. Pol Kimsan) ប្រធានសមាគមចុងភៅកម្ពុជា និងជាមេចុងភៅ នៃភោជនីយដ្ឋាន អឹមបាស៊ី (Embassy Restaurant)

វេទិការនេះនឹងសម្របសម្រួលដោយ៖ លោក ដុំ សំបូ (Mr. Dom Sambo) អ្នកសម្របសម្រួលកម្មវិធី នាយករង ទទួលបន្ទុកផ្នែកតាមដាន និងវាយតម្លៃ នៃអង្គការស្លាបព្រាកម្ពុជា។

We are delighted to welcome our guest speakers to the upcoming SPOONS/EGBOK Alumni Reunion 2026.

Theme: "From Skills to Leadership: Creating Opportunities and Shaping Future Young Leaders". Our 4 Distinguished Guest Speakers:

1. H.E. Veng Sereyvuth H.E. Veng Sereyvuth Former Senior Minister, Minister of Tourism and The Author of “No One Born Poor”

2. Mr. York Sunlin Deputy Chief Agency Officer , Manulife Cambodia

3. Mr. Lawrence Lee Chairman, Empowered Youth Leadership Conference (EYLC); Founder & CEO, Add Courage"

4. Ms. Pol Kimsan President of the Cambodia Culinary Association, and Executive Chef at Embassy Restaurant

The event will be moderated by Mr. Dom Sambo, Deputy Director of MEAL and Growth at SPOONS Cambodia.

and Growth at SPOONS Cambodia.

Photos from SPOONS Cambodia Organization's post 16/06/2026

ឱកាសសិក្សាផ្នែកបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា 2027 បានមកដល់ហើយ!!!

កម្មវិធី12ខែ ទៅលើជំនាញ៖
• សេវាកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ
• ការចម្អិនអាហារ / ចុងភៅ
• ធ្វើនំ ឆុងកាហ្វេ នឹងគំនិតសហគ្រិនភាព

តើយើងនឹងផ្តល់ជូននូវអ្វីខ្លះ?
• ផ្គត់ផ្គង់សម្ភារៈមូលដ្ឋានសម្រាប់ ការរស់នៅប្រចាំថ្ងៃ
• សម្ភារៈចម្អិនអាហារ
• ការផ្គត់ផ្គង់សម្ភារៈអនាម័យ
• សម្ភារៈសិក្សា
• ការគាំទ្រ 24 ម៉ោងពីបុគ្គលិកសង្គមរបស់យើង។

*** លក្ខខណ្ឌនៃការដាក់ពាក្យ
• ភេទប្រុស និងស្រី ចាប់ពីអាយុ18 ដល់ 24ឆ្នាំ
• មកពីគ្រួសារក្រីក្រដែលគ្មានធនធានសម្រាប់ការអប់រំបន្ថែម និងគ្រួសារដែលមានកូនច្រើន
• មានការលើកទឹកចិត្តខ្ពស់ក្នុងការធ្វើការនៅក្នុងវិស័យបដិសណ្ឋារកិច្ច។
• ផ្តល់អាទិភាពដល់ស្ត្រី ការបោះបង់ការសិក្សា និងយុវជនជនជាតិដើមភាគតិច
• អាចអាន និងសរសេរជាភាសាខ្មែរបាន
• ការសម្រេចចិត្តចុងក្រោយផ្អែកលើគណៈកម្មការជ្រើសរើសសិក្ខាកាមអង្គការស្លាបព្រាកម្ពុជា បន្ទាប់ពីធ្វើទស្សនកិច្ចគ្រួសាររបស់បេក្ខជននីមួយៗ។

*** សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមទាក់ទងក្រុមការងារជ្រើសរើសសិស្ស៖

ទូរស័ព្ទលេខ 011 913 051 និង 012 737 913 (Telegram)

អុីម៉ែល [email protected]
គេហទំព័រ www.spoonscambodia.org

បើមានចំណាប់អារម្មណ៍សូមបំពេញពាក្យបានតាមរយៈដំណរលីង៖https://forms.gle/4joXNNRPHV4GvopE6 ឬដាក់ពាក្យផ្ទាល់នៅមណ្ឌលសិក្សារបស់អង្គការស្លាបព្រាកម្ពុជា អាសយដ្ឋាន ផ្ទះលេខ 142 ក្រុម5 ភូមិ វត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

ផែនទី Google Map: https://maps.app.goo.gl/dNSBGZUw3QRPrKFC7?g_st=com.google.maps.preview.copy

Photos from SPOONS Cambodia Organization's post 15/06/2026

សិស្សានុសិស្សរបស់យើងរៀនអំពីម្ហូបជប៉ុន ដោយស្វែងយល់ពីគ្រឿងផ្សំ បច្ចេកទេសធ្វើ និងវប្បធម៌អាហារ។

ការរៀនតាមរយៈការអនុវត្តជាក់ស្តែងនេះ ជួយឱ្យសិស្សទទួលបានចំណេះដឹង និងជំនាញថ្មីៗ ដើម្បីត្រៀមខ្លួនសម្រាប់អាជីពក្នុងវិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារ។

Our students had the opportunity to learn about Japanese cuisine, exploring its ingredients, cooking techniques, and unique food culture.

This hands-on learning experience helps students develop new knowledge and practical skills, preparing them for future careers in the hospitality and culinary industries.

Photos from Angkor Wildlife & Aquarium's post 09/06/2026

Thank you Angkor Wildlife & Aquarium, for the warm welcome and wonderful educational experience.

Our students greatly enjoyed learning about Cambodia’s unique wildlife, biodiversity, and conservation efforts. We are grateful to your team for sharing their knowledge and inspiring the next generation to care for our environment.

We look forward to visiting again 🙏

Photos from SPOONS Cambodia Organization's post 09/06/2026

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការទាំងអស់របស់យើង ពីសណ្ឋាគារ អង្គការមិនមែនរដ្ឋាភិបាល (NGOs) ភោជនីយដ្ឋាន ហាងកាហ្វេ និងស្ថាប័នដៃគូផ្សេងៗ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមវាយតម្លៃសមត្ថភាពសិស្សានុសិស្សរបស់យើង ក្នុងការប្រឡងពាក់កណ្តាលឆមាស។

ការចូលរួម និងមតិយោបល់ប្រកបដោយវិជ្ជាជីវៈរបស់លោកអ្នក មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយឱ្យសិស្សានុសិស្សទទួលបានការណែនាំជាក់ស្តែង ស្គាល់ពីចំណុចខ្លាំង និងចំណុចដែលត្រូវអភិវឌ្ឍបន្ថែម ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់កម្មសិក្សាដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

We would like to express our heartfelt gratitude to all our valued partners from hotels, NGOs, restaurants, coffee shops, and other industry partners for taking the time to participate in the midterm assessment of our students.

Your involvement, professional expertise, and constructive feedback are incredibly valuable in helping our students identify their strengths, improve their skills, and gain a better understanding of industry expectations.

Photos from SPOONS Cambodia Organization's post 04/06/2026

សិស្សានុសិស្សរបស់យើងបានចូលរួមសកម្មភាពសម្អាតបរិស្ថាន ដោយប្រមូលសំរាមនៅក្នុងទីក្រុង ដើម្បីរួមចំណែកធ្វើឱ្យសហគមន៍របស់យើងកាន់តែស្អាត និងមានសុខភាពល្អ។

យើងជឿជាក់ថា ទីក្រុងស្អាតចាប់ផ្តើមពីទង្វើតូចៗរបស់ម្នាក់ៗ។ រួមគ្នា យើងអាចបង្កើតបរិស្ថានកាន់តែល្អសម្រាប់សហគមន៍ និងជំនាន់ក្រោយ។ 💚

Our students took part in a community clean-up activity by collecting rubbish around the city, helping to create a cleaner and healthier environment for everyone.

We believe that a clean city starts with small actions from each of us. Together, we can make a positive difference and build a better environment for our community and future generations. 💚

03/06/2026

Join us for the SPOONS Annual Alumni Reunion on 11 July 2026 at SPOONS Café Restaurant — a special opportunity to reconnect with fellow alumni, celebrate achievements, and gain inspiration for the journey ahead.

This year's theme, "From Skills to Leadership: Creating Opportunities and Shaping Future Young Leaders," explores the power of leadership, growth, and creating opportunities for future generations.

We are honoured to welcome our distinguished guest speakers:

• H.E. Veng Sereyvuth – H.E. Veng Sereyvuth Former Senior Minister, Minister of Tourism and The Author of No One Born Poor

• Mr. York Sunlin – Deputy Chief Agency Officer, Manulife Cambodia

• Mr. Lawrence Lee – Chairman of the Empowered Youth Leadership Conference (EYLC), Founder & CEO of Add Courage

• Ms. Pol Kimsan – President of the Cambodia Culinary Association and Executive Chef at Embassy Restaurant

Moderated by Mr. Dom Sambo, Deputy Director, MEAL and Growth, SPOONS Cambodia.

The celebration will continue into the evening with a lively performance by a local drum band.

📌 Register now: https://shorturl.at/wBEJb

*This event is exclusively for SPOONS/EGBOK Alumni.

03/06/2026

សូមអញ្ជើញអតីតសិស្ស SPOONS/EGBOK ចូលរួមកម្មវិធី ជួបជុំអតីតសិស្សប្រចាំឆ្នាំ ២០២៦ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦ នៅភោជនីយដ្ឋានស្ពូនកាហ្វេ។

កម្មវិធីឆ្នាំនេះនឹងធ្វើឡើងក្រោមប្រធានបទ៖ «ចាប់ផ្តើមពីជំនាញ ឈានទៅរកភាពជាអ្នកដឹកនាំ៖ ការបង្កើតឱកាស និងការបណ្តុះអនាគតអ្នកដឹកនាំវ័យក្មេង»។

ស្វាគមន៍វាគ្មិនកិត្តិយសក្នុងកម្មវិធីរបស់យើងរួមមាន៖

• ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតទេសរដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអ្នកនិពន្ធសៀវភៅ «គ្មាននរណាកើតមកក្រទេ»

• លោក យោគ ស៊ុនលីន នាយករងនៃនាយកដ្ឋានផ្នែកលក់ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia)

• លោក ឡូរ៉ង់ លី (Mr. Lawrence Lee) ប្រធានសមាគមន​ សន្និសិទ្ធភាពជាអ្នកដឹកនាំយុវជនឆ្នើម (EYLC), ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន អេដខូរេក (Add Courage)

•អ្នកស្រី ប៉ុល គីមសាន ប្រធានសមាគមចុងភៅកម្ពុជា និងជាមេចុងភៅ នៃភោជនីយដ្ឋាន អឹមបាស៊ី (Embassy Restaurant)

សម្របសម្រួលកម្មវិធីដោយ លោក ដុំ សំបូ​ (Mr. Dom Sambo)​ អ្នកសម្របសម្រួលកម្មវិធី​ នាយករងទទួលបន្ទុកផ្នែកតាមដាន និងវាយតម្លៃ នៃអង្គការស្លាបព្រាកម្ពុជា

បន្ទាប់ពីវគ្គចែករំលែក និងជួបជុំគ្នា កម្មវិធីនឹងបន្តជាមួយការសម្តែងដ៏រីករាយពីក្រុមស្គរដៃក ដើម្បីអបអរសាទរការជួបជុំដ៏ពិសេសនេះផងដែរ។

📌 ចុះឈ្មោះឥឡូវនេះ៖ https://shorturl.at/wBEJb

*បញ្ចាក់៖ កម្មវិធីនេះសម្រាប់តែអតីតសិស្ស SPOONS/EGBOK ប៉ុណ្ណោះ។

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Telephone

Address


0142, Group 5, Pave Road Wat Damnak Village, Salakomreouk Commune, Siem Reap District
Siem Reap
17254

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00