06/04/2026
គួរឱ្យស្ដាយខ្លាំងណាស់! គម្រោងផលិតដ្រូនដឹកស្បៀងជូនកងទ័ពទំនងជាត្រូវរលាយ បន្ទាប់ពីក្រុមការងារបាក់ទឹកចិត្តដោយសារគ្មានអ្នកជួយគាំទ្រ!
ក្ដុកក្ដួលជំនួស! ក្រុមការងារស្នូលដែលខិតខំប្រឹងប្រែងច្នៃប្រឌិតបច្ចេកវិទ្យាដ្រូន (Drone) ផលិតដោយផ្ទាល់ដៃសម្រាប់បម្រើក្នុងវិស័យការពារជាតិ បានចេញមុខបង្ហាញអារម្មណ៍អស់សង្ឃឹម និងប្រកាសថាពួកគេប្រហែលជាត្រូវបោះបង់ចោលការផលិតត្រឹមនេះហើយ។ មូលហេតុចម្បងគឺដោយសារតែខ្វះការគាំទ្រ និងការលើកទឹកចិត្តពីស្ថាប័នពាក់ព័ន្ធ។ បើនៅតែគ្មានការជំរុញ និងជួយជ្រោមជ្រែងបន្ថែមទៀតទេ ស្នាដៃបច្ចេកវិទ្យារបស់កូនខ្មែរដ៏អស្ចារ្យមួយនេះនឹងត្រូវរលាយបាត់សូន្យឈឹងតែម្ដង ដែលនេះពិតជារឿងមួយដ៏គួរឱ្យសោកស្ដាយ និងខាតបង់បំផុតសម្រាប់ប្រជាជាតិយើងទាំងមូល។ សូមមហាជនជួយស៊ែរចែករំលែកម្នាក់មួយ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ និងសង្ឃឹមថាថ្នាក់ដឹកនាំនឹងបានឃើញពីស្នាដៃមួយនេះ!
06/03/2026
ស្លុតចិត្តណាស់! បែកប្ដីជាង១០ឆ្នាំ ស្រាប់តែប្រទះឃើញវិញក្នុងសភាពជាជនវិកលចរិត បាត់អស់សម្រស់សង្ហាកាលពីមុន!
តាមរយៈគណនី Eam Darin បានបង្ហោះរៀបរាប់ទាំងទឹកភ្នែកថា អតីតស្វាមីដែលជាស្នេហាដំបូង រស់នៅជាមួយគ្នា៤ឆ្នាំ ហើយបែកគ្នាអស់រយៈពេល១០ឆ្នាំទៅហើយនោះ ស្រាប់តែពេលនេះជួបគ្នាវិញ គាត់បានក្លាយជាមនុស្សបាត់បង់ស្មារតី និងមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ។
ទោះបីជាអតីតកាលធ្លាប់ខឹងស្អប់ តែពេលនេះនាងមានតែការអាណិត និងចង់អំពាវនាវរកអ្នកចេះដឹងផ្នែកនេះជួយណែនាំវិធីព្យាបាលគាត់ឱ្យត្រឡប់មកជាសះស្បើយដូចដើមវិញ ទោះបីជាខ្លួនឯងខ្វះខាតធនធានក៏ដោយ។
06/03/2026
សភាពការណ៍ជួរមុខកំពុងតានតឹងខ្លាំង ប្ដីជាកងទ័ពអារម្មណ៍លែងនៅនឹងខ្លួន ត្បិតភរិយាកម្សត់កំពុងឈឺពោះសម្រាលកូនតែឯងនៅឯស្រុកកំណើត!
សារដ៏សែនកម្សត់ និងចាក់ដោតបេះដូងពីវីរកងទ័ពជួរមុខម្នាក់ដែលកំពុងឈរជើងនៅទិសភ្នំខ្មោច បានត្អូញត្អែរថា ប្រពន្ធកំពុងឈឺពោះសម្រាលកូននៅពេទ្យ តែលោកមិនមានឱកាសបានទៅមើលថែទាល់តែសោះ។ ក្នុងនោះ លោកក៏បានអំពាវនាវដល់អាជ្ញាធរភូមិឃុំចៅសង្កាត់ ក្នុងខេត្តឧត្ដរមានជ័យ សូមមេត្តាជួយចុះទៅសួរសុខទុក្ខប្រពន្ធលោកផង ព្រោះពេលនេះអារម្មណ៍លោកលែងនៅនឹងខ្លួនហើយពេលឃើញភរិយាឯកោបែបនេះ។
06/03/2026
ព្រឺសម្បុរជំនួស! តិចច្រឡំនៅបរទេស គឺនៅខ្មែរយើងទេ គ្រូពេទ្យចាប់បានឈ្លើងរស់ចេញពីប្លោកនោមបុរសម្នាក់ដោយជោគជ័យ។
មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានធ្វើការវះកាត់ដោយប្រើប្រាស់បច្ចេកទេសឆ្លុះផ្លូវទឹកនោម (Endoscopic Procedure) ចាប់យកសត្វឈ្លើងដែលនៅរស់ចេញពីប្លោកនោមបុរសវ័យ៣០ឆ្នាំម្នាក់បានដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១ មិថុនា។
អ្នកជំងឺរូបនេះបានមកពេទ្យក្រោយមានអាការឈឺចាប់ ពិបាកនោម និងនោមមានឈាម បន្ទាប់ពីចុះងូតទឹកបឹងធម្មជាតិរួចមក។ មន្ទីរពេទ្យក៏សូមអំពាវនាវឱ្យបងប្អូនប្រុងប្រយ័ត្នខ្ពស់ពេលចុះងូតទឹកត្រពាំង ឬស្ទឹងនានា ដើម្បីជៀសវាងសត្វល្អិតចូលរាងកាយ។
06/03/2026
អាសូរណាស់! អតីតឧត្ដមសេនីយ៍ចូលនិវត្តន៍ សុំត្រឹមមានប័ណ្ណ ប.ស.ស ដើម្បីអាចព្យាបាលជំងឺនៅពេទ្យជិតផ្ទះ!
តាមរយៈគណនីហ្វេសប៊ុក វ៉ាន់ សារាយ (Vann Saray) បានបង្ហោះសារសំណូមពរយ៉ាងកម្សត់ទៅកាន់សម្ដេចដ៏ខ្ពង់ខ្ពស់ ដោយលោកជាអតីតយុទ្ធជនថ្នាក់ឧត្តមសេនីយ៍ចូលនិវត្តន៍ តែបច្ចុប្បន្នគ្មានប័ណ្ណ ប.ស.ស ប្រើប្រាស់នោះទេ។ លោកត្អូញត្អែរថា គេតម្រូវឱ្យមកព្យាបាលនៅមន្ទីរពេទ្យ ១៧៩ (ពេទ្យកេតុមាលា) ដែលនៅឆ្ងាយពីផ្ទះ ធ្វើឱ្យទាហានចាស់វ័យជរារូបនេះពិបាកធ្វើដំណើរជាខ្លាំង ទើបអំពាវនាវសុំត្រឹមមានប័ណ្ណ ប.ស.ស ដើម្បីងាយស្រួលរកពេទ្យព្យាបាលនៅក្បែរៗខ្លួន។ ហើយបើតាមដំណឹងចុងក្រោយ ពេលនេះក្រសួងសុខាភិបាល បានចេញលិខិតអនុញ្ញាតឲ្យគាត់ព្យាបាលជំងឺនៅពេទ្យក្បែរផ្ទះហើយ ។
06/03/2026
ឈប់យល់ច្រឡំទៀតទៅ! ក្រសួងមិនបានហាមឃាត់ Dr. Tong ផលិតវីដេអូសុខភាពទេ គឺហាមតែការផ្សាយផលិតផលគ្មានច្បាប់ប៉ុណ្ណោះ!
សូមបងប្អូនកុំយល់ច្រឡំចំពោះបំណងល្អរបស់គណៈគ្រូពេទ្យកម្ពុជា និងក្រសួងសុខាភិបាល! ជាការពិតណាស់ Dr. Tong នៅតែអាចផលិតវីដេអូអប់រំសុខភាពជូនប្រជាពលរដ្ឋកម្ពុជាបានដដែល។ នេះជាការបញ្ជាក់របស់ Dr. Tong ផ្ទាល់ ។
ទន្ទឹមនឹងនេះ លោកក៏បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់គេហទំព័រនានាដែលយកវីដេអូលោកទៅផុសបន្ត សូមមេត្តាលុបចេញជាបន្ទាន់ ព្រោះលោកនឹងមិនទទួលខុសត្រូវចំពោះការបង្ហោះវីដេអូរបស់លោកចាប់ពីថ្ងៃនេះតទៅឡើយ ដើម្បីជៀសវាងបញ្ហាផ្លូវច្បាប់។
06/02/2026
អភ័ព្វណាស់! ម៉ូតូអស់សាំងខំដើរបណ្ដើរកៀនផ្លូវយប់ស្ងាត់ប៉ុណ្ណឹងហើយ នៅត្រូវឡានចិនមកបុកស្លា/ប់ទៀត!
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងគួរឱ្យសង្វេគនេះបានកើតឡើងនៅពាក់កណ្ដាលអាធ្រាត្រ ខណៈជនរងគ្រោះកំពុងបណ្ដើរម៉ូតូអស់សាំងតាមចិញ្ចើមផ្លូវ ស្រាប់តែត្រូវរថយន្តជនជាតិចិនបើកមកបុកពេញទំហឹងបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ។
06/02/2026
ស្លុតចិត្តណាស់! ផ្ទះវីឡាដែលជាមូលដ្ឋានក្រុម Online Scam ត្រូវបានគេទម្លាយថាជារបស់មេយោធាផ្កាយ១!
ភូមិគ្រឹះដែលសមត្ថកិច្ចចុះបង្ក្រាបករណីឆបោកអនឡាញ (Online Scam) នៅខេត្តបាត់ដំបង ត្រូវបានប្រភពលាតត្រដាងថាជាកម្មសិទ្ធិរបស់មន្ត្រីយោធាផ្កាយ១ ឈ្មោះ អូន សុខសិលា។ មហាជនកំពុងចោទសួរថា ច្បាប់និងបទបញ្ជាក៏មាន ចុះហេតុអ្វីមន្ត្រីរូបនេះហ៊ានពាក់ព័ន្ធនឹងបទល្មើសបែបនេះ?
06/02/2026
ជួយស៊ែរបន្ទាន់បើអាណិតអ្នកក្រ! លោកយាយកម្សត់ទទួលបានថវិកា ១ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះថ្មី!
ទឹកចិត្តដ៏ប្រពៃនេះបានធ្វើឱ្យលោកយាយរំភើបស្ទើរហោះ ក្រោយទទួលបានការឧបត្ថម្ភថវិកា $10,000 ពីលោកជំទាវឧកញ៉ា សុភា ប៊ុតឈរ (Sophea Böttcher) សម្រាប់សាងសង់ផ្ទះ និងសម្រាលជីវភាព ជួយស្រោចស្រង់លោកយាយ និងចៅៗឱ្យរួចផុតពីការរស់នៅយ៉ាងលំបាកតោកយ៉ាក។
06/02/2026
កុំរើសអើងក្មួយស្រីអី! ក្ដីស្រមៃរបស់នាងគឺសុំត្រឹមតែបានឃើញពន្លឺថ្ងៃដូចគេឯងប៉ុណ្ណោះ!
នៅលើផែនដីនេះ គ្មាននរណាម្នាក់កើតមកចង់មានជីវិតងងឹតសូន្យសូន្យនោះទេ តែវាសនាមនុស្សកើតមកខុសគ្នា ដូចជាក្មួយស្រី ពេជ្រ ដែលកើតមកត្រូវរស់ក្នុងភាពងងឹតអស់មួយជីវិត។ ឃើញហើយពិតជាគួរឱ្យអាណិតខ្លាំងណាស់ សូមបងប្អូនសប្បុរសជនមេត្តាជួយផ្ដល់ក្ដីសង្ឃឹមដល់ក្មួយស្រីផង។